ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងជិះខុសផ្លូវហោះចូលស្ទឹង បាត់ខ្លួនម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ស្លដែក​៣​ម្នាក់ បាន​បាត់ខ្លួន​ម្នាក់ រង​របួសធ្ងន់​ម្នាក់ និង​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​ចេញពី​ផឹកស៊ី​ស្រវឹង ជិះ​ម៉ូតូ​ខុសផ្លូវ​ធ្លាក់​ចូល​ទឹក​ក្រោម​ស្ពាន​៧​មក​រា ទាំង​ម៉ូតូ​ទាំង​មនុស្ស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​៤៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​គល់​ស្ពាន​៧​មក​រា ស្ថិត​ក្នុងភូមិ​ទូល​មហា​សី សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

តាម​សាក្សី​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​គេ​បានឃើញ​បុរស​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក HONDA DREAM ស៊េរី​២០១៣ ព​ណ៍​ខ្មៅ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ជា​កន្លែង​ងងឹត បាន​រេ​ចង្កូត​ទៅ​បុក​គំនរ​សម្បក​ដូង​ធ្វើ​ឲ្យ​រអិល​ចូល​ទឹកស្ទឹង​ស្ពាន​៧​មក​រា ទាំង​ម៉ូតូ​ទាំង​មនុស្ស បាត់​ខ្លួន​អស់​ម្នាក់​រក​មិន​ទាន់​ឃើញ រង​របួសធ្ងន់​ម្នាក់ និង​របួសស្រាល​ម្នាក់ ចំណែក​ម៉ូតូ​នៅ​ក្នុង​ទឹក​មិន​ទាន់​ស្រង់​ចេញ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​នៅ​យាម​រង់ចាំ​ព្រឹក​ទើប​ស្រង់​ចេញពី​ក្នុង​ទឹក ។ បើ​តាម​សម្តី​អ្នក​រង​របួសស្រាល បាន​ប្រាប់​ទាំង​រវើរវាយ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ចេញពី​ធ្វើការ បាន​ផឹកស៊ី​ស្រវឹង ហើយ​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​ស្រុក​បាទី ខេត្តតាកែវ ដោយសារ​តែ​ពួក​គេ​ស្រវឹង​ខ្លាំង​ពេក ហើយ​ផ្លូវ​ងងឹត​ផង​នោះ មើល​អត់​ឃើញ បាន​ជិះ​ខុសផ្លូវ ធ្លាក់​ចូល​ក្នុង​ទឹកស្ទឹង​ស្ពាន​៧​មក​រា​តែ​ម្តង ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ស្ពាន​៧​មក​រា បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ផង ពីព្រោះ​ផ្លូវ​នេះ​រាល់​យប់​មាន​មនុស្ស​គ្រោះថ្នាក់ ស្ទើ​រាល់ថ្ងៃ និង​មាន​អ្នក​បាត់បង់​ជីវិត​នៅ​ចំណុច​ខាងលើ​នេះ​ជា​ច្រើន​នាក់​មក​ហើយ ។

ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ដល់​ហៅ​រថយន្ត​សង្គ្រោះ ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​អ្នក​ដែល​បាត់​ខ្លួន រង​ចាំ​ព្រឹក​ទើប​ចុះ​រាវរក​បន្ត​ទៀត ៕