ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ពេក​សុំ​ស្លៀក​ខោខ្លី​មិន​ឱ្យ ទាល់តែ​ចឹ​ង

6 ឆ្នាំ មុន

សិស្ស​ប្រុស​ក្នុង​សាលារៀន ISCA College ក្នុង​ទីក្រុង Exeter ប្រទេស​អង់គ្លេស បាន​ទៅ​រៀន​ដោយ​ស្លៀកសំពត់ ដើម្បី​ប្រឆាំង​នឹង​គោលការណ៍​មិន​ឲ្យ​ស្លៀកខោ​ខ្លី​របស់​សាលារៀន បើ​ទោះជា​មាន​អាកាសធាតុ​ក្តៅ​។

សិស្ស​ប្រុស​ក្នុង​សាលារៀន ISCA College ក្នុង​ទីក្រុង Exeter ប្រទេស​អង់គ្លេស បាន​ទៅ​រៀន​ដោយ​ស្លៀកសំពត់ ដើម្បី​ប្រឆាំង​នឹង​គោលការណ៍​មិន​ឲ្យ​ស្លៀកខោ​ខ្លី​របស់​សាលារៀន បើ​ទោះជា​មាន​អាកាសធាតុ​ក្តៅ​។

កាលពី​ថ្ងៃ​ពុធ សិស្ស​ប្រុស​៥​នាក់ បាន​នាំមុខ​ក្នុង​ការ​ស្លៀកសំពត់​ទៅ​រៀន ប៉ុន្តែ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ បែរជា​ឃើញ​មាន​សិស្ស​ច្រើន​ជាង​៥០​នាក់​ទៅ​ទៀត​ដែល​សម្រេចចិត្ត​ធ្វើ​តាម ដោយ​មាន​សិស្ស​ខ្លះទៅ​ខ្ចី​សំពត់​ពី​ស្រី​ៗ​ដែល​នៅ​ជិត​សាលារៀន ដើម្បី​ចូលរួម​ការ​ធ្វើ​កូត​កម្ម​ទៀត​។

បន្ទាប់​ពី​សិស្ស​ទាំងនោះ បាន​មក​កាន់​សាលារៀន​ដោយ​ស្លៀកសំពត់ សាលារៀន​បាន​និយាយ​ថា ពួក​គេ​កំពុង​តែ​ពិចារណា​លើ​ការ​ផ្លាស់​ប្តូរ​គោលការណ៍​ឯកសណ្ឋាន​របស់​ពួក​គេ ប៉ុន្តែ​សិស្ស​ដទៃ​បាន​រាយការណ៍​មក​ថា សិស្ស​ប្រុស​ជា​ច្រើន​ត្រូវ​បាន​ផ្តន្ទាទោស​ទៅ​វិញ​។

ក្នុង​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ សិស្ស​ម្នាក់​បាន​អះអាង​ថា លោក​ត្រូវ​បាន​ប្រាប់​ឲ្យ​ផ្លាស់​ប្តូរ​សំពត់​ចេញ ព្រោះតែ​វា​មាន​ប្រវែង​ខ្លី​ពេក ខណៈ​ដែល​សិស្ស​ម្នាក់​ទៀត​និយាយ​ថា ព្រោះតែ​ជើង​របស់​គេ​មាន​រោម​ច្រើន​ពេក​។

ពួក​គេ​បាន​បន្ថែម​ថា សិស្ស​ប្រុស​ៗ​ថ្នាក់ខ្ពស់​បាន​យក​ឡា​ម​មក​កោរ​រោមជើង​ទៀត​ផង​។

អ្នកស្រី Claire Reeves ដែល​ជា​អាណាព្យាបាល​បាន​និយាយ​ថា «​សិស្ស​ស្រី​អាច​ស្លៀកសំពត់​មួយ​ឆ្នាំ​ពេញ ដូច្នេះ​ខ្ញុំ​គិត​ថា វា​មិន​យុត្តិធម៌​ទេ​សម្រាប់​សិស្ស​ប្រុស​ដែល​មិន​អាច​ស្លៀក​ខោខ្លី​។ សិស្ស​ប្រុស​មិន​មាន​ជម្រើស​ទេ ហើយ​ខ្ញុំ​ពិតជា​ព្រួយបារម្ភ​ពពី​ការ​ប៉ះពាល់​របស់​កំ​ដៅ​ទៅ​ដល់​ពួក​គេ​ណាស់​»​។

ម្តាយ​ម្នាក់​ទៀត​របស់​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ដែល​ជា​សិស្សសាលា​ខាងលើ​បាន​និយាយ​ថា «​កូនប្រុស​របស់ខ្ញុំ​ចង់​ស្លៀក​ខោខ្លី ប៉ុន្តែ​គេ​ត្រូវ​បាន​ប្រាប់​មក​ថា នឹង​មានការ​ផ្តន្ទាទោស​អស់​មួ​យស​ប្តា​ហ៍​។ ប្រធាន​គ្រូ​បាន​ប្រាប់​ដល់​គេ​ថា ពួក​គេ​អាច​ស្លៀកសំពត់​បាន ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្នកគ្រូ​និយាយ​លេង​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្មេង​ៗ​បែរជា​យកពាក្យ​នោះ​ជា​ការ​ពិត ដូច្នេះ​ក្មេង​ប្រុស​៥​នាក់​ស្លៀកសំពត់​ទៅ​រៀន ហើយដោយ​សារ​តែ​អ្នកគ្រូ​ជា​អ្នក​ប្រាប់​ថា ការ​ស្លៀកសំពត់​គឺ​មិន​ខុស ទើប​អ្នកគ្រូ​មិន​អាច​ធ្វើ​អ្វី​បាន​ឲ្យ​តែ​សំពត់​ទាំងនោះ​ជា​សំពត់​រៀន​»​។

ប្រធាន​គ្រូ Aimee Mitchell បាន​និយាយ​ថា ពួក​គេ​កំពុង​តែ​ពិចារណា​លើ​ការ​កែប្រែ​គោលការណ៍​ឯកសណ្ឋាន​សាលា​ហើយ​។

អ្នកគ្រូ​បាន​បន្ត​ថា «​ពួក​យើង​ទទួលស្គាល់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ពិតជា​មាន​អាកាសធាតុ​ក្តៅ​ពិតមែន ហើយ​ពួក​យើង​កំពុង​តែ​ខិតខំ​អស់ពី​សមត្ថភាព​ក្នុង​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​សិស្ស និង​បុគ្គលិក​របស់​ពួក​យើង​តាម​ទៅ​អ្វី​ដែល​អាច​ធ្វើ​បាន​។ កៅ​ខ្លី គឺ​មិនមែន​ជា​ផ្នែក​មួយ​នៃ​ឯកសណ្ឋាន​សិស្ស​ប្រុស​ទេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​ខ្ញុំ​មិន​ចង់​ធ្វើការ​កែប្រែ​ណាមួយ​មុន​ពេល​ពិភាក្សា​ជាមួយ​សិស្ស និង​គ្រួសារ​របស់​ពួក​គេ​ជា​មុន​ទេ​។ យ៉ាងណា​ក្តី ដោយ​អាកាសធាតុ​ក្តៅ​មាន​កាន់តែ​ញឹកញាប់​ទៅ ខ្ញុំ​ក៏​សប្បាយ​ចិត្តនឹង​ពិចារណា​ថា នឹង​កែប្រែ​នា​ពេល​អនាគត​ដែរ​»​។