ទីក្រុងតូក្យូកកកុញពេក រដ្ឋាភិបាលប្រកាសផ្តល់ប្រាក់ជិត៨ពាន់ដុល្លារ សម្រាប់គ្រួសាររើចេញ
ជប៉ុន ៖ ជប៉ុនបានប្រកាសផ្តល់ប្រាក់ឧបត្តម្ភដល់គ្រួសារទាំងឡាយណាដែលរើចេញពីទីប្រជុំជនក្នុង
ជប៉ុន ៖ ជប៉ុនបានប្រកាសផ្តល់ប្រាក់ឧបត្តម្ភដល់គ្រួសារទាំងឡាយណាដែលរើចេញពីទីប្រជុំជនក្នុង
ជប៉ុន ៖ ជប៉ុនបានប្រកាសផ្តល់ប្រាក់ឧបត្តម្ភដល់គ្រួសារទាំងឡាយណាដែលរើចេញពីទីប្រជុំជនក្នុងទីក្រុងតូក្យូ ទៅរស់នៅតំបន់មិនសូវមានមនុស្សកកកុញ ដើម្បីស្ថារទីក្រុងជនបទឡើងវិញ និងជំរុញអត្រាផ្តល់កំណើត ដែលកំពុងធ្លាក់ចុះខ្លាំង។
ចាប់ពីខែមេសាតទៅ គ្រួសារទាំងឡាយដែលរស់នៅក្នុងតំបន់ប្រជុំជនតូក្យូ រួមមានអ្នកដែលមានឪពុក ឬម្តាយតែម្នាក់ នឹងទទួលបានទឹកប្រាក់ ១លានយេន (៧.៧០០ដុល្លារ) សម្រាប់កូនម្នាក់ ប្រសិនពួកគេរើទៅរស់នៅក្នុងតំបន់មានប្រជាជនតិចទូទាំងប្រទេស។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលកណ្តាល។
ប្រាក់លើកទឹកចិត្តនេះអនុវត្តចំពោះកូនៗអាយុក្រោម ១៨ឆ្នាំ ឬអ្នកនៅក្នុងបន្ទុកអាយុ ១៨ឆ្នាំ និងលើស ១៨ឆ្នាំប្រសិនពួកគេកំពុងបន្តការសិក្សានៅវិទ្យាល័យ។
នេះមិនមែនជាលើកដំបូងទេដែលរដ្ឋាភិបាលជប៉ុនព្យាយាមប្រើការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដើម្បីលើកទឹកចិត្តប្រជាជនឱ្យរើចេញពីទីក្រុងតូក្យូដែលបច្ចុប្បន្នមានប្រជាជនរស់នៅ ៣៧លាននាក់។
សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រជាជនទូទាំងប្រទេសជប៉ុនបានធ្វើអន្តោប្រវេសន៍ពីស្រុកទៅកាន់មជ្ឍមណ្ឌលទីក្រុង ដើម្បីស្វែងរកឱកាសការងារ។
មុនពេលមានការរាតត្បាតកូវីដ ១៩ ចំនួនប្រជាជនដែលរើសមករស់នៅទីក្រុងតូក្យូមានចំនួនច្រើនជាងអ្នកចាកចេញរហូតដល់ ៨០.០០០នាក់ក្នុងមួយឆ្នាំ។ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលកាលពីឆ្នាំ ២០២១។
តូក្យូ ជាទីក្រុងថ្លៃបំផុតមួយក្នុងពិភពលោក ដោយវាស្ថិតនៅចំណាត់ថ្នាក់លេខ ៥កាលពីឆ្នាំ ២០២២៕ (យោងតាមប្រភព៖ CNN)
ចែករំលែកព័តមាននេះ