ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជិះ​ម៉ូតូ​ប្រញាប់​ទៅ​ណា ទៅ​បុក​គូថ​រថយន្តដួល​បែកក្បាលសន្លប់​ឈឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ធនាគារ​កា​ណា​ឌី​យ៉ា​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បែកក្បាល​ហូរ​ឈាម និង​សន្លប់​បាត់ស្មារតី ខណៈ​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ធនាគារ​កា​ណា​ឌី​យ៉ា​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បែកក្បាល​ហូរ​ឈាម និង​សន្លប់​បាត់ស្មារតី ខណៈ​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​មួយ​គ្រឿងក្នុង​ល្បឿន​លឿន មិនដឹង​ជា​ប្រញាប់​ទៅ​ណា និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័​រ​មួយ​គ្រឿង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ ២០១៧ នៅ​លើ​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័​រ ពណ៌​ស មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ ពី​លិចទៅ​កើត ក្នុង​ល្បឿន​មធ្យម លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​មួយ​គ្រឿង​នោះ​បង្អង់​ល្បឿន​ជាមួយនឹង​រថយន្ត​ខាង​មុខ​ក៏​បាន​ជាន់​ហ្វ្រាំង​បង្អង់​ល្បឿន​ដូច​គ្នា​។ ពេល​នោះ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​១C-៨០៤៦ មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បែកក្បាល​ហូរ​ឈាម​សន្លប់​បាត់ស្មារតី​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា រថយន្ត​ម៉ាក​រ៉េវ​ហ្វ័​រ​មួយ​គ្រឿង​នោះ​បែក​កញ្ចក់​ខាងក្រោយ និង​បន្តដំណើរ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ ដោយ​បន្សល់​ទុក​តែ​ជន​រង​គ្រោះ និង​ម៉ូតូ​របស់​ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ​ប៉ុណ្ណោះ​។

តាម​ប្រភព​ពី​ស្ត្រី​ជា​សាច់ញាតិ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ រ៉េ​ត រ​ដ្ឋា អាយុ​២៦​ឆ្នាំ មុខរបរ​សន្តិសុខ​ធន​គារ​កា​ណា​ឌី​យ៉ា ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើត​ហេ​ត និង​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា គាត់​ជិះ​ម៉ូតូ​មកពីណា​ឡើយ បានជា​ជួប​គ្រោះថ្នាក់​បែប​នេះ​។ ក្រោយ​ពេល​កើតហេតុ បុរស​ជា​សន្តិសុខ​រង​គ្រោះ​ខាងលើ ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​អង្គភាព ៧១១ មក​ដឹក​យក​ទៅ​សង្គ្រោះ ចំណែកឯ​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​រក្សា​ទុក​៕