មកស្គាល់កំពូលមហាសេដ្ឋីទាំង១០របស់ពិភពលោកនាចុងឆ្នាំ២០២២
អាមេរិក ៖ បើយោងតាមទស្សនាវដ្តី Forbes ពិភពលោកយើងមានមហាសេដ្ឋី ២.៦៦៨នាក់គិតត្រឹម
អាមេរិក ៖ បើយោងតាមទស្សនាវដ្តី Forbes ពិភពលោកយើងមានមហាសេដ្ឋី ២.៦៦៨នាក់គិតត្រឹម
អាមេរិក ៖ បើយោងតាមទស្សនាវដ្តី Forbes ពិភពលោកយើងមានមហាសេដ្ឋី ២.៦៦៨នាក់គិតត្រឹមឆ្នាំ ២០២២នេះ។ ប៉ុន្តែថ្ងៃនេះ កោះសន្តិភាពសូមផ្សព្វផ្សាយកំពូលមហាសេដ្ឋីទាំង១០ដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកគិតត្រឹមខែធ្នូ ឆ្នាំ២០២២។
១-លោក ប៊ែរណា អាកណូ (Bernard Arnault)
លោកជាមហាសេដ្ឋីជំនួញ និងអ្នកសន្សំវត្ថុបុរាណជនជាតិបារាំងដែលក្តោបក្តាប់ផលិតផលល្បីៗនិងប្រណិតៗលំដាប់ពិភពលោកចំនួន៧០។ មហាសេដ្ឋីវ័យ៧៣ឆ្នាំរូបនេះជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន LVMH (Moët Hennessy Louis Vuitton) ដែលជាក្រុមហ៊ុនផលិតទំនិញប្រណិតបំផុតក្នុងពិភពលោកលោក។
លោក បានឆក់យកតំណែងមហាសេដ្ឋីលេខ ១ពិភពលោកពីលោក អ៊ីឡុន ម៉ាស (Elon Musk) កាលពីពេលថ្មីៗនេះ។ បើតាមទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី ២៩ ខែធ្នូនេះ លោកមានទ្រព្យសម្បត្តិប្រមាណ ១៨០,៥ពាន់លានដុល្លារ។
២-លោក អ៊ីលុន ម៉ាសក៍ (Elon Musk)
លោក អ៊ីឡុន ម៉ាសក៍ ជាកំពូលមហាសេដ្ឋីជំនួញ វិស្វករ និងអ្នករចនាម៉ូដដ៏ល្បីឈ្មោះសញ្ជាតិកាណាដានិងអាមេរិក។ លោកជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនជាច្រើនទៀត។
បើតាមទស្សនាវដ្តី Forbes កំពូលមហាសេដ្ឋីវ័យ៥១ឆ្នាំរូបនេះមានទ្រព្យសម្បត្តិសរុបចំនួន ១៣៩ពាន់។
៣-លោក ហ្គោថាម អាដានី (Gautam Adani)
លោកជាកំពូលមហាសេដ្ឋីឥណ្ឌា ជាប្រធាននិងស្ថាបនិករបស់ក្រុមហ៊ុន Adani Group។
គិតត្រឹមខែធ្នូ ឆ្នាំ២០២២នេះ លោកជាមហាសេដ្ឋីមានបំផុតនៅក្នុងប្រទេសឥណ្ឌា និងក្នុងតំបន់អាស៊ីជាមួយនឹងទ្រព្យសម្បត្តិចំនួន១២៣,៩ពាន់លានដុល្លារ។
៤-លោក វ៉ារេន បាហ្វេត (Warren Buffet)
លោកត្រូវបានគេចាត់ទុកថាជាកំពូលអ្នកវិនិយោគទុនដ៏ជោគជ័យមួយរូបក្នុងពិភពលោក។ មហាសេដ្ឋីជំនួញរូបនេះជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire Hathaway ដែលលោកបានកាន់កាប់តាំងពីឆ្នាំ១៩៧០មក។
ក្រុមហ៊ុននេះ ដំបូងឡើយជាក្រុមហ៊ុនវាយនភ័ណ្ឌប៉ុន្តែលោកបានបញ្ចប់ផលិតកម្មនិងបានទិញភាគហ៊ុនពីក្រុមហ៊ុនផ្សេងៗក្នុងវិស័យជាច្រើនដូចជាវិស័យសារព័ត៌មាន ធានារ៉ាប់រងនិងប្រេងឥន្ធនៈជាដើម។ បច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិប្រមាណ ១០៥,៥ពាន់លានដុល្លារ។
៥-លោក ជេហ្វ ប៊ីហ្សូស (Jeff Bezos)
លោកជាស្ថាបនិកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនលក់អនឡាញដ៏ធំបំផុតនៅសហរដ្ឋអាមេរិក Amazon.com។ លោកជាម្ចាស់កាសែត The Washington Post និងជាស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវលំហអាកាស Blue Origin ផងដែរ។
កំពូលសហគ្រិនវ័យ៥៨ឆ្នាំរូបនេះជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិបំផុតទី៤ក្នុងពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ១០៥,១ពាន់លានដុល្លារ។
៦-លោក ប៊ីល ហ្គេតស៍ (Bill Gates)
លោកជាអ្នកជំនួញ អ្នកវិនិយោគទុន អ្នកបង្កើតកម្មវិធីកុំព្យូទ័រ អ្នកនិពន្ធនិងជាសប្បុរសជនអាមេរិកដ៏ល្បីឈ្មោះលំដាប់ពិភពលោក។
លោកជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Microsoft។ នៅក្នុងក្រុមហ៊ុននេះ លោកធ្លាប់កាន់តំណែងជាប្រធាន នាយកប្រតិបត្តិនិងជាប្រធានស្ថាបត្យករកម្មវិធី (Software) និងជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេក្នុងក្រុមហ៊ុន។
ភាពជោគជ័យរបស់ Microsoft បានធ្វើឲ្យលោក ប៊ីល ហ្គេតស៍ ក្លាយទៅជាកំពូលមហាសេដ្ឋីនិងធ្លាប់កាន់កាប់តំណែងមហាសេដ្ឋីលេខ១ក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ។
គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កំពូលអ្នកជំនួញវ័យ៦៧ឆ្នាំរូបនេះគ្រងតំណែងជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតទី៦ក្នុងលោកជាមួយនឹងទ្រព្យសម្បត្តិប្រមាណ១០២,៧ពាន់លានដុល្លារ។
៧-លោក ឡារី អ៊ីលីសុន (Larry Ellison)
លោកជាសហគ្រិនជនជាតិអាមេរិកដ៏ល្បីឈ្មោះមួយរូប ជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៍ធំឈ្មោះ Oracle។ លោកជាមនុស្សបរាជ័យក្នុងការសិក្សា ប៉ុន្តែលោកជោគជ័យក្នុងវិស័យមុខជំនួញ។ ភាពជោគជ័យក្នុងវិស័យបច្ចេកវិទ្យាបានធ្វើឲ្យកំពូលអ្នកជំនួញវ័យ៧៨ឆ្នាំរូបនេះ ក្លាយជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោកទី៧ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ១០០,៤ពាន់លានដុល្លារ។
៨-លោក ម៉ូកេស អាមបានី (Mukesh Ambani)
លោកជាប្រធាន ជានាយកគ្រប់គ្រង និងជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន Reliance Industries Ltd. (RIL)។ លោកជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតមួយរូបទៀតនៅក្នុងប្រទេសឥណ្ឌានិងអាស៊ី។
គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកជំនួញឥណ្ឌាវ័យ៦៥ឆ្នាំរូបនេះមានទ្រព្យសម្បត្តិចំនួន៨៩,១ពាន់លានដុល្លារ។
៩-ខាលូស ស្លីម ហេលូ & គ្រួសារ (Carlos Slim Helu & family)
លោកជាមហាសេដ្ឋីមានបំផុតរបស់មិចស៊ិចកូ និងជាម្ចាស់ក្រុមហ៊ុន América Móvil ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តធំជាងគេនៅអាមេរិកឡាទីន។
មហាសេដ្ឋីវ័យ ៨២ឆ្នាំរូបនេះមានទ្រព្យសម្បត្តិប្រមាណ ៨២,២ពាន់លានដុល្លារ។
១០-ស្តេវ ប៊លមឺ (Steve Ballmer)
លោកគឺជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft ដែលបានដឹកនាំក្រុមហ៊ុនចាប់ពីឆ្នាំ ២០០០ ដល់ ២០១៤។
នៅឆ្នាំដែលលោកចូលនិវត្តន៍ពី Microsoft លោកបានទិញយកក្លឹបបាល់បោះ Los Angeles Clippers ក្នុងតម្លៃ ២ពាន់លានដុល្លារ។
គិតត្រឹមថ្ងៃទី ២៩ ខែធ្នូនេះ លោកជាកំពូលមនុស្សសេដ្ឋីលេខ ១០របស់ពិភពលោកជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ៧៧,២ពាន់លានដុល្លារ៕ (យោងតាមប្រភព៖ Fobres)
ចែករំលែកព័តមាននេះ