ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពី​ការ​នាំ​ចេញ​ម្រេច​ធ្លាក់​ចុះ ដោយសារ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ

6 ឆ្នាំ មុន

ដោយសារ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ កសិករ​វៀតណាម​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ស្តុក​ម្រេច និង​រង់ចាំ​តម្លៃ​កើនឡើង ។
« ការ​នាំ​ចេញ​ម្រេច​របស់​វៀតណាម​ត្រូវ​គេ​ព្យាករ​ថា

ប្រទេស​វៀតណាម ៖ ដោយសារ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ កសិករ​វៀតណាម​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ស្តុក​ម្រេច និង​រង់ចាំ​តម្លៃ​កើនឡើង ។

« ការ​នាំ​ចេញ​ម្រេច​របស់​វៀតណាម​ត្រូវ​គេ​ព្យាករ​ថា នឹង​ឈាន​ដល់​ប្រហែល​ជាង​១០​ម៉ឺន​តោន​ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​២០១៧ កើនឡើង​១៣% ប៉ុន្តែ​ប្រាក់​ចំណូល​បាន​មក​ពី​វិស័យ​នេះ​ទំនងជា​ធ្លាក់​ចុះ​១៣% » ។ នេះ​បើ​តាម​លោក Do Ha Nam ប្រធាន​សមាគម​ម្រេច​វៀតណាម (VPA) ។

លោក Nam បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ៖« នៅ​ពេល​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ អ្នក​នាំ​ចូល​ព្យាយាម​បញ្ចុះតម្លៃ​។ វៀតណាម​ជា​ប្រទេស​ផ្តល់​ទិន្នផល​ម្រេច​ជាង​៦០%​នៃ​ទិន្នផល​ម្រេច​សកល នឹង​ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ » ។

នៅ​រដូវ​ប្រមូល​ផល​ធំ​បំផុត កសិករ​បាន​លក់​ម្រេច​ក្នុង​បរិមាណ​ច្រើន​ដើម្បី​ទូទាត់​នឹង​ការ​ចំណាយ ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ ។ កសិករ​ក្នុងស្រុក​ជួបនឹង​ស្ថានភាព​លំបាក​នៅ​ពេល​ពួក​គេ​លក់​ម្រេច​កាន់តែ​ច្រើន ហើយ​តម្លៃ​ធ្លាក់​ចុះ ។

តម្លៃ​ម្រេច​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​នៅ​ខែឧសភា និង​មិថុនា ដូច្នេះ​សមាគម​ម្រេច​វៀតណាម ជំរុញ​ឱ្យ​កសិករ​ក្នុងស្រុក​ស្តុក​ម្រេច​សិន និង​រង់ចាំ​តម្លៃ​កើនឡើង​វិញ ។

លោក Nam បន្ត​ថា ៖ « ប្រសិនបើ​កសិករ​អាច​ស្តុក​ម្រេច​បាន​រយៈពេល​១​ទៅ​២​ខែ​ទៀត តម្លៃនឹង​កើនឡើង​ម្តងទៀត » ។

ទោះជា​យ៉ាងណា បញ្ហា​ធំ​បំផុត​ដែល​កំពុង​ប្រឈម​មុខ គឺ​ការ​ពង្រីក​ចម្ការ​ម្រេច ។ ប្រសិនបើ​ចម្ការ​បន្ត​កើនឡើង​តាម​អត្រា​បច្ចុប្បន្ន តម្លៃ​ម្រេច​នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នា​ពេល​អនាគត ។

ក្នុង​គោលបំណង​កាត់​បន្ថយ​ហានិភ័យ​ទាំងនេះ សមាគម​បាន​ណែនាំ​កសិករ​ឱ្យ​បញ្ឈប់​ការ​ដាំ​ម្រេច​នៅ​លើ​ដី​មិន​សម​ស្រប និង​ប្តូរ​ទៅ​ដំណាំ​ផ្សេង​ជំនួស​វិញ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម ។ ទោះបី​មានការ​ព្រមាន​ទាំងនេះ ក៏​កសិករ​នៅ​តែ​បន្ត​ពង្រីក​ចម្ការ​ម្រេច​របស់​ពួក​គេ ។

ម្រេច​១​ហិ​កតា​អាច​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ហោច​ណាស់​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ផ្ទៃដី​ទំហំ​ដូច​គ្នា​សម្រាប់​ដំណាំ​កាហ្វេ​ទទួល​ចំណូល​តិច​ជាង​នេះ ៕