ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​តាក់ស៊ី​ត្រូវ​ឃាតករ​បា.ញ់​សម្លា.ប់ សង្ស័យ​ករណី​ប្លន់​យក​រថយន្ត

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកសព ដែល​ស្លា.ប់​យ៉ាង​អាណោចអាធ័ម កាល​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នេះ​នៅ​ត្រង់​ចំណុច​ស្ពាន​គោល ស្ថិត​ក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយ​សង្ស័យ​ជា​ករណី​ប្លន់​យក​រថយន្ត ។ ពាក់ព័ន្ធ​នឹង​ករណី​ប្រទះ​ឃើញ​សាកសព ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចោមរោម​មើល ។

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកសព ដែល​ស្លាប់​យ៉ាង​អាណោចអាធ័ម កាល​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នេះ​នៅ​ត្រង់​ចំណុច​ស្ពាន​គោល ស្ថិត​ក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយ​សង្ស័យ​ជា​ករណី​ប្លន់​យក​រថយន្ត ។ ពាក់ព័ន្ធ​នឹង​ករណី​ប្រទះ​ឃើញ​សាកសព ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចោមរោម​មើល ។

ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​ផ្នែក​ព្រហ្មទណ្ឌ បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ខាងលើ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ធឿ​ន ឡា​រី ហៅ គិរី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ពី​សៀមរាប​-​ភ្នំពេញ មាន​ទី​លំ​ផ្ទះ​លេខ​០៩ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ បើ​យោង​តាម​ការ​ត្រួតពិនិត្យ​ស្នាម​របួស សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ៖ គឺជា​ករណី​ប្លន់​យក​រថយន្ត ដោយ​ជន​រង​គ្រោះ​មានមុខរ​បរជា​អ្នក​រត់​តាក់ស៊ី ត្រូវ​បាន​គេ​បាញ់​ធ្លាយ​ក្បាល​ជិត​ភ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​ផ្សេង រួច​យក​សាកសព​មក​បោះចោល​នៅ​ចំណុច​ខាងលើ​នេះ ។ រហូត​មក​ដល់​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែមិថុនា នេះ​បងថ្លៃ​ប្រុស​បាន​មក​ដល់​កន្លែង​សាកសព​ហើយ ដោយ​រង​ចាំ​ភរិយា​ជន​រង​គ្រោះ​មក​ដល់ សមត្ថកិច្ច និង​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ករណី​នេះ សមត្ថកិច្ច នឹង​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​ថា កើត​នៅ​ចំណុច​ណា​នៅ​ម៉ោង​ប៉ុន្មាន0x017d7  ជន​ដៃដល់​មាន​គ្នា​ប៉ុន្មាន​នាក់0x017d7 ។

លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​ប្រាប់់​ថា ៖ ករណី​ឃាតកម្ម​សម្លាប់​អ្នក​រត់​តាក់ស៊ី​នេះ ប្រហែល​មិនមែន​កើត​នៅ​ត្រង់​ចំណុច​ស្ពាន​គោល​ខាងលើ​នោះ​ទេ គឺ​អាច​ប្លន់​សម្លាប់​ពី​កន្លែង​ផ្សេង ហើយ​យក​សព​មក​ចោល​ទី​នេះ ។ លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ ដើម្បី​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ។