ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! បុរស​ម្នាក់​ចូលចាប់​ប្អូនថ្លៃ​ដល់​ក្នុង​បន្ទប់ តែ​ត្រូវ​ប្រពន្ធ​មក​ទាន់​ឃើញ​ស្តែង​ៗ​នឹង​ភ្នែក​​ផ្អើល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​សួរនាំ ក្រោយ​ពី​មាន​យុវតី​រង​គ្រោះម្នាក់បាន​ប្តឹង​ថា

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​សួរនាំ ក្រោយ​ពី​មាន​យុវតី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២២ បាន​ប្តឹង​ថា ជនសង្ស័យ​ដែល​ត្រូវជា​បងថ្លៃ​ប្រុស​រូប​នេះ​បាន​ព្យាយាម​ចាប់​រំ​លោ​.​ភ និង​ស្ទាប​អង្គែ​ល​ប្រដាប់​ភេ​.​ទ​របស់​នាង​ជា​ច្រើន​ដង តែ​សំណាងល្អ បងស្រី​បង្កើត​មក​ជួយ​ទាន់​ទើប​បែក​រឿង និង​បាន​ប្តឹង​ឲ្យ​នគរបាល​ជួយ​អន្តរ​គម​ន៍​តែ​ម្តង​។

បើ​តាម​នគរបាល​ប៉ុស្តិ៍​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​នៅ​ថា យោង​តាម​ការ​រៀបរាប់​ក្នុង​ពាក្យបណ្តឹង​របស់​យុវតី​រង​គ្រោះ​ដែល​មាន​អាយុ​១៤​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​អះអាង​ឱ្យ​ដឹង​ថា ឈ្មោះ សូ​យ សី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​ធ្វើ​សកម្មភាព​ស្ទាបអង្អែល​ប្រដាប់​ភេ​.​ទ (​ប្រទូស​គេ​ខ្មាស់​) ខ្ញុំ​ជា​ច្រើន​លើក​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​នៅ​ក្នុង​បន្ទប់​។ នាង​បន្ត​ថា ពេល​នោះ បងថ្លៃ​របស់​នាង​បាន​ព្យាយាម​អោប​ថើប និង​បឺត​មាត់​នាង ហើយ​នាង​បាន​ព្យាយាម​រើ​បំ​រ៉ា​ស់ និង​ចាប់ដៃ​រុញច្រាន​ចេញពី​បន្ទប់​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៩​យប់ ខណៈ​ពេល​ដែល​នាង​កំពុង​ដេក​នៅ​ក្នុង​បន្ទប់ បងថ្លៃ​ប្រុស​ឈ្មោះ សូ​យ សី បាន​ដើរ​ចេញពីផ្ទះ​របស់​ខ្លួន រួច​មក​លប​លួច​ចូល​ក្នុង​បន្ទប់​របស់​នាង​ម្តងទៀត ហើយ​បងថ្លៃ​ប្រុស​រូប​នេះ​ក៏​បាន​ចាប់​អោប និង​លូកដៃ​ចូល​ក្នុង​ខោ​ស្ទាបអង្អែល​នាង​ទៀត ហើយ​និយាយ​ថា «​បង​ស្រលាញ់​អូន​»​។ ពេល​នោះ​នាង​បាន​ព្យាយាម​រើ​បំ​រ៉ា​ស់ និង​រុញច្រាន​ដែរ តែ​រើ​មិន​រួច ប៉ុន្តែ​សំណាងល្អ បងស្រី​បង្កើត​របស់​នាង​បាន​ដើរមក​បើកទ្វារ​បន្ទប់ ក៏​ឃើញ​ប្ដី​របស់​គាត់​ឱប​ខ្ញុំ​ពីក្រោយ ក៏​ចាប់​អូស​ទៅ​ក្រៅ​ផ្ទះ ហើយ​បាន​ជេរ និង​វា​.​យ ព្រមទាំង​ឈ្លោះ​គ្នា​ទៀត​ផង ហើយ​រឿង​នេះ​ខ្ញុំ​ក៏​ធ្លាប់​ប្រាប់​បងស្រី​ដែរ ស្រាប់តែ​ពេល​នេះ​គាត់​បានឃើញ​ច្បាស់​នឹង​ផ្ទាល់​ភ្នែក​តែ​ម្តង ទើប​សម្រេចចិត្ត​ប្តឹង​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២២​នេះ​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​ឈ្មោះ សូ​យ សី បាន​សារភាព​ថា «​រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច្នោះ​មែន​»​។

ហើយ​យោង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោយ​ពី​សួរនាំ​រួច ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ