មិនគួរឱ្យជឿ! បក្សី១ក្បាលហើរឥតឈប់១១ថ្ងៃ បានឆ្ងាយបំផុត រហូតបំបែកកំណត់ត្រាពិភពលោក
អាមេរិក ៖ បក្សីមួយក្បាលបានបំបែកកំណត់ត្រាពិភពលោក ដោយធ្វើការហើរបានឆ្ងាយបំផុតមិន
អាមេរិក ៖ បក្សីមួយក្បាលបានបំបែកកំណត់ត្រាពិភពលោក ដោយធ្វើការហើរបានឆ្ងាយបំផុតមិន
អាមេរិក ៖ បក្សីមួយក្បាលបានបំបែកកំណត់ត្រាពិភពលោក ដោយធ្វើការហើរបានឆ្ងាយបំផុតមិនឈប់សម្រាក ឬស៊ីចំណី។
ស្ថាប័នកំណត់ត្រាពិភពលោក Guinness World Records បានប្រកាសថាបក្សីឈ្មោះ Godwit បានធ្វើការហើរបានចំងាយ ៨.៤៣៥ម៉ាយ (១៣.៥៧៤គីឡូម៉ែត្រ) ពីរដ្ឋ Alaska សហរដ្ឋអាមេរិកទៅកាន់រដ្ឋ Tasmania របស់អូស្ត្រាលី។
ស្ថាប័ននេះបញ្ជាក់ថា បក្សីដែលមានលេខសម្គាល់ ២៣៤៦៨៤ មានបំពាក់ស្លាកផ្កាយរណប 5G នៅពេលវាហើរចេញពីរដ្ឋ Alaska នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ និងបានទៅដល់រដ្ឋ Tasmania រយៈពេល ១១ថ្ងៃបន្ទាប់ ដោយគ្មានឈប់សូម្បីមួយដងដើម្បីសម្រាក ឬស៊ីចំណីនោះទេ។
កំណត់ត្រាមុនបង្កើតឡើងដោយពូជបក្សីប្រភេទនេះដូចគ្នាកាលពីឆ្នាំ ២០២២ ហើយកំណត់ត្រាឆ្នាំនេះ វាហើរបានលើស ២១៧ម៉ាយពីកំណត់ត្រាមុន។
លោក Eric Woehler នៃស្ថាប័នបក្សី Tasmania បានប្រាប់ Guinness World Record ថាបក្សីបំបែកកំណត់ត្រាពិភពលោកនេះប្រហែលជាស្រកទម្ងន់ខ្លួនវាពាក់កណ្តាល ឬលើសនេះ អំឡុងការហើរឥតឈប់ទាំងថ្ងៃទាំងយប់៕ (យោងតាមប្រភព៖ UPI)
ចែករំលែកព័តមាននេះ