ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកសង្រេង​ណាស់! ស្លា​.​ប់​ទាំង​ម្តាយ ​និង​ទារក​ក្នុង​ផ្ទៃ

1 ឆ្នាំ មុន
  • ស្វាយរៀង

តើ​ប្តី​ណា​មិន​ស្លុត ដោយ​មច្ចុរាជ​បាន​ឆក់​យក​ជីវិត​ប្រពន្ធ​ជាទី​ស្រឡាញ់ និង​កូន​នៅ​ក្នុង​ផ្ទៃ​មិន​ទាន់​បានឃើញ​មុខ​ផង​នោះ? គឺ​មាន​តែ​សោក​ស្តាយស្រណោះ​និង​សង្រេង​បំផុត

ខេត្តស្វាយរៀង ៖ តើ​ប្តី​ណា​មិន​ស្លុត ដោយ​មច្ចុរាជ​បាន​ឆក់​យក​ជីវិត​ប្រពន្ធ​ជាទី​ស្រឡាញ់ និង​កូន​នៅ​ក្នុង​ផ្ទៃ​មិន​ទាន់​បានឃើញ​មុខ​ផង​នោះ? គឺ​មាន​តែ​សោក​ស្តាយស្រណោះ​និង​សង្រេង​បំផុត ។ ហេតុ​ការណ៍​ស្ត្រី​ដែល​ស្លា​.​ប់​ទាំង​ទារក​នៅ​ក្នុង​ផ្ទៃ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១១​នាទី​យប់​ថ្ងៃ​ទី​០៥ មក​រា ២០២៣ ស្ថិត​នៅ​ភូមិ​ព្រៃ​វ​ល្ល៍ ឃុំ​ថ្មី​ស្រុក​កំពង់​រោទ៍ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ជា សោ​ភ​ណ្ឌ័ អាយុ​៣២​ឆ្នាំ មានមុខ​បរ​លក់ដូរ​ផលិត​ផល​និង​ឡេ គ្រឿងក្រអូប​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រៃ​វ​ល្ល៍ ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទ៌ ។ ប្រភព​បន្ត​ថា ស្ត្រី​រង​គ្រោះ​គឺ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ហើយ កន្លង​មក នាង​បាន​ទៅ​ពិនិត្យ​អេកូ គឺ​ទារក​ក្នុង​ផ្ទៃ​«​កូនប្រុស​» ហើយ​បាន​ទៅ​មណ្ឌល​សុខភាពពិនិត្យ​ផ្ទៃពោះ ហើយ​ត្រូវ​គ្រូពេទ្យ​បាន​ប្រាប់​ថា នាង​គ្រប់​ខែ​ហើយ​នៅ​តែ​ចាំ​ថ្ងៃ​សម្រាល​ទេ ។

ចំពោះ​សុខភាព​គាត់​គឺ​ល្អ​ធម្មតា មិន​ដែល​មាន​ជំងឺ​ឈឺ​ស្កាត់​អី​ទេ ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​០៦​ល្ងាច ស្ត្រី​រង​គ្រោះ​គឺ​ហូប​បាយ​ជុំ​គ្នា​ជាមួយ​ប្តី​និង​កូនស្រី​ម្នាក់​អាយុ​៧​ឆ្នាំ គឺ​សុខភាព​ធម្មតា ១​ម៉ោង​ក្រោយមក ស្រាប់តែ​មាន​អាកា​រៈ​ហត់​ដង្ហក់​ខ្លាំង​តែ​ម្តង បុរស​ជា​ប្តី​ក៏​បាន​ប្រញាប់ប្រញាល់​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ស្ត្រី​ជា​ប្រពន្ធ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។

តែ​ជា​អកុសល​បញ្ជូន​ទៅ​ជិត​ដល់​មន្ទីរពេទ្យ​ហើយ ស្ត្រី​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត នៅ​លើ​រថយន្ត គួរ​ឲ្យ​ស​ង្វេ​ក ខណៈនោះ​ក្រុម​គ្រូពេទ្យ​បាន​ដឹក​សព​ស្ត្រី​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​ខេត្ត ហើយ​ធ្វើការ​វះកាត់​ភ្លាម​ៗ​ដើម្បី​សង្គ្រោះ​ទារក​ក្នុង​ផ្ទៃ ក៏​ប៉ុន្តែ​អ្វី​ៗ​គឺ​យឺត​ពេល​ទៅ​ហើយ​ទារក​ក៏​បាន​ស្លា​.​ប់​ទៅ​តាម​ម្តាយ​ដែរ ។

បុរស​ជា​ប្តី​ដែល​វ័យ​៣៦​ឆ្នាំ​បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​បាន​រៀប​ការ​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ មាន​ចំណងដៃ​កូនស្រី​ម្នាក់​អាយុ​៧​ឆ្នាំ ហើយ​ដែល​ស្លា​.​ប់​នៅ​ក្នុង​ផ្ទៃ​គឺជា​កូន​ទី​២​ជា​កូនប្រុស មិន​គួរ​មក​ជួប​រឿង​អកុសល តែ​មួយ​ប៉​ព្រិច​ភ្នែក ត្រូវ​ព្រ​ពន្ធ​និង​កូន​ក្នុង​ផ្ទៃ​ស្លា​.​ប់​ចោល​គាត់​និង​កូនស្រី​បែប​នេះ​សោះ វា​លឿន​ពេក​ហើយ​។ សព ម្តាយ​និង​កូន​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ធ្វើ​ពិធី​បូជា​នៅ​ល្ងាច​ថ្ងៃ​ទី​០៦​មក​រា​២០២៣​នេះ​សូម​ចូលរួម​សោកស្តាយ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ