ជីវិតថ្លៃ! មនុស្ស៤នាក់រួចផុតពីសេចក្តីស្លា.ប់ ក្រោយរថយន្ត Tesla ធ្លា.ក់ពីច្រាំងកម្ពស់ជិត៨០ម៉ែត្រ
អាមេរិក ៖ មនុស្សចំនួន ៤នាក់នៅរស់រានមានជីវិតទាំងអស់ បន្ទាប់ពីរថយន្ត Tesla មួយគ្រឿង
អាមេរិក ៖ មនុស្សចំនួន ៤នាក់នៅរស់រានមានជីវិតទាំងអស់ បន្ទាប់ពីរថយន្ត Tesla មួយគ្រឿង
អាមេរិក ៖ មនុស្សចំនួន ៤នាក់នៅរស់រានមានជីវិតទាំងអស់ បន្ទាប់ពីរថយន្ត Tesla មួយគ្រឿងរបស់ពួកគេធ្លាក់ពីច្រាំងថ្មកម្ពស់ ៧៦ម៉ែត្រនៅលើបណ្តាយផ្លូវ Pacific Coast Highway ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃចន្ទកន្លងទៅក្នុងតំបន់ Devil’s Slide ស្ថិតនៅចំងាយប្រហែល ២០ម៉ាយពីទីក្រុង San Francisco។
ប្រធានកងវរសេនាតូចនៅតំបន់ការពារអគ្គិភ័យលោក Brian Pottenger បាននិយាយថា «ពួកយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានរកឃើញថា មនុស្សនៅក្នុងរថយន្តនៅរស់រានមានជីវិត»។
លោកថ្លែងប្រាប់ CNN ដូច្នេះថា «គ្រោះថ្នាក់នៅលើច្រាំងថ្មនោះមិនមែនជារឿងកម្រនោះទេ។ អ្វីដែលកម្រគឺថា យើងមិនឃើញអ្នកនៅរស់រានមានជីវិតច្រើននោះទេ ហើយការនៅរស់រានពីហេតុការណ៍នេះជារឿងដ៏កម្រ»។
លោកបញ្ជាក់ថា ក្នុងរថយន្ត Tesla នោះមានមនុស្សពេញវ័យចំនួន ២នាក់ និងកុមារ ២នាក់អាយុ ៤ឆ្នាំ និង ៩ឆ្នាំ។
ជនរងគ្រោះសន្លប់បាត់បង់ស្មារតីទាំងអស់នៅក្នុងរថយន្ត។ ក្រុមជួយសង្គ្រោះបានជួយដោះកុមារ ២នាក់ចេញពីខ្សែក្រវ៉ាត់ក្នុងរថយន្ត និងប្រើខ្សែចងកន្ត្រកដើម្បីលើកពួកគេឡើង ខណៈមនុស្ស ២នាក់ទៀតត្រូវបានលើកតាមឧទ្ធម្ភាគចក្រ។
មន្ត្រីសង្គ្រោះបាននិយាយថា មនុស្សពេញវ័យ ២នាក់មានរបួសមិនប៉ះពាល់ដល់អាយុជីវិតនោះទេ ខណៈកុមារទាំង ២ក៏មិនគ្រោះថ្នាក់ដល់ជីវិតផងដែរ។
មន្ត្រីអាមេរិកមិនបានបញ្ចេញអត្តសញ្ញាណជនរងគ្រោះទាំង ៤នាក់នោះទេ ឬមិនបាននិយាយថាតើពួកគេជាគ្រួសារតែមួយឬយ៉ាងណា។
ការស៊ើបអង្កេតកំពុងធ្វើឡើង ដើម្បីកំណត់មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ដ៏រន្ធ.ត់នោះ៕ (យោងតាមប្រភព៖ CNN)
ចែករំលែកព័តមាននេះ