ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លេងអុក​ម្នាក់​ត្រូវ​គេ​ព្រមាន​មិន​ឱ្យ​ត្រឡប់​ទៅ​វិញ ក្រោយ​ចូលរួម​ប្រកួត​មិន​ពាក់​កន្សែង​ក្បាល

1 ឆ្នាំ មុន

អ៊ីរ៉ង់ ៖ អ្នក​លេងអុក​ជនជាតិ​អ៊ី​រ៉​ង់​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​អង្គារ ទី ៣

អ៊ីរ៉ង់ ៖ អ្នក​លេងអុក​ជនជាតិ​អ៊ី​រ៉​ង់​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​អង្គារ ទី ៣ មក​រា​ ម្សិលមិញនេះ​ បន្ទាប់​ពី​រង​ការ​ព្រមាន​មិន​ឱ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​អ៊ី​រ៉​ង​វិញ ដោយសារ​តែ​បាន​ចូលរួម​ប្រកួត​អុក​ក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ដោយ​មិន​បាន​ពាក់​កន្សែង​លើ​ក្បាល (hijab)​។

ស្ត្រី​ឈ្មោះ Sara Khadem វ័យ ២៦​ឆ្នាំ បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ជើងឯក​អុក​ពិភពលោក​កាលពី​ស​ប្តា​ហ៍​មុន​ក្នុង​ទីក្រុង Almaty ដោយ​មិន​មាន​ពាក់​​កន្សែង​​ក្បាល ដែល​ជា​កា​ត​ព្វ​កិច្ច​តម្រូវ​ដោយ​ច្បាប់​សំលៀក​បំពាក់​ដ៏​តឹង​របស់​អ៊ី​រ៉​ង់​។

​តាម​ប្រភព​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា Sara Khadem ទទួល​បានការ​ហៅ​ទូរស័ព្ទ​ចូល​ជា​បន្តបន្ទាប់​ជា​ច្រើន​ដង ដោយ​ក្នុង​នោះ​មាន​អ្នកខ្លះ​ព្រមាន​នាង​មិន​ឱ្យ​ត្រឡប់​ទៅ​ស្រុក​វិញ បន្ទាប់​ពី​ការ​ប្រកួត ខណៈ​អ្នកខ្លះ​ទៀត​និយាយ​ថា នាង​គួរ​ត្រឡប់​ទៅ​វិញ ដោយ​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​របស់​នាង​។

​តាម​ប្រភព​បញ្ជាក់​ថា សាច់ញាតិ និ​ឪពុក​ម្តាយ​របស់​នាង ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ ក៏​ទទួល​បានការ​គំ​រា​.​ម​ផង​ដែរ​។

ការ​ព្រមាន​តាម​ទូរស័ព្ទ​នោះ បណ្តាល​ឱ្យ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​អុក​ផ្តល់​ការ​ការពារ​ដល់​នាង​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ប៉ូ​លី​សកា​ហ្សា​ក់​ស្ថាន​។ នៅ​ខាងក្រៅ​បន្ទប់​សណ្ឋាគារ​របស់​នាង Sara Khadem មាន​អង្គរក្ស​ការពារ​ចំនួន ៤​នាក់​។

យោង​តាម​វេ​ប​សាយ​សហព័ន្ធ​អុក​អន្តរជាតិ (ICF) Sara Khadem ស្ថិត​នៅ​ចំណាត់ថ្នាក់ ៨០៤​ក្នុង​ពិភពលោក​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ