ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាបរំពឹង​ថានឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​​កុះករក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ខាងមុខនេះ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ តាម​ការ​បញ្ជាក់​របស់​លោក លី វណ្ណៈ នាយក​រដ្ឋបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ថា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ និងចូល​ឆ្នាំ​សកលឆ្នាំ​២០២៣ខាង​មុខនេះ រដ្ឋបាល​ខេត្តសៀម​រាប…

ខេត្ត​សៀម​រា​ប ៖ តាម​ការ​បញ្ជាក់​របស់​លោក លី វណ្ណៈ នាយក​រដ្ឋបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ថា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ និងចូល​ឆ្នាំ​សកលឆ្នាំ​២០២៣ខាង​មុខនេះ រដ្ឋបាល​ខេត្តសៀម​រាប បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និងមន្ទីរ​អង្គរ​ភាព​ពាក់ព័ន្ធ​នានា បាន​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​សប្បាយ​នៅ​ខេត្ត សៀមរាប ដូច​ជាកម្មវិធី​ជិះទូក​កម្សាន្ត​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ការ​តាំងពិព័រណ៍ កម្មវិធី​ផ្សារ​ទឹក កម្មវិធី​ប្រគំតន្ត្រី​នៅ​សួន​ព្រះរាជ​ដំណាក់ និងនៅ​តំបន់​ផាប់​ស្ត្រី​ត តន្ត្រី​ស្គរ​ដៃ មាន​រៀបចំ​ភ្លើង​លម្អ​តាម​ដងស្ទឹង និង​តាម​ស្ពាន ចាប់ ពី​ស្ពាន​មន្ទីរ​ទេសចរណ៍​ចាស់ ដល់​ស្ពានថ្ម​វត្ត​ដំណាក់ និង មាន​រៀបចំ​អនាម័យ សណ្តាប់​ធ្នាប់​ចរាចរណ៍ ។

ក្នុង​កម្មវិធី​ទាំងនេះ នឹង​ចាប់ផ្តើម​លេង​កម្សាន្ត​ពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​១ ខែមករា​ឆ្នាំ​២០២៣ ។ លោក លី វណ្ណៈ បាន​បន្ត​ទៀត​ថា ការ​រៀបចំ​រហូត​មក​ដល់​ថ្ងៃនេះ​សម្រេច​បាន ៣០ ទៅ​៤០%​ហើយ ហើយ​ទាំងនេះ​ក៏​ដោយសារ​ស្ថាន​ភា​ពេ​ជម្ងឺ​កូ​វិ​ដ​១៩ មាន​ភាព​ធូរស្រាល ក្រោយ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ ចាក់​ស្រោច​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ពូជសាសន៍​អ្វី​នោះ​ឡើយ ព្រម ទាំង​ការ​បើក​ប្រទេស​ឡើង​វិញ​ផង​ដែរ​។ លោក​ក៏​បាន​រំពឹង​ថា នៅ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០២២​ចូល​២០២៣​នេះ ខេត្ត សៀមរាប នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជា ច្រើន ជា​ពិសេស​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​។

ឱកាស​នោះ​ដែរ​លោក ហ្វី លិ​ប​កៅ ប្រធាន​សមាគម​ក្លឹ​បទេស​ចរណ៍​សៀមរាប បាន​ឲ្យ​ដឹង​ដែរ​ថា ឆ្នាំ​នេះ​យើង​ឃើញ​ថា រដ្ឋបាល ខេត្តសៀមរាប បាន​តុបតែង​លម្អ​ក្រុង​បាន​ល្អ​ណាស់ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ខេត្តសៀមរាប​នេះ ។ ប៉ុន្តែ​សម្រាប់​កា​រស​ង្គេ​ត​ឃើញ​របស់​លោក​សន្ទុះ​នៃ​ការ​កក់​បន្ទប់​ស្នាក់​នៅ​ហាក់​នៅ​មិន​ទាន់​មាន​ច្រើន​នៅឡើយ​ទេ ។ ម្យ៉ាងទៀត​ បន្ទាប់​ពី​ស្ថាន ភាព​កូ​វិ​ដ​មានការ​ធូរស្រាល យើង​ទើបតែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​នេះ​វិញ​បាន​ប្រមាណ​ជា៣០%​ប៉ុណ្ណោះ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​លោក​គិត​ថា ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ភាគ ច្រើន ពួក​គាត់​មិនសូវ​ចូល​ចិត្ត​កក់​បន្ទប់​ស្នាក់​នៅ​មុន​ទេ ពួក​គាត់​មក​ដល់​ទើប​ជួល​បន្ទប់​ស្នាក់​នៅ​តែ​ម្តង ។ ដូច្នេះ​ យើង​ក៏​រង​ចាំ​មើល​សន្ទុះ​ភ្ញៀវ​ទេសចរ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកលតែ​ម្តង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ