ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីនកិនស្រូវ​កំពុង​ដំណើរការ​សុខ​ៗ ស្រាប់តែ​ចេញ​ផ្កាភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​(វីដេអូ)

2 ឆ្នាំ មុន
  • សៀមរាប

​តាម​ប្រសាសន៍​របស់​លោក សូរ ប្លា​តុង អភិបាល នៃ​គណៈ​អភិបាលស្រុក​ប្រាសាទបាគង បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៣​នេះ​ថា ករណី​អណ្ដាតភ្លើង​ឆាបឆេះ​ម៉ាស៊ីនកិនស្រូវ​មួយ​កន្លែង បាន​កើតឡើង​កាលពី​

ខេត្តសៀមរាប ៖ បើ​តាម​ប្រសាសន៍​របស់​លោក សូរ ប្លា​តុង អភិបាល នៃ​គណៈ​អភិបាលស្រុក​ប្រាសាទបាគង បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៣​នេះ​ថា ករណី​អណ្ដាតភ្លើង​ឆាបឆេះ​ម៉ាស៊ីនកិនស្រូវ​មួយ​កន្លែង បាន​កើតឡើង​កាលពី​រាត្រី​ទៀប​ភ្លឺ ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ ២០២៣ វេលា​ម៉ោង​៤​និង​០០​នាទី​ព្រឹក ដែល​ជា​ម៉ាស៊ីនកិនស្រូវ​របស់​ឈ្មោះ ឆុ​យ ប៊ុ​ន​ឈឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀម រាប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​។

លោក​បាន​បន្ថែម​ថា ករណី​ឆេះ​ម៉ាស៊ីនកិនស្រូវ​នោះ បណ្តាល​ឱ្យ​មានការ​ខូចខាត ៖ ១- រោង​ម៉ាស៊ីន​កិនស្រូវ​១​ខ្នង ដែល​មាន​ទំហំ​៣០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី ដែល​ឆេះ​អស់ ១៥ %​។ ២- ឆេះ​ស្រូវ​ដែល​ច​ម្អិ​ត​នៅ​ឡ អស់​ចំនួន​១០​តោន​។ ៣- ឆេះ​ឡ​ស្ងូ​ត​មួយ​ដែល​មាន​តម្លៃ ១០,០០០​ដុល្លារ​។

លោក​បាន​បញ្ជាក់​ថា ករណី​អគ្គី​ភ័យ​កើតឡើង​នេះ មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​ដែល​នៅ​ជិតខាង​នោះ​ទេ ដោយសារ​កម្លាំង​ប៉ុស្ដិ៍ កម្លាំង​ប្រជា​ការពារ ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេលវេលា​។

លោក​បញ្ជាក់​ទៀត​ថា ក្នុង​ពេល​កំពុង​កើតហេតុ​នោះ រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចេញ​ជួយ​អន្តរាគមន៍​អស់​១​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត រហូត​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល អណ្ដាតភ្លើង​ក៏​បាន​រលត់​ទាំងស្រុង​តែ​ម្តង​។ ហើយ​ចំពោះ​មូលហេតុ គឺ​បណ្ដាល​មក​ពី​ដាច់​.​ក​ស៊ី​ម៉ាំង​ឡ​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​ដែល​កំពុង​ដំណើរការ បណ្ដាល​ឱ្យ​មាន​ចេញ​ផ្កាភ្លើង​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្ដង​។ លោក​បញ្ជាក់​ទៀត​ថា ចំពោះ​ករណី​ភ្លើង​ឆេះ​ម៉ាស៊ីនកិនស្រូវ​នោះ លោក​នៅ​មិន​បានដឹង​ថា តើ​អស់​តម្លៃ​សរុប​ប៉ុន្មាន​នោះ​ទេ?៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ