ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៩​នាក់ ត្រូវបានប៉ូលិសចាប់ និងបញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធនឹង​ករណី​ផ្តល់​ទីតាំង និង​ប្រើប្រាស់គ្រឿងញៀ.ន​

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មនុស្សប្រុសស្រី ចំនួន ២៩នាក់ ត្រូវបានចាប់ឃាត់ខ្លួន បញ្ជូនទៅ​សាលាដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធក្នុងករណីផ្តល់ទីតាំង…

ខេត្តបន្ទាយមានជ័យ៖ មនុស្សប្រុសស្រី ចំនួន ២៩នាក់ ត្រូវបានចាប់ឃាត់ខ្លួន បញ្ជូនទៅ​សាលាដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធក្នុងករណីផ្តល់ទីតាំង និងប្រើប្រាស់គ្រឿង​ញៀន។ ជនសង្ស័យទាំងនោះ ត្រូវបាន​បង្រ្កាប កាលពីវេលាម៉ោង ០៤ និង ៣០នាទីល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅហាងលក់គុយទាវ និងមានហ្គេមបាញ់ត្រី ស្ថិតនៅ​ទល់មុខផ្សារអគ្គ​ថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ ដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារ​ប្រឆាំងបទល្មើសគ្រឿងញៀន ​ និងមានការសម្របសម្រួលនី​តិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងការិយាល័យ​ប្រឆាំងគ្រឿងញៀន ចូលរួមសហការដោយ​កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល​ក្រុងប៉ោយប៉ែត បានចុះបង្រ្កាបទីតាំងផ្តល់ និងប្រើប្រាស់គ្រឿងញៀន នៅហាងលក់គុយទាវ និងមានហ្គេមបាញ់ត្រី ស្ថិតនៅ​ទល់មុខផ្សារអគ្គ​ថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្នុងកិច្ចប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ២៩នាក់ ក្នុងនោះ មានស្ត្រី ០២នាក់ រួមទាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន ៧.៣៤ក្រាម,សំបកថង់ប្លាស្ទិក និងឧបករណ៍ជក់គ្រឿងញៀន​មួយចំនួន ព្រមទាំង​ទូរស័ព្ទដៃចំនួន ១៣គ្រឿង។

លោកស្នងការរង បានបញ្ជាក់ថា​ ផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ និងចម្លើយសារភាព​របស់ឈ្មោះ តាវ បញ្ញារង្គ​ ភេទប្រុស អាយុ ៤៤ឆ្នាំ ដែល​ជាម្ចាស់ហាងគុយទាវនោះ បញ្ជាក់ថា រូបគេ ពិត​ជាអ្នកផ្តល់ទីតាំង ឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រាកដមែន៕ ណុប រក្សា

Picture
Picture
Picture