ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ភ្លាម ក្រោយ​មាន​ផ្សែងហុយ​ចេញពី​បន្ទប់​ខុន​ដូ

1 ឆ្នាំ មុន
  • ភ្នំពេញ

មាន​ករណី​មួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​ភ្លាម​ៗ ខណៈ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​បន្ទប់​ខុន​ដូ​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​មួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​ភ្លាម​ៗ ខណៈ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​បន្ទប់​ខុន​ដូ​មួយ​កន្លែង​។ ហេតុការណ៍​នេះ​ដែរ បាន​បង្ក​អោយ​មានការ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ នៅ​ក្នុង​បន្ទប់​ខុន​ដូ​ជាន់​ទី​២ មួយ​កន្លែង ជិត​ច្រកចូល​ចូល​វត្ត​ដំបូង​ខ្ពស់ ផ្លូវ​បេ​តេ ស្ថិត​ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ជា​អ្នក​រស់នៅ​ក្បែរ​អគារ​ខុន​ដូ​នោះ ក៏​បាន​ប្រទះ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​បន្ទប់​ខុន​ដូ​ខាងលើ ជាន់​ទី​២ តែ​ដឹង​មិន​ថា​ឆេះ​អ្វី​នោះ​ទេ ទើប​នាំ​គ្នា​ឆោឡោ​ថា មាន​ភ្លើង​ឆេះ និង​រាយការណ៍​ជូន​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​ទៅ​ពិនិត្យ​ផង​ដែរ តែ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ បុគ្គលិក​នៅ​ក្នុង​ខុន​ដូ​បាន​ប្រាប់​សមត្ថកិច្ច​ថា មាន​ករណី​ឆេះ​ជំនាងផ្ទះ តែ​ត្រូវ​បាន​ពួក​គាត់​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​មួយ​បំពង់ និង​បាន​រលត់​ទៅ​វិញ​អស់ហើយ​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ហេតុការណ៍​ឆេះ​ជំនាងផ្ទះ​ខាងលើ​នេះ ទាំង​ម្ចាស់ផ្ទះ ក៏​ដូច​ជា​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ?​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ