ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបាត់​ក្តី​កង្វល់​អ្នក​ភូមិ ​ចុះព​ន្លឿ​ន​ការ​ជួសជុល​ផ្លូវ​​នៅ​ឃុំ​គំរូ និង​ឃុំ​ថ្មពួក ស្រុក​ថ្មពួក

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០២៣ ស្ថិត​នៅ​មូលដ្ឋាន​ឃុំ​ថ្មពួក និង​ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តម…


ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០២៣ ស្ថិត​នៅ​មូលដ្ឋាន​ឃុំ​ថ្មពួក និង​ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ថ្មពួក អមដំណើរ​ដោយ លោក ឈឿ​ន ក្រៃ​យ៉ុ​ង អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ព​ន្លឿ​ន​ការងារ​ជួសជុល​ផ្លូវលំ​ក្នុងភូមិ​ដើម្បី​ក្រាល​ក្រួស​ក្រហម និង​កាយ​ប្រឡាយ​រំដោះ​ទឹក​អម​សងខាង​ផ្លូវ​ដែល​ជា​បញ្ហា​ប្រឈម និង​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​គូសបញ្ជាក់​ថា​៖ ក្នុង​នាម​អាជ្ញាធរ គឺ​ក្រុម​ការ​ងារ​មិន​ទុក​បញ្ហា​ចោល​នោះ​ទេ យើង​ត្រូវ​ធ្វើការ​ដោះស្រាយ​ជា​បណ្តើរ​ៗ​ទៅ​តាម​លទ្ធភាព​ស្ថាន​ភាព​​​ជាក់ស្តែង ។

ទោះបី​កន្លែង​ខ្លះ​មិន​ទាន់​បាន​ឆ្លើយ​តប​បាន​ភ្លាម​ៗ សូម​មានការ​យោគយល់​ពី​ពុក​ម៉ែ​បងប្អូន ក្រុម​ការ​ងារ​ជំនាញ​យើង​នឹង​បន្ត​ទៅ​នា​ពេល​ខាង​មុខ ។

សូម​បញ្ជាក់​ថា ឆ្លើយ​តប​សំណូមពរ​ពុក​ម៉ែ​បងប្អូន ហើយ​ក្នុង​ឆ្នាំ​២០២៣​នេះ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​របស់​ខេត្ត ស្រុក​/​ក្រុង មូលនិធិ​ឃុំ​/​សង្កាត់​នឹង​ស្ថាបនា​ជា​ផ្លូវ​បេតុង​វែង​ខ្លី​រាប់រយ​ខ្សែ តាម​បណ្តា​ភូមិ ឃុំ សង្កាត់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ ។

អត្ថបទសរសេរ ដោយ