អ្នកដុតនំ២០០នាក់សហការគ្នាធ្វើនំទម្ងន់ជិត៥តោន
ក្រិច ៖ អ្នកដុតនំចំនួន ២០០នាក់បានសហការគ្នានៅក្នុងប្រទេសក្រិចដើម្បីធ្វើនំ Vasilopita ដែលជា
ក្រិច ៖ អ្នកដុតនំចំនួន ២០០នាក់បានសហការគ្នានៅក្នុងប្រទេសក្រិចដើម្បីធ្វើនំ Vasilopita ដែលជា
ក្រិច ៖ អ្នកដុតនំចំនួន ២០០នាក់បានសហការគ្នានៅក្នុងប្រទេសក្រិចដើម្បីធ្វើនំ Vasilopita ដែលជានំប្រពៃណីឆ្នាំថ្មី មានទម្ងន់ជាង ១១.០០០ផោន (ជិត ៥.០០០គីឡូក្រាម)។
នំ vasilopita នេះត្រូវបានគេដុតនៅថ្ងៃចូលឆ្នាំសកលដោយសហការជាមួយហាងនំជាច្រើននៅក្នុងទីក្រុង Athens។
នំដែលដុតរួចត្រូវបានគេដាក់ប្រមូលផ្តុំនៅលើដងផ្លូវនៃតំបន់ Peristeri ស្ថិតនៅជាយក្រុង Athens។
នំកន្លះតោននេះត្រូវបានធ្វើឡើងពីម្សៅចំនួន ៨.៨០០ផោន (៣.៩៩១គីឡូក្រាម) បឺ ៤.៤០០ផោន (១៩៩៥គីឡូក្រាម) ស្កសរ ២.២០០ផោន (៩៩៧គីឡូក្រាម) ស្រា cognac ១១០ផោន (៤៩គីឡូ) ស៊ុត ២.០០០គ្រាប់ ក្រូច ១.៥០០ផ្លែ និងវ៉ានីឡា ៤ប្រអប់។
អ្នករៀបចំបាននិយាយថា នំដ៏ធំសម្បើមនេះកំពុងត្រូវបានគេដាក់ទៅកាន់ស្ថាប័ន Guinness World Record ដើម្បីឱ្យមានការទទួលស្គាល់ជាផ្លូវការជានំ Vasilopito ធំបំផុតក្នុងពិភពលោក។
ក្រោយពេលដុតរួច វាត្រូវបានគេកាត់ទៅជា ៥០.០០០បំណែក ដើម្បីចែកដល់អ្នកចូលរួមទាំងអស់៕ (យោងតាមប្រភព៖ UPI)
ចែករំលែកព័តមាននេះ