ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋលុបបំបាត់វប្បធម៌ខ្លាចប៉ូលិសចរាចរណ៍ងាកមកគោរពច្បាប់

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ស្លា​.​ប់​សោះ គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​នាំ​គ្នា​លុប​បំបាត់​វប្បធម៌​ខ្លាច​ប៉ូលិស​ចរាចរណ៍ ដោយ​នាំ​គ្នា​ងាក​មក​គោរព​ច្បាប់​ចរាចរណ៍​វិញ​។…

ខេត្តព្រះសីហនុ ៖ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ស្លា​.​ប់​សោះ គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​នាំ​គ្នា​លុប​បំបាត់​វប្បធម៌​ខ្លាច​ប៉ូលិស​ចរាចរណ៍ ដោយ​នាំ​គ្នា​ងាក​មក​គោរព​ច្បាប់​ចរាចរណ៍​វិញ​។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​លេខ​១៤៦B ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​១៤៨ ក្នុង​ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា ប៉ូលិស​ចរាចរណ៍​មិន​ធ្វើ​អ្វី​ចំពោះ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ឡើយ បើសិន​ពលរដ្ឋ​គោរព​ច្បាប់ គឺ​មិន​តម្រូវ​ឱ្យ​ខ្លាច​ប៉ូលិស​ឡើយ​។

សម្ដេច​តេ​ជោ បញ្ជាក់​ថា «​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​រៀន​ច្បាប់​ចរាចរណ៍ ហើយ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់ សូម​គោរព​ច្បាប់​ចរាចរណ៍​កុំ​ខ្លាច កុំ​គោរព​ប៉ូលិស​ចរាចរណ៍ សូម​ខ្លាច​ច្បាប់​ចរាចរណ៍ កុំ​ខ្លាច​ប៉ូ​លី​ស​ចរាចរណ៍​។ ឥឡូវ​ប្រជាពលរដ្ឋ​របស់​យើង​ហាក់បីដូចជា កំពុង​តែ​ខ្លាច ជា​ជាង​ខ្លាច​ច្បាប់​ទៅ​វិញ ចឹ​ង​កន្លែង​ខ្លះ​អត់​មាន​ប៉ូលិស​ចរាចរណ៍​ជិះ​ម៉ា​សេរី ដល់​ឃើញ​ប៉ូលិស​ចរាចរណ៍​គាត់​ថា​ខ្លាច​»​។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី បន្ថែម​ថា ត្រូវ​កែ​លម្អ​ប្រជាពលរដ្ឋ ក្នុង​ការ​ខ្លាច​ប៉ូលិស​មក​គោរព​ច្បាប់​ចរាចរណ៍​។ សម្ដេច​ថា គ្មាន​អ្នក​ណា​មក​ស្លា​.​ប់ ឬ​របួស​ជំនួស​ឡើយ ដូច្នេះ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​។

សូម​ជម្រាប​ថា កន្លង​មកនេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ខ្លាច​ប៉ូលិស​ចរាចរណ៍​ដោយ​ខ្លះ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូច​មិន​ពាក់​មួយ​សុវត្ថិភាព បើកបរ​លើស​ល្បឿន​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ