ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ក្រុម​ស្ទាវដែលដេញកា.ប់ជនរងគ្រោះ​រង​រ.បួ.ស​ធ្ងន់​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​អធិការ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​ចុះ​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​បាន​​ចំនួន​៣​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​នៅ​ផ្លូវ​៦០​ម៉ែត្រ​បណ្ដាល​ឱ្យរ​បួ​.​ស​ធ្ងន់ រួច​ហើយ​ពួក​គេ​គេចខ្លួន​បាត់​ ។ ហេតុការណ៍​ឃាត់ខ្លួន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​​​៥​ល្ងាច​ថ្ងៃ​ទី​០១ មក​រា ឆ្នាំ​២០២៣ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​អញ្ចាញ​សង្កាត់​នគរធំ…

ខេត្តសៀមរាប ៖ កម្លាំង​អធិការ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​ចុះ​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​
បាន​​ចំនួន​៣​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​នៅ​ផ្លូវ​៦០​ម៉ែត្រ​បណ្ដាល​ឱ្យរ​បួ​.​ស​ធ្ងន់ រួច​ហើយ​ពួក​គេ​គេចខ្លួន​បាត់​ ។ ហេតុការណ៍​ឃាត់ខ្លួន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​​​៥​ល្ងាច​ថ្ងៃ​ទី​០១ មក​រា ឆ្នាំ​២០២៣ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​អញ្ចាញ​សង្កាត់​នគរធំ ក្រុង​សៀមរាប ។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ ឯក ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប​បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ ឈ្មោះ គ្រុំ ស្រស់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខ​របរ​សិស្ស រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​ខេត្តសៀមរាប បណ្តាល​ឱ្យ​រង​របួស​ត្រង់​ខ្នង ទើប​លោក​ឱ្យ​កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជន សង្ស័យ​ចំនួន​៣​នាក់ រួច​យក​មក​ធ្វើការ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​រៀបចំ​កសាង​​សំណុំ រឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ចាត់ការ​បន្ត​។

លោក​បញ្ជាក់​ថា ជនសង្ស័យ ទី ០១-​ឈ្មោះ យឹ​ម អង ហៅ​ឆាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត នឹង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្ត សៀមរាប ។ ជនសង្ស័យ ទី​០២-​ឈ្មោះ​ស៊ឹង ម៉េ​ង​លាប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មានស្រុក​កំណើត នឹង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្ត​សៀមរាប និង​ជនសង្ស័យ​ទី​០៣-​ឈ្មោះ សន សុខ​វីត ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ មិន​ពិត ប្រាកដ មាន​ស្រុក​កំណើត​និង​ទី​លំ នៅ​បច្ចុប្បន្ន​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្ត​សៀម រាប​។

លោក​បន្ថែម​ទៀត​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ហិ​.​ង្សា​.​ដោយ​ចេតនា និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នឹង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា​ស្ថិត នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​ផ្លូវ ៦០​ម៉ែត្រ ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​,​ខេត្តសៀមរាប មាន​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ ទោស និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស បង្ក​ឡើង​ដោយ​ជនសង្ស័យ​ខាងលើ និង​បក្សពួក បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​ជន​រង គ្រោះ ឈ្មោះ គ្រុំ ស្រស់ ភេទ ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​ខេត្តសៀមរាប បណ្តាល​ឱ្យ​រង​របួស​ត្រង់​ខ្នង ហើយ ជន​រង​គ្រោះ​ផ្តួល​ម៉ូតូ រួច​រត់គេច​ខ្លួន ។

បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ខូចខាត​ស្ទើ​ទាំងស្រុង ហើយ ក៏ នាំ​គេច ខ្លួន​បាត់ អស់​ទៅ បន្សល់​ទុក​នៅ​ម៉ូតូ​របស់​ជន​រង​គ្រោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ