ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​៖ លទ្ធផល​បាក់​ឌុ​ប​ជា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយ​សម្រាប់​អ្នក​សិក្សា​គ្រប់​រូប និង​មិន​មែន​ជា​ការ​បញ្ចប់​នៃ​ការ​សិក្សា​ទេ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា​លទ្ធផល នៃ ការ​ប្រឡង​

​រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បញ្ជាក់​ថា​លទ្ធផល នៃ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ជា​ចំណុច​ចាប់ផ្តើម​មួយ​សម្រាប់​អ្នក​សិក្សា​គ្រប់​រូប និង​មិនមែន​ជា​ការ​បញ្ចប់​នៃ​ការ​សិក្សា​នោះ​ទេ​។​

​លោក រស់ សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ប្រាប់​កោះ ស្តិ​ភាព​នៅ​ថ្ងៃ​ទី​២៣​ធ្នូ​យ៉ាង​ដូច្នេះ​ថា​៖« លទ្ធផល​បាក់​ឌុ​ប ជា​ចំណុច​ចាប់ផ្ដើម​ថ្មី​មួយ សម្រាប់​អ្នក​សិក្សា​គ្រប់​រូប​ហើយ លទ្ធផល​បាក់​ឌុ​ប មិន​គួរ​ជាទី​បញ្ចប់​នៃ​ការ​សិក្សា​ទេ​។ ការ​សិក្សា​ជា​ដំ​ណើ​រ​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ជីវិត​។ អ្នក​សិក្សា​គ្រប់​រូប ត្រូវ​បន្ត​មាន​ក្តី​ស​ង្ឃឹ​ម​ដើម្បី​សម្រេច​គោលបំណង​ជីវិត​។ ខ្ញុំ​យល់​ច្បាស់​ពី​មនោ​សញ្ចេតនា​រប​ស់​មាតាបិតា​ដែល​មាន​សម្រាប់​កូន​ៗ»​។

​អ្នកនាំពាក្យ​បាន​បញ្ជាក់​ទៀត​ថា​៖«​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឲ្យ​យល់​ថា​នៅ​ក្នុង​ជីវិត​របស់​យើង​តែង​ជួប​ជោគជ័យ និង​បទ​ពិសោធន៍​ផ្សេង​ៗ​។ យើង​ត្រូវ​យក បទ​ពិសោធ ន៍​ទាំងឡាយ ជា​មេរៀន ជីវិត​ដើម្បី​កសាង​អនាគត​។ យើង​មិន​អាច​កែប្រែ អតីតកាល​បាន​ទេ​។ អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ហើយ​ហ៊ាន​ទទួលយក​លទ្ធផល​ក្រោយ​ការ​ព្យាយាម​អស់ពី​ចិត្ត​ដើម្បី​រៀបចំ​អនាគត​ឱ្យ​រឹតតែ​ប្រសើរ​។ ធ្វើ​ដូចនេះ​ទើប​យើង​គ្មាន​វិ​ប្ប​ដិ សារី​»​។

​អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា​ការ​សម្រេចចិត្ត​របស់​មនុស្ស​យើង​ត្រូវ​ឈរ​លើ​គោលបំណង​ជីវិត​បុគ្គល​។ យើង​ត្រូវ​ដឹង​ថា​យើង​ចង់បាន​អ្វី​នៅ​ក្នុង​ជីវិត​របស់​យើង​។ ការ​រៀន​ជំនាញ មិន​គួរ​ជា​ជម្រើស​ទី​ពីរ របស់​មនុស្ស​ទេ​។ មាន​ន័យ​ថា មនុស្ស​គ្រប់​រូប​អាច​ជ្រើស រើស​រៀន​ជំនាញ​ទោះជា​ប្រឡង​បាក់​ឌុ​ប​ជាប់ ឬ​ធ្លាក់​ក៏​ដោយ​។ ប្រសិនបើ​បុគ្គល​ម្នាក់​ស្រឡាញ់ ជំនាញ​ណាមួយ​គាត់​អាច​ជ្រើសរើស​រៀន​ជំនាញ​នោះ​បាន​ក្រោយ​ប្រឡង​បាក់​ឌុ​ប​ជាប់​។ អ្នក​ជាប់​បាក់​ឌុ​ប​ក៏​អាច​ជ្រើសរើស​រៀន​បន្ត​នៅ​កម្រិត​ឧត្ដម​សិក្សា​ទៅ​តាម​គោលបំណង​ជីវិត និង​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន​។

​ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏​បាន​លើក​ឡើង​ថា​សម្រាប់​ប្អូន​ៗ​ដែល​ប្រឡង​បាក់​ឌុ​ប​ធ្លាក់​គួរ​រៀន​ថ្នាក់​ទី​១២​ម្តងទៀត រឺ​គួរ​រៀន​ជំនាញ គឺ​អាស្រ័យ​លើ​គោលបំណង​និ ង​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន​។

​លោ​កថា​សង្កត់ធ្ងន់​ថា​៖«​ជា​រួម ខ្ញុំ​សូម​ផ្ដាំ​ទៅ​ប្អូន​ៗ​ថា យើង​ត្រូវ​ដឹង​ពី​ត ម្រូ​វ​ការ​និ ង​អាទិភាព​ជីវិត​របស់​យើង​ឲ្យ​ច្បាស់​។ យើង​ត្រូវ​ដឹង​ថា​យើង​ចង់បាន​អ្វី​នៅ​ក្នុង​ជីវិត​។

​ម្យ៉ាងវិញទៀត គុណភាព​អប់​រំជា​ផលិតផល​នៃ​កត្តា​ធម្មជាតិ និង​កត្តា​សង្គម​។ កត្តា​ធម្ម​ជា តិ​សំដៅ​ដល់​កំ​ណើត​កើតជា​របស់​បុគ្គល​។ កតា្ត​សង្គម​សំដៅ​ដល់​សង្គម​សាលារៀន សង្គម​គ្រួសារ សង្គម​មិត្តភក្តិ​ជាដើម​។ ដូចនេះ គុណភាព​អប់រំ​អាស្រ័យ លើ​ការ​ចូលរួម ពី​អ្នក​សិក្សា​ផ្ទាល់ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​»​។​

​អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ​របស់ រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​តាម​រយ​:​គ្រប់​រូបភាព អម​ដោយ​កិច្ច​សហ ការ​វិជ្ជមាន​ជាមួយ​ក្រសួង ស្ថាប័ន ដៃគូរ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​។ ដោយឡែក សង្គម​គ្រួសារ​មាន​តួនាទី​សំខាន់​មួយ​ក្នុង​ការ​ជួយ​ពង្រឹង​ការ​រៀនសូត្រ មុន​និង​ក្នុង​បរិការណ៍​កូ​វី​ដ​-១៩​។

​ការ​ជ្រើស​រើសមុខ​វិជ្ជា​សម្រាប់​រៀនសូត្រ​នៅ​កម្រិត​ឧត្តម​សិក្សា និង​ជំនាញ គឺជា​ជម្រើស​បុគ្គល​និង​គ្រួសារ​ដោយ​ផ្សារ​ភ្ជាប់​រវាង​ចំណង់​ចំណូលចិត្ត​និង​ឧបនិស្ស័យ​ផ្ទាល់ខ្លួន​និង​ទីផ្សារ​ការងារ​។ និយាយ​ជា​រួម កត្តា​រៀនសូត្រ​បន្ត អាស្រ័យ​លើ​ការ​ពិ​ចា រណារ​ប ស់​សា​ម៉ី​ខ្លួន​ដោយ​ឈរ​លើ​មូលដ្ឋាន​ចំនួន​៤​៖

១-​ការ​យល់​ដឹង​ច្បាស់​ពីមុខ​ជំនាញ
២-​ឧបនិស្ស័យ​បុគ្គល​
៣-​ការ​ពិនិត្យ​មើល​លទ្ធភាព​ផ្ទាល់ខ្លួន និង
៤-​តម្រូវការ​ទីផ្សារ​ការងារ​។

​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏​បាន​ឲ្យ​ដឹង​ថា​នាយកដ្ឋាន​ជំនាញ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន​បី (​នាយកដ្ឋាន​ឧត្តម​សិក្សា​, នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ និង​នាយកដ្ឋាន​យុ វ​ជន ដោយ​មានការ​រួមចំណែក​ពី​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​) បាន​ចុះ​យុទ្ធនាការ​ក្នុង​ការ​ពន្យល់ តម្រង់​ទិស​មុខ​ជំនាញ​ដល់​សិស្ស​ថ្នាក់​ទី​១២ នៅ​ទូ​ទាំង​ប្រទេស ដើម្បី​បង្កើន​ការ​យល់​ដឹង​ក្នុង​ការ​ចាប់​យកមុខ​ជំនាញ អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។​

​សូម​ជម្រាប​ថា​កាលពី​ថ្ងៃ​ទី​២២​ធ្នូ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល នៃ​ការ​ប្រឡង​សញ្ញាបត្រ មធ្យ​មសិ ក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង​៖ ៥ ធ្នូ ២០២២ ដោយ​សិស្ស​សិស្ស​ជាប់​៩០៩៥០​នាក់​ស្មើ នឹង​៧២.៣៣% និទ្ទេស A ចំនួន​១០៤៩​នាក់​, និទ្ទេស B ចំនួន​៧២៣២​នាក់​, និទ្ទេស C ចំនួន​១៩០៥៣​នាក់​, និទ្ទេស D ចំនួន​៣១១៦៦​នាក់ និង​និទ្ទេស E ចំនួន​៣២៤៥០​នាក់​។​

ដំណើរការ​សំ​ណេ​រ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេ​ល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១២៨ ១៣៥​នាក់ ស្រី​៦៨ ៧៧១​នាក់​, មណ្ឌល​ប្រឡង​២២១ និង​ត្រូវជា ៥១៧៤​បន្ទប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ