ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ជួយ​កុមារ​ឱ្យ​ទទួលយក​ការ​រិះគន់​កាន់តែ​ប្រសើរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេល​ខ្លះ ការ​អង្គុយ​នៅ​ក្បែរ ហើយ​ចាំ​ជួយ​កែតម្រូវ​កូន តើ​អ្នកមាន​អារម្មណ៍​ថា ជា​សមរភូមិ​ទេ ? អ្នកមាន​បំណង​ល្អ​បំផុត ប៉ុន្តែ​ពួក​គេ​រឹងរូស​ពេល​អ្នក​ចង្អុលបង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ពេល​ខ្លះ ការ​អង្គុយ​នៅ​ក្បែរ ហើយ​ចាំ​ជួយ​កែតម្រូវ​កូន តើ​អ្នកមាន​អារម្មណ៍​ថា ជា​សមរភូមិ​ទេ ? អ្នកមាន​បំណង​ល្អ​បំផុត ប៉ុន្តែ​ពួក​គេ​រឹងរូស​ពេល​អ្នក​ចង្អុលបង្ហាញ​ថា ពួក​គេ​បាន​ធ្វើ​ខុស ។ ទោះបីជា​មាន​ចេតនា​ល្អ​ប៉ុណ្ណា​ក៏​ដោយ ពេល​ខ្លះ​អាច​ជា​ការ​ពិបាក​សម្រាប់​កុមារ​ក្នុង​ការ​ទទួលយក​ការ​រិះគន់ ។

ខាងក្រោម​នេះ គឺជា​វិធី ៧ យ៉ាង ដើម្បី​បង្រៀន​កូន​របស់​អ្នក​ឱ្យ​ទទួល​ការ​រិះគន់​បាន​ល្អ ៖
១. រង់ចាំ ៖ រក្សា​ការ​អត់ធ្មត់​របស់​អ្នក ដោយ​អនុញ្ញាតិ​ឱ្យ​ពួក​គេ​ធ្វើ ឬ​និយាយ ហើយ​អ្នក​គួរតែ​រង់ចាំ​រហូត​ដល់​ពួក​គេ​ធ្វើ ឬ​និយាយ​ចប់ ជំនួស​ឱ្យ​ការ​រំខាន ។

២. រក្សា​ភាព​ស្ងប់ស្ងាត់ និង​គ្រប់គ្រង ៖ វា​មិន​ពិបាក​ទេ ក្នុង​ការ​ខកចិត្ត​នៅ​ពេល​អ្នកមាន​អារម្មណ៍​ថា អ្នក​បាន​កែ​កូន​របស់​អ្នកជា​ច្រើន​ដង ហើយ​គេ​នៅ​តែ​ធ្វើ​ខុស​ដដែល ។ ប៉ុន្តែ​ការ​ខឹង​នឹង​មិន​ធ្វើ​ឱ្យ​អ្វី​ល្អ​ប្រសើរ​ឡើង​នោះ​ទេ ។ ការ​បាត់​ការ​គ្រប់គ្រង និង​និយាយ​ដោយ​កំហឹង​នឹង​ធ្វើ​ឱ្យ​កូន​អ្នក​ភ្ជាប់​ការ​រិះគន់​របស់​អ្នក​ដោយ​ការ​ស្រែក ។ ដូច្នេះ​សូម​រំលឹក​គេ​ម្តងទៀត​ដោយ​ថ្នម​ៗ តាម​រយៈ​ការ​សរសេរ​កំណត់ចំណាំ​ខ្លះ​ក៏​បាន ។

៣. សួរ​សំណួរ​ដោយ​គ្មាន​ការ​វិនិច្ឆ័យ ៖ ជំនួស​ឱ្យ​ការ​ផ្តល់​នូវ​ការ​រិះគន់​ទាំងស្រុង អ្នក​អាច​សួរ​កូន​របស់​អ្នក​នូវ​សំណួរ​ដែល​មានការ​រិះគិត​ម្តង​វិញ ។ ឧទាហរណ៍ ជំនួស​ឱ្យ​ការ​សួរ​ថា «​តើ​កូន​ឯង​ចង់​ស្លៀកពាក់​អាក្រក់​ចឹ​ង ?​» សូម​និយាយ​ថា តើ​កូន​អាច​មើលទៅ​ខុស​ប្លែក​ទេ បើ​ស្លៀកពាក់​ខុស​ពី​នេះ ? តើ​កូន​គិត​ថា ពណ៌​ស​អាច​ល្អ​ជាង​ពណ៌​ខ្មៅ​ទេ ? ។

៤. ត្រូវ​អប់រំ​កូន ៖ ឧទាហរណ៍ ពេល​កូន​បោស​សម្អាតផ្ទះ គេ​មិនដឹង​វិធី​ត្រឹមត្រូវ​ក្នុង​ការ​ប្រើ​អំបោស​ទេ ។ ឪពុក​ម្តាយ​គួរ​បង្ហាញ​ពី​វិធី​ល្អ​ជាង​ក្នុង​ការ​ធ្វើ ប៉ុន្តែ​កុំ​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍មិនល្អ​ចំពោះ​កំហុស​របស់​គេ ។ អ្នក​អាច​និយាយ​ថា «​បើ​កូន​ធ្វើ​វា​តាម​របៀប​នេះ កូន​អាច​បោស​កាន់តែ​លឿន និង​ស្អាត​ល្អ​» ។ ប្រសិនបើ​កុមារ​ដឹង​ពី​របៀប​ដែល​ការ​រិះគន់​របស់​អ្នក​នឹង​ផ្តល់ផលប្រយោជន៍​ដល់​ពួក​គេ ពួក​គេ​នឹង​កាន់តែ​ស្តាប់​តាម ។

៥. ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​ព្យាយាម​ម្តងទៀត ៖ «​តើ​កូន​ចង់​សាកល្បង​ម្តងទៀត​ទេ ?​» អ្នក​គួរ​សួរ​កូន​ៗ​របស់​អ្នក​ពេល​ពួក​គេ​ធ្វើ​មិន​បាន​ល្អ ។ ពេល​ខ្លះ ឱកាស​កែ​កំហុស​អ្វី​ដែល​ក្មេង​បាន​ធ្វើ គឺ​ការ​មាន​អារម្មណ៍ល្អ ។ ដូច្នេះ សូម​ផ្តល់​ជម្រើស ហើយ​ព្យាយាម​ចៀសវាង​ការ​បញ្ចេញមតិ​អវិជ្ជមាន​ដូច​ជា «​ធ្វើ​បែប​នោះ​ខុស​» ឬ «​តើ​កូន​កំពុង​គិត​យ៉ាងណា ?​» ការ​និយាយ​បែប​លើកតម្កើង និង​លើកទឹកចិត្ត​កាន់តែ​ច្រើន ដូច​ជា «​ប៉ា​គិត​ថា កូន​នឹង​ទទួល​បាន​ជោគជ័យ​ជាង​ប្រសិនបើ …» និង «​ហេតុ​អ្វី​កូន​មិន​ព្យាយាម​សាក​ធ្វើ​…» អាច​បង្កើន​ឱកាស​របស់​អ្នក​ក្នុង​ការ​បង្រៀន​កូន​របស់​អ្នក​ពី​របៀប​ទទួល​ការ​រិះគន់​បាន​ល្អ ។

៦. អបអរសាទរ និង​កោតសរសើរ នៅ​ពេល​ដែល​ពួក​គេ​ទទួលយក និង​ប្រើប្រាស់​ការ​រិះគន់​បាន​ល្អ ៖ ការ​ទទួលយក​ការ​រិះគន់​បាន​ល្អ គឺជា​ជំនាញ និង​ជា​ឱកាស​សម្រាប់​ការ​រីក​ចម្រើន ។ ដូច្នេះ នៅ​ពេល​ដែល​កូន​របស់​អ្នក​នៅ​តែ​គោរព ហើយ​មិន​តមាត់ ឬ​យំ អ្នក​គួរតែ​ចង្អុល​ប្រាប់​កូន​ថា «​ប៉ា​ចូល​ចិត្ត​របៀប​ដែល​កូន​ធ្វើ​តាម​ដំបូន្មាន​របស់​ប៉ា​» ។

៧. បើក​ចិត្ត​ទទួល​ការ​រិះគន់​ក្នុង​ជីវិត​ខ្លួនឯង​ផង​ដែរ ៖ ការ​បង្រៀន​កូន​របស់​អ្នក​ឱ្យ​ទទួល​ការ​រិះគន់​បាន​ល្អ​អាច​ត្រូវការ​ពេលវេលា ។ វា​មិនមែន​ជា​ការ​ងាយស្រួល ។ វិធី​មួយទៀត​ដើម្បី​ជួយ​កុមារ​បង្កើត​ទម្លាប់​ល្អ គឺ​បង្ហាញ​ការ​ដាក់ខ្លួន​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​ឪពុក​ម្តាយ​ផ្ទាល់ ។ ប្រសិនបើ​យើង​រៀន និង​រីក​ចម្រើន​ក្នុង​ការងារ និង​តួនាទី​ជា​មាតាបិតា នោះ​យើង​ប្រហែលជា​អាច​នឹង​ធ្វើ​ខុស​ផង​ដែរ ។ របៀប​ដែល​យើង​ដោះស្រាយ​ការ​រិះគន់ គឺជា​វិធី​ដ៏​ល្អ​សម្រាប់​របៀប​ដែល​កូន​របស់​យើង​នឹង​ទទួលយក​ការ​រិះគន់​ពី​យើង​ផង​ដែរ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​សហគមន៍ ២១ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២ ខែមករា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះ តម្លៃ​រហូត​ដល់ ១៥% និង​ឯកសណ្ឋាន ១ កំ​ប្លេ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ។

សាលារៀន​សហគមន៍ ២១ ជា​បណ្តាញ​ស្ថាប័ន​អប់រំ​របស់​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិនគ្រុប ។ សាលារៀន​ផ្តល់​សេវាកម្ម​អប់រំ​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា អង់គ្លេស​ទូទៅ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​សម្រាប់ សិស្ស​វិទ្យាល័យ ។ សាលារៀន​មាន ៣ ទីតាំង គឺ ១. សាខា​ក្រាំងធ្នង់ ២. សាខា​ព្រែក​អញ្ចាញ ៣. សាខា​ផ្សារ​គគីរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕