ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​យល់​ដឹង​5​ពាក្យ​មុន​នឹង​ទិញ​លំនៅ​ឋាន និង​ខុន​ដូ

6 ឆ្នាំ មុន

សម្រាប់​អ្នក​ទើប​ប្រឡូក​ថ្មី​ក្នុង​ការ​ទិញ​លំនៅ​ឋាន ឬ Condominium អាច​នឹង​មិន​ធ្លាប់​ឮ​ពាក្យ​ដែល​បាន​ជួប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ពី​មុន​មក​។ ថ្ងៃនេះ​មាន​ពាក្យ​ចំនួន​៥ គួរ​យល់​ដឹង​ដូច​ខាងក្រោម ៖

សម្រាប់​អ្នក​ទើប​ប្រឡូក​ថ្មី​ក្នុង​ការ​ទិញ​លំនៅ​ឋាន ឬ Condominium អាច​នឹង​មិន​ធ្លាប់​ឮ​ពាក្យ​ដែល​បាន​ជួប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ពី​មុន​មក​។ ថ្ងៃនេះ​មាន​ពាក្យ​ចំនួន​៥ គួរ​យល់​ដឹង​ដូច​ខាងក្រោម ៖

១-VIP Day ៖
មាន​ន័យ​ថា ជា​ពេលវេលា​ទិញ​-​លក់ ដែល​ខាង​គម្រោង​អចលនទ្រព្យ​ចាត់​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​ចាស់ គឺ​អាច​ជ្រើសរើស​ទីតាំង​បន្ទប់​ល្អ​តាម​លក្ខណៈ​ហុង​សុ​៊​យ​មុនគេ និង​អាច​ទទួល​បាន​តម្លៃ​ពិសេស ព្រម​ជាមួយ​ការ​បញ្ចុះតម្លៃ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

២-Pre-sale ៖
គឺ​ការ​ទិញ​-​លក់​ក្នុង​រយៈពេល​មុន​ការ​បើក​លក់​ពិតប្រាកដ ឬ​ការ​លក់​ជា​ផ្លូវការ ដែល​ភាគច្រើន​ជា​គម្រោង​មិន​ទាន់​ចាប់ផ្តើម​សាងសង់​។ យើង​មាន​ប្រៀប គឺ​នឹង​ទទួល​បាន​តម្លៃ​ដែល​ថោក​ជាង​ពេល​បើក​លក់ ហើយ​គម្រោង​នឹង​អនុញ្ញាត​ឲ្យ​យើង​ស្នើ​សុំ​ផ្សេង​ៗ​ដូច​ជា ប្រូ​ម៉ូ​សិន និង​ការ​បញ្ចុះតម្លៃ​យ៉ាង​ពេញលេញ​ទៀត​ផង ។

៣-One Day Sold Out ៖
សំដៅ​ទៅ​លើ​គម្រោង​មាន​តម្លៃ​ពិសេស ដោយ​ចាត់​ឲ្យ​មានការ​ផ្សព្វផ្សាយ​បន្ទាន់​បំផុត ឬ​ស្ថិត​នៅ​ក្នុង​ទីតាំង​ដែល​មាន​សក្តានុពល​ល្អ​ឥត​ខ្ចោះ ហើយនឹង​បិទ​ការ​លក់​ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ ។

៤-Resale ៖
ជា​អំឡុង​ពេល​នៃ​ការ​លក់​បន្ត ។ នៅ​ពេល​ឆ្លងកាត់​ការ​ទិញ​បាន​មួយរ​យៈមក ដោយ​មិន​ចាំបាច់​ថា គម្រោង​នោះ​នឹង​សាងសង់​រួចរាល់​អាច​ស្នាក់​នៅ​បាន ព្រោះ​ពេល​ខ្លះ ក្រោយ​ពី​ការ​បើក​លក់​ជា​ផ្លូវការ នឹង​មាន​ក្រុម​អ្នកទិញ​ដោយ​សង្ឃឹម​ទទួល​បាន​ផល​ចំណេញ​ពី​ការ Resale ភ្លាម​ៗ ។

៥-Quotation ៖
ជា​លិខិត​និយាយ​អំពី​តម្លៃ វា​ជា​ការ​ចែង​បំភ្លឺ​ពី​តម្លៃ និង​ទីតាំង​បន្ទប់​ដែល​បាន​កក់​ទុក ។ គម្រោង​ខ្លះ នឹង​ប្រាប់​អតិថិជន​ពី​ការ​បញ្ចុះតម្លៃ បាន​ទទួល​អ្វីខ្លះ និង​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ជាដើម ៕​