ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ៤នាក់​ក្នុងករណី​​កា.ប់​រុក​រាន​ដី​រដ្ឋ​​ខុស​ច្បាប់​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ សេចក្តី​រាយ​កាណ៍​ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង​៥០​នាក់ ដឹកនាំ​និង​សម្របសម្រួល​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​បង្ក្រាប​ការ​កាប់​រាន​ដី​រដ្ឋ​ខុសច្បាប់ ស្ថិត​ត្រង់​ចំណុច​អូរ​និម្មិត ក្នុងភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ខេត្តមណ្ឌលគិរី លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន…

ខេត្តមណ្ឌលគិរី​៖ សេចក្តី​រាយ​កាណ៍​ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង​៥០​នាក់ ដឹកនាំ​និង​សម្របសម្រួល​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​បង្ក្រាប​ការ​កាប់​រាន​ដី​រដ្ឋ​ខុសច្បាប់ ស្ថិត​ត្រង់​ចំណុច​អូរ​និម្មិត ក្នុងភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ខេត្តមណ្ឌលគិរី លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក យញ្ញ​ស្តុក ខម​ផេ​នី លីមីត​ធី​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២២ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​៤​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ១-​ឈ្មោះ​សំ វេ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​សង្គម ឃុំ​តា​ឡូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ២-​ឈ្មោះ​ជា សីហា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ចុង​ផាត ឃុំ​ចុង​ផាត ស្រុក​តំបែ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ៣-​ឈ្មោះ​ញែ​ម សីហា អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​សង្គម ឃុំ​តា​ឡូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​៤-​ឈ្មោះ មួ​ង សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ខេត្តតាកែវ ។

សូម​បញ្ជាក់​ថា ការ​បង្ក្រាប​មាន​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី កម្លាំង​ស្នងការ​ខេត្តមណ្ឌលគិរី រដ្ឋបាល​ព្រៃឈើ និង​គណ​:​បញ្ជាការ​ឯកភាព​ស្រុក​សរុប​ប្រមាណ​៥៥​នាក់ ដឹកនាំ​ដោយ​លោក អ៊ា​ង សុគន្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​ទៅ​ពិនិត្យ​ការ​កាប់​រាន​ដី​រដ្ឋ​ខុស​ច្បាប់ ត្រង់​ចំំ​ណុ​ច​អូរ​និម្មិត ស្ថិត​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក យញ្ញ​ស្តុក ខម​ផេ​នី លីមីត​ធី​ត ចាប់​បាន​ជន​កាប់​រាន​ចំនួន​៤​នាក់ កំពុង​តែ​នាំ​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ