ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​​ថ្ងៃមិញ គឺ២នាក់ប្តី-​ប្រពន្ធ​ហ្នឹង​ឯង

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​ករណី​អគ្គិភ័យ​​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​​​​នៅវេលាថ្ងៃត្រង់ថ្ងៃ​ទី២០ មិថុនា ​ហើយត្រូវ​សង្ស័យ​​បង្កឡើង​​ដោយ​ជន​រង​គ្រោះ​​ជា​ប្តី​ប្រពន្ធនេះ​​ឈ្លោះ​គ្នា​ ត្រូវ​បាន​សមត្ថកិច្ច​​ឱ្យ​ដឹង​បន្ត​​ថា ស្ត្រី​ជាប្រពន្ធ​​ឈ្មោះ​អានាថ អាយុ​៣១​ឆ្នាំ មុខរបរនៅផ្ទះ ​និងប្តី​ឈ្មោះ​ឡូរ៉ែន អាយុ​៥១​ឆ្នាំ​ ជាជនជាតិចិន បម្រើការ​នៅក្នុង​ក្រុមហ៊ុន ពួកគេបានជួល​​បន្ទប់​ខាងលើស្នាក់​​នៅ​​​​ ដែល​មាន​ផ្ទះលេខ​៣៧ ផ្លូវលេខ​៣០០ ​ក្នុងសង្កាត់​បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

ស្ត្រីប្រពន្ធខ្មែរ​រូបនេះ មិន​ដឹងជា​មានទំនាស់អ្វី​ជាមួយ​ប្តី​ទេ ​ដោយទៅ​​​ទិញសាំង​ជាច្រើនដប ​មុនពេលមាន​ហេតុការណ៍ភ្លើងឆេះ​នេះ ។​​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​​ឃើញ​ស្ត្រីរូបនេះ​​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ ចុះ​នៅ​ខាង​មុខ​ផ្ទះ​ប្តូរ​​លុយ​មួយ​កន្លែង ស្ថិត​​ត្រង់​​​ផ្លូវ​លេខ ១៤៣ កែង​និង​ផ្លូវ​លេខ​៣០០ (ក្បែរ​ផ្ទះ​របស់​ខ្លួន) ។ បន្ទាប់​ឃើញ​​​ឡើង​ទៅ​លើ​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន​បាត់ ព្រម​ទាំង​​យួរ​ថង់​ ដែល​មាន​ដប​សាំង​ឡើង​ទៅ​លើ​បន្ទប់​ជួល​ជាមួយផង ។

​ក្រោយមក ​ស្រាប់តែ​ឮ​​សំឡេង​ស្រែក និង​ផ្ទុះ​ហ្គា​ស​កើតឡើង ទើប​​បង្ក​ភ្ញាក់ផ្អើល​​ពលរដ្ឋ​នៅ​ក្បែរ​ខាង និង​ខាងក្រោម​រត់ឡើង​​ទៅ​មើល​ ក៏​ស្រាប់តែ​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ក្នុង​បន្ទប់​ជួលនោះ ដោយ​ទ្វារ​ដ​ដាក់​គន្លឹះ​ជាប់ ខណៈ​​ពួក​គេនៅ​​ខាង​ក្នុង​ ។ ​ ភ្លាម​ៗ​នោះ ​មាន​បងប្អូន​ពលរដ្ឋ​ជា​ច្រើន​នាក់ រួម​ទាំង​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​ ក៏​បាន​នាំ​គ្នា​វាយ​បំបែក​កញ្ចក់​ទ្វារ បង្អួច ដើម្បី​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទឹក​ទៅ​ធ្វើការ​បាញ់​ពន្លត់ និង​ជួយ​សង្គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ ប្រពន្ធ​ចេញពី​ក្នុង​អណ្តាតភ្លើង​​ចេញ​មក​ក្រៅ​ ដែល​ត្រូវ​​​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន​ទៅ​ហើយ​នោះ​ ។

​​អណ្តាតភ្លើង​បាន​ធ្វើការ​ឆាបឆេះ​យ៉ាង​ខ្លាំង ​មិន​អាច​នាំ​គ្នា​ពន្លត់​បាន​ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​មា​នទី​តាំងនៅ​ក្បែរ​នោះ​ចំនួន​៤​គ្រឿង​ចុះ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​បាញ់​ពន្លត់​បាន​ទាន់​ពេលវេលា ​។