ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនជនជាតិចិនបើកបរស្រវឹងទៅសាលាដំបូង

6 ឆ្នាំ មុន

ខេត្តព្រះសីហនុ​៖ បុរសជនជាតិចិនម្នាក់ដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ដល់ជនជាតិបារាំងម្នាក់​កាលពីវេលារំលងអធ្រាត្រ​ឈានចូលថ្ងៃទី២២ ខែ​មិថុនា​នោះ បន្ទាប់ពី

ខេត្តព្រះសីហនុ​៖ បុរសជនជាតិចិនម្នាក់ដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ដល់ជនជាតិបារាំងម្នាក់​កាលពីវេលារំលងអធ្រាត្រ​ឈានចូលថ្ងៃទី២២ ខែ​មិថុនា​នោះ  បន្ទាប់ពីធ្វើការសាកសួរពេញមួយថ្ងៃ នៅរសៀលថ្ងៃដដែលក៏បានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាម​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​។

លោកវរសេនីយ៍ឯក អុី សុខា ស្នងការរងនគរបាលខេត្តទទួលផែន​សណ្តាប់ធ្នាប់ថ្លែងថា ជនជាតិចិនរូបនេះឈ្មោះ​Huang Sun Bao ភេទប្រុស អាយុ២៦​ឆ្នាំ មានទីលំ​នៅក្នុង​សង្កាត់លេខ៣ ក្រុងព្រះសីហនុ បើកបររថយន្តឡិចស៊ីស​ពណ៌ខ្មៅ​ពាក់ផ្លាកលេខ ភ្នំពេញ ២Q-៥៩៨៩ ។ ខណៈទៅដល់ក្បែរស្ថានកុងស៊ុលវៀតណាម ក្នុងភូមិ៣ សង្កាត់​លេខ​​៣ ក៏​បានរេចង្កូតទៅបុកបុរសជនជាតិបារាំងម្នាក់ឈ្មោះ​Hochart អាយុ​៤៥​ឆ្នាំ ដែលកំពុងបណ្តើរម៉ូតូនៅចិញ្ចើមថ្នល់បណ្តាលឲ្យខ្ទាតជាង១០​ម៉ែត្រ រួចបន្តទៅបុក​ខឿន​ពុះ​ទ្រូងចែកផ្លូវទៀត ។

ក្រោយពីកើតមានគ្រោះថ្នាក់ សមត្ថកិច្ចបានត្រួតពិនិត្យអ្នកបើកបរជនជាតិ​ចិនរូបនេះ​ឃើញមានជាតិអាល់កុលក្នុងចំនួនមួយខ្ពស់បំផុត ៕