ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារជម្ពូវ័ន នៅតែបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ខណៈ​​អាជីវករ និងអតិថិជន ឈប់​ពាក់ម៉ាស់ ប្រហែល ៧០% ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ លោក លាប ប៊ុនណ្ណារិទ្ធ​ ប្រធាន​គណ:កម្មការផ្សារ​ជម្ពូវ័ន្ត​ បានប្រាប់​អ្នកកាសែតកោះសន្តិភាព​​ថា​ នៅ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នេះ…

រាជធានីភ្នំពេញ​៖​ លោក លាប ប៊ុនណ្ណារិទ្ធ​ ប្រធាន​គណ:កម្មការផ្សារ​ជម្ពូវ័ន្ត​ បានប្រាប់​អ្នកកាសែតកោះសន្តិភាព​​ថា​ នៅ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នេះ បងប្អូនអាជីវករ មកបើកតូបលក់ដូរ មានចំនួនប្រហែល ៨០% និងអតិថិជនចេញចូលមកទិញទំនិញ មានប្រហែល ៧០%។​ ក្នុងនោះ អាជីវករ និងអតិថិជន ឈប់ពាក់ម៉ាស់ ចំនួនប្រហែល ៧០% និងបន្តពាក់ម៉ាស់ចំនួនប្រហែល ៣០%។​

លោកបន្តថា​ មកដល់ពេលនេះ​ គណ:កម្មការផ្សារ​ នៅតែបន្តណែនាំអោយបងប្អូនអាជីវករ និងអតិថិជន អោយអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ជានិច្ច។​ ចំពោះបញ្ហាទំនិញ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ មិនមានការឡើងថ្លៃទេ។

លោក លាប ប៊ុនណ្ណារិទ្ធ​ បានឱ្យដឹងទៀតថា​ គណ:កម្មការផ្សារ​ តែងតែផ្សព្វផ្សាយដល់អាជីវករ​ផ្សារ ត្រូវប្រុងប្រយ័ត្ន បិទប៉ារ៉ែតភ្លើង និងពន្លត់ភ្លើងទាន ធូប ជាមុនសិន មុនចាកចេញពីតូបត្រលប់ទៅផ្ទះវិញ។​ ក្រុម​ការងារ​ គណៈ​កម្មការ​ផ្សារ​ធ្វើអនាម័យ និងចុះល្បាតជុំវិញផ្សារជាប្រចាំ ដើម្បីបង្កាទប់ស្កាត់បទល្មើស និងបរិស្ថានល្អ ​និង​សម្រួលចរាចរណ៍ កុំអោយមានចត ឬឈប់មុខបរិវេណផ្សារ នាំអោយមានការកកស្ទះចរាចរណ៍។

លោក​បន្ត​ថា​ គណៈកម្មការផ្សារ ក៏នៅតែបន្ត​ដាក់អាល់កុល​លាងសម្អាតដៃ នៅមុខក្លោងទ្វារទីស្នាក់ការផ្សារ ទុកសម្រាប់បងប្អូនអាជីវករផ្សារ និងអតិថិជន លាងសម្អាតដៃ សម្លាប់មេរោគ​ និង​បានចុះពិនិត្យ និងដើរល្បាតជុំវិញបរិវេណផ្សារ ដោយពុំអនុញ្ញាត​ឱ្យ​មានការកត់កន្ទុយលេខ និងលេងល្បែងស៊ីសង​ខុសច្បាប់ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ