ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​កាន់​អំណាច​លើក​អំពី​ចំណុច​ខ្លះ​ថា​ គាត់​អាច​បន្ត​កាន់​អំណាច​នៅ​ឆ្នាំ​២០១៨

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ ទោះបីជា​យុទ្ធនាការ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​សម្រាប់ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មិន​ទាន់​ដល់​យ៉ាងណា​ក្តី​មេ​បក្ស​កាន់​អំណាច​បាន​លើក​យក​ចំណុច​៤ សម្រាប់​

​រាជធានី​ភ្នំពេញ​៖ ទោះបីជា​យុទ្ធនាការ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​សម្រាប់ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មិន​ទាន់​ដល់​យ៉ាងណា​ក្តី​មេ​បក្ស​កាន់​អំណាច​បាន​លើក​យក​ចំណុច​៤ សម្រាប់​បន្ត​ដឹកនាំ​ប្រទេស​នា​ពេល​ខាង​មុខ​នេះ​។

សម្ត​ច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បានសរ​សេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ ៤​សំណួរ​ដែល​បញ្ជាក់​ថា គណបក្ស​ប្រជាន​កម្ពុជា​រឹង​មាំ និង​បន្ត​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ដែល​មាន​ខ្លឹមសារ​យ៉ាង​ខ្លី​ថា គណបក្ស​ប្រជាជន​កម្ពុជា ហ៊ាន​លះបង់​រំដោះប្រទេស​ពី​ប៉ុ​ល​ពល​, ផ្តល់​កំណើត​ទី​២​ដល់​ពលរដ្ឋ​ខ្មែរ​, នាំ​មក​នូវ​សន្តិភាព កសាង​ប្រទេស និង​ហ៊ាន​​លះបង​ជីវិត​ខ្លួន​មិន​ស្តាយ​មិន​រត់ចោលស្រុក​។

​សម្តេច​បាន​សរ​សេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ថា ៤​សំណួរ​ដែលបញ្ជាក់​ថា គណបក្ស​ប្រជាន​កម្ពុជា រឹង​មាំ និង បន្ត​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ដូច​ជា​៖

១)- តើ​គណបក្ស​ណាមួយ ដែល​ហ៊ាន​លះបង់​គ្រប់យ៉ាង​រំដោះប្រទេស​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត និង​ផ្តល់​កំណើត​ទី​២​ដល់​ប្រជាពលរដ្ឋ​ខ្មែរ? គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។

២)- តើ​គណបក្ស​ណាមួយ ដែល​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ដល់​កម្ពុជា?​ គឺគណបក្ស​ប្រជាជន​កម្ពុជា​។

៣)- ​តើ​គណបក្ស​ណាមួយ ដែល​បាន​កសាង​ប្រទេស​ពី​គំនរ​ផេះ​ផង់​រហូត​ដល់​កម្ពុជា​បានរីក​ចម្រើន​មក​ទល់​សព្វ​ថ្ងៃនេះ? ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។

៤)- ​តើ​មេដឹកនាំ​គណបក្ស​ណា​មួយ ដែល​ហ៊ាន​លះបង់​សូម្បី​អាយុជីវិត​ខ្លួន​មិន​ស្តាយ មិន​រត់​ចោល​ប្រជាពលរដ្ឋ ទៅ​សំងំ​យក​ស្រួល​ម្នាក់ឯង​នៅ​ក្រៅប្រទេស ហើយ​នៅ​តែ​តស៊ូ​រួមសុខ​រួមទុក្ខ​ជាមួយ​ពលរដ្ឋ តាំងពី​ប្រទេស​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើងសង្គ្រាម រហូត​មក​ទល់​សព្វ​ថ្ងៃនេះ? គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​។

លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​សព្វ​ថ្ងៃនេះ គឺ​បានដឹង និង​បានឃើញ​ច្បាស់​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​ការ «​ថែរក្សា​សន្តិភាព​ដើម្បី​យើង​មាន​ឱកាស​កសាង​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​។ ហេតុ​ដូច្នេះ​ហើយ​បានជា​ក្នុង​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​កន្លង​ទៅ​នេះ គឺ​គណបក្ស​ប្រជាជន បាន​ឈ្នះ​ដាច់​ជាមួយនឹង​សម្លេង​គាំទ្រ​ច្រើន​លើសលុប ដែល​បញ្ជាក់​កាន់តែ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺ​នឹង​បន្ត​ឈ្នះ​ឆ្នោត​ទៀត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ»។

ទោះបីជា​មានការ​លើក​ឡើង​យ៉ាងណា​ក្តី​ គណបក្សប្រឆាំង​ធ្លាប់​បាន​លើក​ឡើង​ថា ​ការ​បោះ​ឆ្នោត​អ្នក​ណា​ឈ្នះ ឬ​ចាញ់​នោះ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ មិន​អាស្រ័យលើ​បក្ស​នោះ​ទេ​។ ជាង​នេះ​បក្ស​ប្រឆាំង​ក៏​បាន​ធ្លាប់​លើក​ឡើង និង​អំពាវនាវ​ថា​សូម​ឲ្យ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​ និង​យុត្តិធម៌ កុំ​មានការ​គំរាមកំហែង​ដោយ​គ្រប់​រូបភាព​ណាមួយ​។ បក្ស​ប្រឆាំង​ចង់បាន​លទ្ធផល «​ចាញ់​ដោយ​អស់ចិត្ត និង​អ្នក​ឈ្នះ​ដោយ​កិត្តិយស​»៕