ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! ពលរដ្ឋ​៧​គ្រួសារ​ទ្រាំ​លែង​បាន​ប្តឹង ស្រាប់តែ​បុរស​រូប​នេះ​បើក​ត្រាក់ទ័រ​កម្ទេច​ផ្ទះ និង​គប់​​ផ្អើល​ភូមិ

2 ឆ្នាំ មុន
  • សៀមរាប

ពលរដ្ឋ​ចំនួន​៧​គ្រួសារ ប្ដឹង​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​កា​.​ប់​ឈើ​នៅ​ក្នុង​ដីស្រែ​របស់​ពួក​គាត់ តែ​ជនសង្ស័យ​រូប​នេះ​បែរជា​បង្ក​ហិ​.​ង្សា​មក​លើ​ពលរដ្ឋ និង​មន្ត្រី​នគរបាល​ម្នាក់ ហើយ​ត្រូវ​សមត្ថ​កិច្ច​

ខេត្តសៀមរាប ៖ ពលរដ្ឋ​ចំនួន​៧​គ្រួសារ ប្ដឹង​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​កា​.​ប់​ឈើ​នៅ​ក្នុង​ដីស្រែ​របស់​ពួក​គាត់ តែ​ជនសង្ស័យ​រូប​នេះ​បែរជា​បង្ក​ហិ​.​ង្សា​មក​លើ​ពលរដ្ឋ និង​មន្ត្រី​នគរបាល​ម្នាក់ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា​ឆ្នាំ ២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​ស្លែង​កោង ឃុំ​គោក​ធ្លក​លើ ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៣​នេះ​ថា ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ក្រូច សោ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ក្នុងភូមិ​ស្លែង​កោង ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​អំពើ​លួច (​កា​.​ប់​ឈើ​), បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ និង​ប្រើ​ហិ​.​ង្សា មាន​ស្ថាន​ទម្ងន់ទោស​លើ​មន្ត្រី​សាធារណៈ​។

សមត្ថកិច្ច​បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួ​សារបាន​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គោក​ធ្លក​លើ ដោយ​ចោទ​លើ​ជនសង្ស័យ​ឈ្មោះ ក្រូច សោ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ថា បាន​លួច​កា​.​ប់​ឈើ​នៅ​ក្នុង​ដីស្រែ​របស់​ពួក​គាត់​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា បន្ទាប់​មក​ជនសង្ស័យ​ខាងលើ​ដឹង​ថា​ម្ចាស់​ដីស្រែ​ប្តឹង​រូបគេ​ហើយ លុះដល់​ម៉ោង​១៦​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែមករា ជនសង្ស័យ​ក៏​បាន​បើក​ត្រាក់ទ័រ​ទៅ​ឈូស​របង​មុខ​ផ្ទះ​ដែល​សង់​អំពី​ឥដ្ឋ​បាក់​រលំ​ខ្ទេច​អស់ និង​ប៉ះ​សសរ​ដែក​សំ​យ៉ាប​ផ្ទះ បណ្តាល​ឱ្យ​កោង​ទៀត​ផង ដែល​ផ្ទះ​នោះ​គឺជា​របស់​ជន​រង​គ្រោះ​ឈ្មោះ សេត យេ​ត ភេទ​ស្រី រស់នៅ​ភូមិ​ស្វាយ​ពក ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​ជា​អ្នក​ប្តឹង​ជនសង្ស័យ​អំពី​រឿង​លួច​កា​.​ប់​ឈើ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​អន្តរាគមន៍ តែ​ត្រូវ​បាន​ជនសង្ស័យ​បើក​ត្រាក់ទ័រ​ដេញ​បុក ពេល​នោះ​សមត្ថកិច្ច​បាន​បាញ់​បំបែក​កង់​ត្រាក់ទ័រ​១​គ្រាប់ ទើប​ជនសង្ស័យរ​ត់ទៅ​ឡើងផ្ទះ​អ្នកស្រុក​ដែល​ម្ចាស់​អត់​នៅ ហើយ​ក៏​បាន​គប់​ដុំឥដ្ឋ​ត្រូវ​សមត្ថកិច្ច​ម្នាក់​ឈ្មោះ ជឿ​ម ជាតិ បណ្តាល​ឱ្យ​របួសស្រាល​ទៀត​ផង ពេល​នោះ​ប្រជាពលរដ្ឋ​មាន​កំហឹង​ក៏​បាន​មក​ជួយ​ចាប់​ជនសង្ស័យ​តែ​ម្តង​។ លុះ​រហូត​ដល់​ម៉ោង​១៨​និង​៥៤​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន រួម​ទាំង​វត្ថុ​តាង​កាំបិត​ចុង​ស្រួច​មួយ​ផង​ដែរ​។ ហើយដោយ​សារ​តែ​ពលរដ្ឋ​ខឹង និង​មាន​គ្នា​ច្រើន​ពិបាក​គ្រប់គ្រង ពួក​គាត់​ក៏​បាន​វា​.​យ​ជនសង្ស័យ​រូប​នេះ រហូត​បណ្តាល​ឱ្យ​រង​បួស​ចិញ្ចើម និង​បបូរមាត់​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ដែល​ដកហូត​បាន រួម​មាន ៖ ត្រាក់ទ័រ​១​គ្រឿង ម៉ាក​ហ្វ​ត ពណ៌​ខៀវ​, កាំបិត​ចុង​ស្រួច​១​ដើម ប្រភេទ​កាំបិត​ស្នៀត និង​ម៉ាស៊ីន​ង៉ោង ១​គ្រឿង ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ស្រុក​ជីក្រែង ដកហូត និង​ឃាត់ខ្លួន​បាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ រួច​បន្ត​ទៅ​កាន់​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ