ចំនួនអ្នកស្លា.ប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃបុណ្យណូអែលនៅប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៣នាក់ហើយ ដោយអាជ្ញាធរកំពុងបន្តស្វែងរកមនុស្សបាត់ខ្លួន ២៣នាក់ទៀត ខណៈទឹកជំនន់បានចាប់ផ្តើមស្រកចុះ។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរនៅថ្ងៃអង្គារ ទី ២៧ ធ្នូនេះ។
ជនរងគ្រោះភាគច្រើនស្លា.ប់ដោយសារការលង់ទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ២ថ្ងៃជាប់គ្នា ដែលបានរំខានដល់ការប្រារព្ធពិធីបុណ្យណូអែល និងបានបង្ខំឱ្យមនុស្សជាង ៤៥.០០០នាក់ជ្រកកោននៅមណ្ឌលជម្លៀសខ្លួន។
ប្រតិបត្តិការសង្រ្គោះកំពុងធ្វើបន្ត ខណៈកំពុងមានការវា.យតម្លៃពីការខូចខាតចំពោះកសិកម្ម។
អភិបាលក្រុង Clarin លោក Emeterio Roa បាននិយាយតាមវិទ្យុថា “ការខូចខាតដ៏ធំនៅទីនេះគឺសត្វពាហនៈ ពីព្រោះជ្រូក មាន់ ពពែ និងគោរបស់អ្នកស្រុកបានងាប់អស់ហើយ”៕ (យោងតាមប្រភព៖ Reuters)






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ