ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ ៖ លទ្ធផលបាក់ឌុប ជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់អ្នកសិក្សាគ្រប់រូប និងមិនមែនជាការបញ្ចប់នៃការសិក្សាទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ជា​ចំណុច​ចាប់ផ្តើម​មួយ​សម្រាប់​អ្នក​សិក្សា​គ្រប់​រូប និង​មិនមែន​ជា​ការ​បញ្ចប់​នៃ​ការ​សិក្សា​នោះ​ទេ​។ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ជា​ចំណុច​ចាប់ផ្តើម​មួយ​សម្រាប់​អ្នក​សិក្សា​គ្រប់​រូប និង​មិនមែន​ជា​ការ​បញ្ចប់​នៃ​ការ​សិក្សា​នោះ​ទេ​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព នៅ​ថ្ងៃ​ទី​២៣ ធ្នូ យ៉ាង​ដូច្នេះ​ថា​៖«​លទ្ធផល​បាក់​ឌុ​ប ជា​ចំណុច​ចាប់ផ្ដើម​ថ្មី​មួយ​សម្រាប់​អ្នក​សិក្សា​គ្រប់​រូប ហើយ លទ្ធផល​បាក់​ឌុ​ប​មិន​គួរ​ជាទី​បញ្ចប់​នៃ​ការ​សិក្សា​ទេ​។​ការ​សិក្សា​ជា​ដំ ណើ​រ​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ជីវិត​។​អ្នក​សិក្សា​គ្រប់​រូប​ត្រូវ​បន្ត​មាន​ក្តី​សង្ឃឹម ដើម្បី​សម្រេច​គោលបំណង​ជីវិត​។ ខ្ញុំ​យល់​ច្បាស់​ពី​មនោសញ្ចេតនា​របស់​មាតាបិតា​ដែល​មាន​សម្រាប់​កូន​ៗ»​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ទៀត​ថា ៖«​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឲ្យ​យល់​ថា នៅ​ក្នុង​ជីវិត​របស់​យើង​តែង​ជួប​ជោគជ័យ និង​បទ​ពិសោធន៍​ផ្សេង​ៗ​។​យើង​ត្រូវ​យក​បទ​ពិសោធន៍​ទាំងឡាយ​ជា​មេរៀន ជីវិត ដើម្បី​កសាង​អនាគត​។​យើង​មិន​អាច​កែប្រែ​អតីតកាល​បាន​ទេ​។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ហើយ​ហ៊ាន​ទទួលយក​លទ្ធផល​ក្រោយ​ការ​ព្យាយាម​អស់ពី​ចិត្ត ដើម្បី​រៀបចំ​អនាគត​ឱ្យ​រឹតតែ​ប្រសើរ​។ ធ្វើ​ដូចនេះ ទើប​យើង​គ្មាន​វិប្បដិសារី​»​។

អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​របស់​មនុស្ស​យើង​ត្រូវ​ឈរ​លើ​គោលបំណង​ជីវិត​បុគ្គល​។​យើង​ត្រូវ​ដឹង​ថា យើង​ចង់បាន​អ្វី​នៅ​ក្នុង​ជីវិត​របស់​យើង​។​ការ​រៀន​ជំនាញ មិន​គួរ​ជា​ជម្រើស​ទី​ពីរ​របស់​មនុស្ស​ទេ​។​មាន​ន័យ​ថា មនុស្ស​គ្រប់​រូប​អាច​ជ្រើសរើស​រៀន​ជំនាញ​ទោះជា​ប្រឡង​បាក់​ឌុ​ប​ជាប់ ឬ​ធ្លាក់​ក៏​ដោយ​។

ប្រ​សិន បើ​បុគ្គល​ម្នាក់​ស្រឡាញ់ ជំនាញ​ណាមួយ​គាត់​អាច​ជ្រើសរើស​រៀន​ជំនាញ​នោះ​បាន​ក្រោយ​ប្រឡង​បាក់​ឌុ​ប​ជាប់​។ អ្នក​ជាប់​បាក់​ឌុ​ប​ក៏​អាច​ជ្រើសរើស​រៀន​បន្ត​នៅ​កម្រិត​ឧត្ដម​សិក្សា​ទៅ​តាម​គោលបំណង​ជីវិត និង​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន​។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក្រសួង​អប់រំ ក៏​បាន​លើក​ឡើង​ថា​សម្រាប់​ប្អូន​ៗ​ដែល​ប្រឡង​បាក់​ឌុ​ប​ធ្លាក់​គួរ​រៀន​ថ្នាក់​ទី​១២​ម្តងទៀត រឺ​គួរ​រៀន​ជំនាញ គឺ​អាស្រ័យ​លើ​គោលបំណង និង​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន​។​លោក​សង្កត់ធ្ងន់​ថា ៖«​ជា​រួម ខ្ញុំ​សូម​ផ្ដាំ​ទៅ​ប្អូន​ៗ​ថា យើង​ត្រូវ​ដឹង​ពី​ត ម្រូ​វ​ការ និង​អាទិភាព​ជីវិត​របស់​យើង​ឲ្យ​ច្បាស់​។​យើង​ត្រូវ​ដឹង​ថា​យើង​ចង់បាន​អ្វី​នៅ​ក្នុង​ជីវិត​។

ម្យ៉ាងវិញទៀត គុណភាព​អប់​រំជា​ផលិតផល​នៃ​កត្តា​ធម្មជាតិ និង​កត្តា​សង្គម​។​កត្តា​ធម្មជាតិ​សំដៅ​ដល់​កំណើតកើតជា​របស់​បុគ្គល​។​កតា្ត​សង្គម​សំដៅ​ដល់​សង្គម​សាលារៀន​សង្គម​គ្រួសារ សង្គម​មិត្តភក្តិ​ជាដើម​។ ដូចនេះ គុណភាព​អប់រំ​អាស្រ័យ​លើ​ការ​ចូលរួម​ពី​អ្នក​សិក្សា​ផ្ទាល់ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​»​។

អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​តាម​រយ​:​គ្រប់​រូបភាព​អម​ដោយ​កិច្ចសហការ​វិជ្ជមាន​ជាមួយ​ក្រសួង ស្ថាប័ន ដៃគូរ​អភិវឌ្ឍន៍​វិស័យ​ឯកជន និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​។ដោយឡែក សង្គម​គ្រួសារ​មាន​តួនាទី​សំខាន់​មួយ​ក្នុង​ការ​ជួយ​ពង្រឹង​ការ​រៀនសូត្រ​មុន និង​ក្នុង​បរិការណ៍​កូ​វី​ដ​-១៩​។​ការ​ជ្រើស​រើសមុខ​វិជ្ជា​សម្រាប់​រៀនសូត្រ​នៅ​កម្រិត​ឧត្តម​សិក្សា និង​ជំនាញ គឺជា​ជម្រើស​បុគ្គល និង​គ្រួសារ​ដោយ​ផ្សារ​ភ្ជាប់​រវាង​ចំណង់​ចំណូលចិត្ត និង​ឧបនិស្ស័យ​ផ្ទាល់ខ្លួន និង​ទីផ្សារ​ការងារ​។និយាយ​ជា​រួម កត្តា​រៀនសូត្រ​បន្ត​អាស្រ័យ​លើ​ការ​ពិចារណា​របស់​សា​ម៉ី​ខ្លួន​ដោយ​ឈរ​លើ​មូលដ្ឋាន​ចំនួន​បួន ៖ ១-​ការ​យល់​ដឹង​ច្បាស់​ពីមុខ​ជំនាញ ២-​ឧបនិស្ស័យ​បុគ្គល ៣-​ការ​ពិនិត្យ​មើល​លទ្ធភាព​ផ្ទាល់ខ្លួន និង​៤-​តម្រូវការ​ទីផ្សារ​ការងារ​។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏​បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​ជំនាញ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន​បី (​នាយកដ្ឋាន​ឧត្តម​សិក្សា​, នាយកដ្ឋាន​តម្រង់ ទិស​វិជ្ជាជីវៈ និង​នាយកដ្ឋាន​យុវជន ដោយ​មានការ​រួមចំណែក​ពី​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​) បាន​ចុះ​យុទ្ធនាការ​ក្នុង​ការ​ពន្យល់ តម្រង់​ទិស​មុខ​ជំនាញ​ដល់​សិស្ស​ថ្នាក់​ទី​១២ នៅ​ទូ​ទាំង​ប្រទេស ដើម្បី​បង្កើន​ការ​យល់​ដឹង​ក្នុង​ការ​ចាប់​យកមុខ​ជំនាញ អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២២ ធ្នូ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង ៖ ៥ ធ្នូ ២០២២ ដោយ​សិស្ស​សិស្ស​ជាប់​៩០៩៥០​នាក់​ស្មើ នឹង​៧២.៣៣% និទ្ទេស A​ចំនួន​១០៤៩​នាក់​, និទ្ទេស B ចំនួន​៧២៣២​នាក់​, និទ្ទេស C ចំនួន​១៩០៥៣​នាក់​, និទ្ទេស D ចំនួន​៣១១៦៦​នាក់ និង​និទ្ទេស E ចំនួន​៣២៤៥០​នាក់​។

ដំណើរការ​សំ​ណេ​រ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១២៨ ១៣៥​នាក់ ស្រី​៦៨ ៧៧១​នាក់​, មណ្ឌល​ប្រឡង ២២១ និង​ត្រូវជា ៥១៧៤​បន្ទប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ