ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទីកន្លងមកនេះ នៅចំណុចស្ថានីយស្តុកប្រេងសូគីមិចជាប់មាត់សមុទ្រ ស្ថិតក្នុងក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីមនុស្សឃា.តដោយប្រើពូ.ថៅ.ដងដែកកា.ប់ទៅលើជនរងគ្រោះចំនួន៣ពូថៅ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់បានអ្នកជិតខាង នាំយកទៅព្យាបាលនៅគ្លីនិកឯកជន ហើយក៏បានស្លា.ប់ដោយសាររបួសធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីមនុស្សឃា.តខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ សុខ ហេង ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តដឹកប្រេង មានស្រុកកំណើតឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រើប្រាស់ពូថៅដងដែកកាប់ទៅលើជនរងគ្រោះឈ្មោះមែន កែវ ភេទប្រុស អាយុ៤៦ ឆ្នាំ មានស្រុកកំណើតឃុំស្នំក្រពើរ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវចំនួន៣ពូថៅ រងរបួសធ្ងន់ធ្ងរហើយបានស្លា.ប់ ខណៈបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន ។ ជនរងគ្រោះមានមុខរបរបើកបររថយន្តដឹកប្រេងនៅក្នុងក្រុមហ៊ុនជាមួយគ្នា ។
ប្រភពខាងលើបានបញ្ជាក់ទៀតថា មុនកើតហេតុ ជនរងគ្រោះនិងជនដៃដល់ដែលយកពូថៅកាប់ទៅលើជនរងគ្រោះ បានផឹកស្រាជាមួយគ្នានៅក្រោមម្លប់ឈើក្បែរកន្លែងចតឡានស្រវឹងរៀងខ្លួន ហើយក៏បានទាស់សំដីគ្នាដោយសារតែជនដៃដល់មានការគុំគួនពីមុនមកផង ក៏បានចាប់ផ្តើមរករឿងជនរងគ្រោះ(មែន កែវ )តែម្តង។

ជនដៃដល់ឈ្មោះ(សុខ ហេង)បានប្រើប្រាស់ពូថៅដងដែកកា.ប់ទៅលើជនសង្ស័យ ( មែន កែវ )ត្រូវចំនួន០៣ពូថៅ។ បន្ទាប់មក អ្នកទាំង០២ក៏ប្រ.តា.យប្រ.ត.ប់គ្នានៅលើថ្មប្របមាត់សមុទ្រ ខណៈដែលជនរងគ្រោះកំពុងតែឈរមើលអ្នកស្ទូចត្រី ពេលនោះជនដៃដល់( សុខ ហេង) ក៏រអិលជើងដួលបោកក្បាលទៅលើថ្ម ជនរងគ្រោះឆ្លៀតឱកាសឡើងជិះពីលើវាយឲ្យរងរបួសបែកមុខធ្ងន់ធ្ងរ ហើយបានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយការធ្វើកោសល្យវិច្ចយ័របស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនដៃដល់ដែលប្រើពូថៅកាប់គេមុនត្រូវរងរបួសដោយវត្ថុរឹងផ្នែកក្បាលធ្ងន់ធ្ងរទើបបណ្តាលឲ្យស្លាប់ភ្លាមៗ។ ដោយឡែកជនរងគ្រោះ (មែន កែវ ) បានអ្នកជិតខាងដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនពេលនេះសមត្ថកិច្ចកំពុងយាមកាមយ៉ាងហ្មត់ចត់ ដោយសារតែរងរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចជួយសង្គ្រោះបានបានស្លាប់បាត់បង់ជីវិត។
ជាលទ្ធផលការស្រាយគំនុំរបស់ភាគីទាំងពីរស្មើរគ្នា សាកសពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យរៀងៗខ្លួនទៅតាមប្រពៃណី ។
ចែករំលែកព័តមាននេះ