ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្លៀក​ខោខ្លី​ត្រូវ​ហាម​ចូលធ្វើការ ស្អែក​ឡើង​ស្លៀកសំពត់ម្តង​ តើនឹង​មាន​​អ្វី​កើតឡើង ?

6 ឆ្នាំ មុន

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក សីតុណ្ហភាព​ឡើង​ខ្ពស់​ដល់​ទៅ​៣២​អង្សា​សេ​នៅ​អង់គ្លេស ធ្វើ​ឱ្យ​លោក ​Joey Barge ​អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​មួយ​សម្រេចចិត្ត​ស្លៀកពាក់​ខុស​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន គឺ

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក សីតុណ្ហភាព​ឡើង​ខ្ពស់​ដល់​ទៅ​៣២​អង្សា​សេ​នៅ​អង់គ្លេស ធ្វើ​ឱ្យ​លោក ​Joey Barge ​អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​មួយ​សម្រេចចិត្ត​ស្លៀកពាក់​ខុស​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន គឺ​ស្លៀក​ខោខ្លី​ទៅ​ធ្វើការ ។

លោក​Joey​ស្លៀក​ខោខ្លី​ពណ៌​ខៀវ​ទៅ​ធ្វើការ និង​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក ខណៈ​បើកបរ​រថយន្ត​ទៅ​ក្រុមហ៊ុន​ដោយ​សរសេរ​រៀបរាប់​ថា «​ស្ត្រី​អាច​ស្លៀកសំពត់​ទៅ​ធ្វើការ​បាន ខ្ញុំ​ក៏​អាច​ស្លៀក​ខោខ្លី​ទៅ​ធ្វើការ​បាន​ដូច​គ្នា​» ។

នៅ​ពេល​ទៅ​ដល់​កន្លែងធ្វើការ​លោក​Joey​ត្រូវ​ប្រធាន​ក្រុមហ៊ុន​ចេញ​បញ្ជា​ប្តូរ​ទៅ​ស្លៀកខោ​ជើងវែង​វិញ ប៉ុន្តែ​គេ​មិន​ធ្វើ​តាម​ទេ ដូច្នេះ​ហើយ​ត្រូវ​ហាម​មិន​ឱ្យ​ចូល​កន្លែងធ្វើការ ។

ស្អែក​ឡើង​លោក​Joey​ផ្គើន​ដោយ​ស្លៀកសំពត់​ខ្លី​ពណ៌​ឆើតឆាយ​ទៅ​ធ្វើការ ដោយ​ក្នុង​ចិត្ត​គិត​ថា ប្រហែលជា​ត្រូវ​បណ្តេញ​ទៅ​ផ្ទះ​ទៀត​ហើយ ប៉ុន្តែ​លទ្ធផល​មិន​ដូច្នេះ​ទេ គឺ​បែរជា​អនុញ្ញាត​ឱ្យ​ចូល​ធ្វើការ​ជា​ធម្មតា​ទៅ​វិញ ។

ខណៈ​ពេល​ទៅ​ដល់​កន្លែង​ការងារ លោក​Joey​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​លោក​ស្លៀកសំពត់​ខ្លី និង​សរសេរ​ថា ​«​បន្តិចទៀត​ជួប​គ្នា ហើយ​ខ្ញុំ​ប្រហែលជា​ត្រូវ​បណ្តេញ​ទៅ​ផ្ទះ​ជា​មិន​ខាន​» ។

នៅ​ពេល​ទៅ​ដល់​ក្រុមហ៊ុន លោក​Joey​បែរជា​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ​គឺ​បាន​ទទួល​អីុ​ម៉េ​ល​ពី​ផ្នែក​បុគ្គលិក​បញ្ជាក់​ថា «​សូម​គោរព​សុភាពបុរស លោក​អាច​ស្លៀក​ខោខ្លី​មាន​ប្រវែង​៣​ភាគ​៤ ពណ៌​ខ្មៅ ពណ៌​ខៀវ និង​ពណ៌​ប្រផេះ​មក​ធ្វើការ​បាន​» ៕