ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​២​នាក​ពាក់ព័ន្ធ​ករណី រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ព្រែក​ដាច់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន​ស្រុក​លើក​ដែក

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ព្រែក​ដាច់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​លើក​ដែក បាន​ស្ទាក់​ឃាត់ខ្លួន​មនុស្ស​២​នាក់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដើម្បី​ប្រើប្រាស់ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៤ ត្រង់​ចំណុច​ទល់មុខ​ធនាគារ​អ​ម្រិ​ត ស្ថិត​ក្នុងភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល​។

មនុស្ស​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ទី​១.​ឈ្មោះ ឌឹ​ម ប្រុស ហៅ​ដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក និង​ទី​២.​ឈ្មោះ ជឿន ណា​រឿ​ន ហៅ​អូន ភេទ​ប្រុស​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​.​ឃុំ​ជាមួយ​គ្នា​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័​ត៌​ពី​ពលរដ្ឋ​ល្អ​រាយការណ៍​មក​ប្រាប់​ថា មុខសញ្ញា​ទាំង​២​នាក់​ខាងលើ​ចុះ​ទៅ​ទិញ​គ្រឿងញៀន​ពី​ឃុំ​ពាម​រាំង ដើម្បី​យក​មក​ប្រើប្រាស់ ហើយ​បាន​ត្រលប់​ឡើង​មក​វិញ​។

ភ្លាម​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​ដាច់ សហការ​ជាមួយ​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​ក៏​បាន​ចេញ​ស្ទាក់​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​២​នាក់​ធ្វើការ​ឆែកឆេរ ដកហូត​បាន​វត្ថុ​តាង​នូវ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ប្រភេទ​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​តូច ដែល​ដាក់​នៅ​ក្នុង​កាបូបដៃ​។ ក្រោយ​សួរនាំ​រួច​ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ព្រែក​ដាច់​កសាង​សំណុំរឿង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕