ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេទ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ តូប ស្តង់​លក់ដូរ ហាង និង​កូន​ផ្សារ​(​ម៉ាត​)​លក់ទំនិញ​ទំនើប​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​សហការ​នឹង​

ខេត្តបន្ទាយមានជ័យ ៖ តូប ស្តង់​លក់ដូរ ហាង និង​កូន​ផ្សារ​(​ម៉ាត​)​លក់ទំនិញ​ទំនើប​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​សហការ​នឹង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ ចុះ​ពិនិត្យ​ទំនិញ​រក​ទំនិញ​ខូចគុណភាព និង​ហួស​កាលកំណត់​ប្រើប្រាស​ជា​ច្រើន​ក្នុង​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ។ លោក ឈុ​ន ឃាង ប្រធាន​ប៉ុស្តិ៍​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង​ប៉ោយ​ប៉ែ​តនៃ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ថា​តាម​ការ​ណែនាំ​របស់​លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​ដើម្បី​ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​អនាម័យ​ទំនិញ​ម្ហូបអាហារ​ក្នុង​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ ។

ជា​លទ្ធផល​មន្ត្រី​ជំនាញ​របស់​លោក​បាន​ដកហូត​បាន​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​មួយ​ចំនួន​រួម​មាន​១៧​មុខ​ដូច​ជា ប៉ា​តេ​កំប៉ុង​ស្ប៉ា​ម​(Spam)១០​កំប៉ុង ទឹកដោះគោ​ផា​លេស​(Palace)៨​កំប៉ុង តែ​អូ​អ៊ី​ឈិ​(Oichi)៤​ដប ទឹកក្រូច​កូកាកូឡា​២​ដប ស្រា​បៀរ​ហ្គ្រោ​ន​៣​កំប៉ុង ទឹកស៊ីអ៊ីវ​ម៉ា​ស៊ី​ភ្នំ​មាស​២១​ដប ទឹកត្រី​ថៃ​៨​ដប មី​កញ្ចប់​១​កញ្ចប់ ទឹក​ផ្លែ​ឈើ​វា​ហាហា​១៦​ដប ទឹករ៉ែ​ធម្មជាតិ​ភ្នំភ្លើង​(Mont Fleur)៩​ដប ទឹក​ប៉េងប៉ោះ​កេ​ត​ជប់​(Ketchup)៤​ដប ទឹក​ផ្លែ​ឈើ​ស្រស់​ម៉ា​លី​(Malee)៧​ដប ភេសជ្ជៈ​អូ​វា​នទី​ន​សយ​៣​កញ្ចប់ នំប៉័ង​ក្រៀម​ប្រ​ន​រ៉ា​យ​(Brown Rice) តែ​ខ្ញី​ហត​តា​(Hotta)៣​កញ្ចប់ គូលែន​កំប៉ុង និង​សាវម៉ាវ​ម៉ា​លី (Malee )១១​កំប៉ុង និង​នំ​ណេ​ស​លេ​(Nestle)៦​ប្រអប់ ។ ទំនិញ​ខូចគុណភាព និង​ហួស​កាលកំណត់​ប្រើប្រាស់​ទាំងនេះ​ភាគច្រើន​រឹបអូស និង​ធ្វើ​កិច្ចសន្យា​ពី​ផ្សារ​តូច​ទំនើប​ឈ្មោះ ហេ​ប​ភី ម៉ាត (Happy Mart) នៅ​ផ្លូវ​ជាត​លេខ​៦ ភូមិ​សូ​ភី​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ និង​ហាង​ខ្លះ​នៅ​ក្រុង​នេះ ។

លោក ឈុ​ន ឃាង និយាយ​បន្ត​ថា ពេល​បាន​លទ្ធផល​បង្ក្រាប​គួរ​ភ្ញាក់ផ្អើល​នេះ​លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ក៏​បាន​អំពាវនាវ និង​សំណូមពរ​ដល់​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ធ្វើ​យ៉ាងណា​មុន​ទិញ​ទំនិញ ឬ​ម្ហូបអាហារ​ទៅ​បរិភោគ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​នូវ​កាលបរិច្ឆេទ និង​គុណ​ភាណ​ទំនិញ ។ ពោល​គឺ​ចៀសវាង​ទិញ​ប៉ះ​ទំនិញ​ក្លែងក្លាយ ឬ​អាហារ​ខូចគុណភាព​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង និង​កូនចៅ ៕