ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញចាប់​បុរស​ម្នាក់​ផ្អើល​ផ្សារ​៧​មក​រា ក្រោយ​លបចូល​ការដ្ឋាន​សំណង់

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​ប៉ុ​ស​ផ្សា​ដែក នៅ​ក្នុង​ការដ្ឋាន​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​ប៉ុ​ស​ផ្សា​ដែក នៅ​ក្នុង​ការដ្ឋាន​សំណង់​មិន​បាន​សម្រេច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ការដ្ឋាន​សំណង់ ទល់មុខ​ទីស្ដីការក្រសួង​សុខាភិបាល តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ខាងលើ​នេះ មានឈ្មោះ ជូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មេជាង​ដែល​ស្នាក់​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​ការដ្ឋាន​សំណង់​កើតហេតុ គឺ​មាន​កម្មករ​ប្រុស​ស្រី​ប្រមាណ​៣០​នាក់​ធ្វើការ និង​ស្នាក់​នៅ​ខាងក្នុង ហើយ​កន្លង​មក ការដ្ឋាន​ដែល​គាត់​ធ្វើការ​ក៏​ធ្លាប់​មាន​ជនសង្ស័យ​ចូល​ទៅ​លួច​សម្ភារៈ​ប៉ុន្មាន​ដង​មក​ហើយ​។

មេជាង​ខាងលើ​បន្ត​ថា ហើយ​នៅ​យប់​កើតហេតុ​នេះ ខណៈ​ពេល​ដែល​បញ្ចប់​ពី​ការងារ កម្មករ​ទាំងអស់​ក៏​បាន​សំរាក​តាម​កន្លែង​រៀង​ៗ​ខ្លួន​ដូច​សព្វដង លុះដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​បាន​ដើរ​ចូល​មក​ក្នុង​ការដ្ឋាន រួច​ក៏​បាន​ធ្វើ​សកម្មភាព​លួច​ប៉ុ​ស​ផ្សា​ដែក បន្ទាប់​មក​បំរុង​រត់គេច​ខ្លួន តែ​ខណៈ​ពេល​នោះ ក៏​មាន​ស្ត្រី​ជា​កម្មករ​សំណង់​ម្នាក់​បាន​ភ្ញាក់​ដឹងខ្លួន និង​ឃើញ​ជនសង្ស័យ​ទាន់​ក៏​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​ផ្សេង​ទៀត​តែ​ម្តង​។

មេជាង​ខាងលើ​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ជនសង្ស័យ​ក៏​បាន​ទម្លាក់​ប៉ុ​ស​ផ្សារ​ដែក​នោះ​ចុះ រួច​ព្យាយាម​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ តែ​ត្រូវ​បាន​កម្មករ​ប៉ុន្មាន​នាក់​រត់​ដេញ​តាម​ពីក្រោយ​និង​ស្រែ​កថា «​ចោរ​ៗ» រហូត​អាច​ស្ទាក់​ចាប់​បាន​នៅ​ផ្សារ​៧​មក​រា​ភ្លាម​ៗ និង​មាន​ប្រជាពលរដ្ឋ​ក្បែរ​នោះ​បាន​ចេញ​មក​ជួយ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​តែ​ម្តង​ទៅ​។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​បឹង​កក់​ទី​២ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ