ខេត្តកំពង់ឆ្នាំង ៖ តុលាការខេត្តកំពង់ឆ្នាំង បានសម្រេចកាត់ទោសកំបាំងមុខលើគ្រូបង្រៀនម្នាក់ ពាក់ព័ន្ធពីបទបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រី៤នាក់ ដោយសម្រេចដាក់ពន្ធនាគារ៥ឆ្នាំ ។ ក្នុងនោះ ឪពុកម្តាយនិងតំណាងក្មេងស្រីរងគ្រោះបាននិយាយថា «នេះជាយុត្តិធម៌បំផុតសម្រាប់ក្មេងស្រីទាំង៤នាក់» ។ អង្គសវនាការបានប្រព្រឹត្តទៅ ស្ទើរតែពេញមួយថ្ងៃនៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាប់តាំងពីព្រឹកទី២០ មិថុនា រហូតដល់រសៀលថ្ងៃដដែលនេះ ទើបចៅក្រមជំនុំជម្រះសម្រេចក្តីកាត់ទោសកំបាំងមុខគ្រូបង្រៀននោះ ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ។
លោកខៀវ ឃុយ ជាតំណាងឱ្យអាណាព្យាបាលសិស្សស្រីទាំង៤នាក់ បានរៀបរាប់នូវដំណើររឿងដោយសង្ខេបថា ក្នុងអំឡុងពាក់កណ្តាលខែឧសភា គ្រូបង្រៀនជាប់ចោទឈ្មោះកែម ចាន់ឆេន ជាគ្រូថ្នាក់ទី៦ នៃសាលាបថមសិក្សាមួយក្នុងឃុំស្វាយជ្រុំ បានប្រព្រឹត្តអំពើពុំគួរគាប់បីដាក់សិស្សស្រីម្នាក់ក្នុងថ្នាក់រៀន ខណៈសិស្សទាំងអស់ចេញទៅធ្វើពលកម្ម ។ ក្រោយមក រឿងនេះបានដឹងដល់ឪពុកម្តាយសិស្ស ហើយបានហៅសួរនាំទើបដឹងរឿង និងបានបែករឿងបន្ថែមថា លោកគ្រួរូបនោះធ្លាប់បានប្រព្រឹត្តលើសិស្សស្រីរងគ្រោះច្រើនលើករួចមកហើយ មិនត្រឹមតែសិស្សម្នាក់នេះទេ គឺមានសរុបដល់ទៅ៤នាក់ ដែលសិស្សស្រីទាំងនោះមានអាយុពី១២ទៅ១៣ឆ្នាំ ហើយ បច្ចុប្បន្នពួកនាងមានអាយុ១៦-១៧ឆ្នាំហើយ តែប្រការគួសោកស្តាយក្រោយពេលកើតហេតុ សិស្សស្រី៣នាក់បានឈប់រៀនបន្ទាប់ពីការមានភាពអៀនខ្មាសលើសិស្សក្នុងថ្នាក់ដូចគ្នា។
លោកបានបន្តថា ក្រោយពេលកើតហេតុ លោកនិងអាណាព្យាបាលបានដាក់ពាក្យប្តឹង មកតុលាការខេត្តកំពង់ឆ្នាំង និងបានបន្តដាក់ពាក្យប្តឹងដល់សាលាឧទ្ធរណ៍ ព្រមជាមួយគ្នានោះ ក៏បានដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៌ និងដាក់ទៅអគ្គអង្គចៅក្រមផងដែរ ។ក្រោយពីនោះមក ទើបទម្លាក់សំណុំរឿងនេះ មកសាលាបំបូងខេត្តកំពង់ឆ្នាំង ជាអ្នកដោះស្រាយវិញ រហូតដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០១៧ នេះ សាលាដំបូងខេត្តបានបើកសវនាការជម្រះរឿងក្តីនេះឡើងវិញ ដោយចម្រេចកាត់ទោសកំបាំងមុខលើគ្រូបង្រៀន ដែលបៀតបៀនកេរ្តិ៍ខ្មាស់លើកុមារីរងគ្រោះ ដាក់ពន្ឋនាគារយៈពេល៥ឆ្នាំ ត្រូវសងជំងឺជិតលើកុមារីរងគ្រោះធ្ងន់ជាងគេចំនួន១០លានរៀល និងកុមារី៣នាក់ទៀត ម្នាក់៣លានរៀលផងដែរ ។
គួរបញ្ជាក់ថា សំណុំរឿងមួយនេះ កន្លងមកធ្លាប់ត្រូវបានសារព័ត៌មានកោះសន្តិភាពបានផ្សាយ២-៣លើករួចមកហើយ តាមសំណូមពររបស់មាតាបិតាសិស្ស ក្នុងការអំពាវនាវរកយុត្តិធម៌ដល់កុមារីរងគ្រោះទាំង៤នាក់ ។ប់ក្មេងស្រីទាំង៤នាក់»។
អង្គសវនាការបានប្រព្រឹត្តទៅស្ទើរតែពេញមួយថ្ងៃ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាប់តាំងពីព្រឹកទី២០ មិថុនា លើសំណុំរឿងលោកគ្រូបង្រៀនម្នាក់ បានប្រព្រឹត្តអំពើបៀតបៀនកេរ្តិខ្មាសលើសិស្សស្រីខ្លួនឯង៤នាក់ ដែលបានកើតឡើងតាំងពីអំឡុងខែឧសភា ឆ្នាំ២០១៣ នៅសាលាបថមសិក្សាមួយ ក្នុងឃុំស្វាយជ្រុំស្រុករលាប្អៀរ ហើយរហូតដល់រសៀលថ្ងៃដដែល ទើបចៅក្រមជំនុំជម្រះ សម្រេចក្តីកាត់ទោសកំបាំងមុខគ្រូបង្រៀននោះ ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ។
លោកខៀវ ឃុយ ជាតំណាងឱ្យអាណាព្យាបាលសិស្សស្រីទាំង៤នាក់ បានរៀបរាប់នូវដំណើររឿងដោយសង្ខេបថា ក្នុងអំឡុងពាក់កណ្តាលខែឧសភា គ្រូបង្រៀនជាប់ចោទឈ្មោះកែម ចាន់ឆេន ជាគ្រូថ្នាក់ទី៦ នៃសាលាបថមសិក្សាមួយក្នុងឃុំស្វាយជ្រុំ បានប្រព្រឹត្តអំពើពុំគួរគាប់បីដាក់សិស្សស្រីម្នាក់ក្នុងថ្នាក់រៀន ខណៈសិស្សទាំងអស់ចេញទៅធ្វើពលកម្ម ។ ក្រោយមក រឿងនេះបានដឹងដល់ឪពុកម្តាយសិស្ស ហើយបានហៅសួរនាំទើបដឹងរឿង និងបានបែករឿងបន្ថែមថា លោកគ្រួរូបនោះធ្លាប់បានប្រព្រឹត្តលើសិស្សស្រីរងគ្រោះច្រើនលើករួចមកហើយ មិនត្រឹមតែសិស្សម្នាក់នេះទេ គឺមានសរុបដល់ទៅ៤នាក់ ដែលសិស្សស្រីទាំងនោះមានអាយុពី១២ទៅ១៣ឆ្នាំ ហើយ បច្ចុប្បន្នពួកនាងមានអាយុ១៦-១៧ឆ្នាំហើយ តែប្រការគួសោកស្តាយក្រោយពេលកើតហេតុ សិស្សស្រី៣នាក់បានឈប់រៀនបន្ទាប់ពីការមានភាពអៀនខ្មាសលើសិស្សក្នុងថ្នាក់ដូចគ្នា។
លោកបន្តថា ក្រោយពេលកើតហេតុ លោកនិងអាណាព្យាបាលបានដាក់ពាក្យប្តឹងមកតុលាការខេត្តកំពង់ឆ្នាំង និងបានបន្តដាក់ពាក្យប្តឹងដល់សាលាឧទ្ធរណ៍ ព្រមជាមួយគ្នានោះ ក៏បានដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៌ និងដាក់ទៅអគ្គអង្គចៅក្រមផងដែរ ។ក្រោយពីនោះមក ទើបទម្លាក់សំណុំរឿងនេះ មកសាលាបំបូងខេត្តកំពង់ឆ្នាំង ជាអ្នកដោះស្រាយវិញ រហូតដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០១៧ នេះ សាលាដំបូងខេត្ត បានបើកសវនាការជម្រះរឿងក្តីនេះឡើងវិញ ដោយចម្រេចកាត់ទោសកំបាំងមុខលើគ្រូបង្រៀន ដែលបៀតបៀនកេរ្តិ៍ខ្មាស់លើកុមារីរងគ្រោះ ដាក់ពន្ឋនាគារយៈពេល៥ឆ្នាំ ត្រូវសងជំងឺជិតលើកុមារីរងគ្រោះធ្ងន់ជាងគេចំនួន១០លានរៀល និងកុមារី៣នាក់ទៀត ម្នាក់៣លានរៀលផងដែរ ។
គួរបញ្ជាក់ថា សំណុំរឿងមួយនេះ កន្លងមកធ្លាប់ត្រូវបានសារព័ត៌មានកោះសន្តិភាពបានផ្សាយ២-៣លើករួចមកហើយ តាមសំណូមពររបស់មាតាបិតាសិស្ស ក្នុងការអំពាវនាវរកយុត្តិធម៌ដល់កុមារីរងគ្រោះទាំង៤នាក់ ។
ចែករំលែកព័តមាននេះ