ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កូន​តុង​ទី​នម្នាក់​បោក​លុយ​ជាង​២៦​ម៉ឺន​ដុល្លារ ពុំ​ទាន់​ដោះស្រាយ​ចប់​ទេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៧ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​ពី​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា បាន​ប្រមូលផ្តុំ​គ្នា

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៧ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​ពី​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា បាន​ប្រមូលផ្តុំ​គ្នា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង មក​សួរនាំ​ចង់​ដឹង​ពី​មូលហេតុ​ដែល​តុលាការ​ដោះ​លែង​កូន​តុងទីន​ម្នាក់ ដែល​នគរបាល​ចាប់​បញ្ជូន​ឲ្យ​តុលាការ ហើយ​ដោះ​លែង​វិញ​។ កូន​តុង​ទី​ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​នោះ​ឈ្មោះ ឡាយ គឹ​ម​ហួយ ភេទ​ស្រី អាយុ​៤៧ មុខរបរ​លក់ដូរ​នៅ​ផ្សារ​ព្រែក​លាភ ជាប់​ពាក់ព័ន្ធ​ឆបោក​ប្រាក់​មេ​តុងទីន ប្រមាណ​ជាង ២៦៥.៦០០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

នៅ​រសៀល​ថ្ងៃ​ដដែល​តំណាង​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ចាត់តាំង​តំណាង​៥​នាក់​ចូល​ជួប​។ លទ្ធផល​តុលាការ​បញ្ជាក់​ប្រាប់​ពួក​គាត់​ថា ដំណោះ ស្រាយ​នៅ​ស​ប្តា​ហ៍​ក្រោយ ព្រោះ​តុលាការ​បាន​អនុញ្ញាត​ឲ្យ​កូន​តុងទីន​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​វិញ ដើម្បី​រក​ឯកសារ​បន្ថែម​សម្រាប់​ដាក់បន្ទុក ឬ​ដោះ​បន្ទុក​។ ក្រោយ​ពេល​មានការ​បកស្រាយ​ពី​តុលាការ​យល់​ពី​នីតិវិធី​នោះ​ហើយ ពួក​គាត់​បាន​រំសាយ​ទៅ​វិញ​៕