ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទើប​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ត្រូវ​ដឹង​ចំណុច​អ្វីខ្លះ ?

6 ឆ្នាំ មុន

វិនិយោគិន​ថ្មី​ទើប​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ គួរ​យល់​ដឹង​លើ​ចំណុច​មួយ​ចំនួន​ដើម្បី​ឲ្យ​ការ​វិនិយោគ​របស់​ខ្លួន​ដំណើរការ​ទៅ​រលូន ។ គន្លឹះ​ខាងក្រោម​នេះ ជា​ពុទ្ធិ​ខ្លះ​ៗ​សម្រាប់​ជា​មូលដ្ឋាន ៖

១-​របស់​ល្អ ពិបាក​ស្វែងរក ៖

វិនិយោគិន​ថ្មី​ទើប​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ គួរ​យល់​ដឹង​លើ​ចំណុច​មួយ​ចំនួន​ដើម្បី​ឲ្យ​ការ​វិនិយោគ​របស់​ខ្លួន​ដំណើរការ​ទៅ​រលូន ។ គន្លឹះ​ខាងក្រោម​នេះ ជា​ពុទ្ធិ​ខ្លះ​ៗ​សម្រាប់​ជា​មូលដ្ឋាន ៖

១-​របស់​ល្អ ពិបាក​ស្វែងរក ៖
ចង់បាន​ខុន​ដូ ឬ​ដីធ្លី​ក្នុង​ទីតាំង​ល្អ​ៗ វា​មិនមែនរ​កដោយ​ងាយ​ៗ​ទេ ប៉ុន្តែ​បើសិនជា​យើង​អាច​វិភាគ​ពី​អនាគត និង​សម្លឹង​ឃើញ​ថា តំបន់​នោះ​នឹង​ត្រូវ​អភិវឌ្ឍន៍ ហើយ​ទៅ​ទិញ​មុន​នោះ របស់​ល្អ ទីតាំង​មាស ក៏​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​យើង​បាន​មិន​លំបាក​ឡើយ ។ របស់​ល្អ ទោះបីជា​ពិបាក​ស្វែងរក ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា គ្មាន​នោះ​ទេ ។

២-​កុំ​ប្រញាប់​ទិញ ៖
មាន​ប្រាក់​ហើយ​ត្រូវ​មាន​សតិ​ផង​ដែរ កុំ​ចិត្ត​ក្តៅ វិនិយោគិន​ត្រូវ​ឈ្នះ​តាំងពី​ទិញ​ដំបូង ។ អ្វី​នឹង​ទទួល​បាន​ត្រូវ​តែ​ល្អ​ពិតប្រាកដ សាកល្បង​ពិនិត្យ​មើល​ឲ្យ​បាន​ច្រើន និង​យក​មក​ប្រៀបធៀប​គ្នា ហើយ​ខួរក្បាល​យើង​នឹង​អាច​ដឹង​ថា មួយ​ណា​ល្អ ឬ​មិនល្អ​បែប​ណា ។

៣-​សិក្សា​ឲ្យ​ច្រើន ៖
ចង់​មានទ្រព្យ​ខាង​អចលនទ្រព្យ ការ​យកឈ្នះ​គ្នា​ផ្នែក​ព័ត៌មាន​ជា​រឿង​សំខាន់ កាន់តែ​ដឹង​ច្រើន គឺ​កាន់តែ​មាន​ហានិភ័យ​តិច ។ សាកល្បង​វិភាគ​ពី​ក្រុម​គោលដៅ​ថា ជា​មនុស្ស​តំបន់​ណា អាយុ​ប៉ុន្មាន មានការ​រស់នៅ​របៀប​ណា ទ្រព្យសម្បត្តិ​ក្នុង​តំបន់​នោះ​ជួល​បាន​ថ្លៃ​ប៉ុន្មាន ឬ​ប្រមូល​ទិន្នន័យ​មក​អភិវឌ្ឍន៍​ការ​វិនិយោគ​របស់​យើង​ឲ្យ​ល្អ​ឡើង រហូត​អាច​បង្កើត​ប្រាក់​ចំណេញ​ពី​អចលនទ្រព្យ​នោះ​បាន ។

៤-​កុំ​ប្រើ​អារម្មណ៍​សម្រេចចិត្ត ៖
ឃើញ​បន្ទប់ ទេសភាព​ស្អាត រហូត​ភ្លេច​គណនា​តួលេខ តម្លៃ ថ្លៃ​ជួល ចំនួន​អ្នក​ស្នាក់​នៅ ទីតាំង​ដូច​ម្តេច ព្រោះ​ជា​ច្រើន​លើក​ច្រើន​សា អ្វី​ដែល​ឃើញ​ដំបូង​ហើយ​ស្រឡាញ់ គឺ​អាច​ធ្វើ​ឲ្យ​យើង​ខាត​ទុន ។ ត្រូវ​សិក្សា​ពី​សភាព​រួម​មុន​នឹង​សម្រេចចិត្ត​ថា កក់​កន្លែង​ណាមួយ​ដើម្បី​ក្លាយជា​ម្ចាស់ ព្រោះ​ការ​ស្វែងរក​បែប​ស្អាត​តែ​រូប ប៉ុន្តែ​ថើប​មិន​ក្រអូប ។

៥-​ថ្លៃ​ប្រគល់​/​ផ្ទេរ ៖
អ្នក​ណា​នឹង​ចេញថ្លៃ​ចាយវាយ​លើ​ផ្នែក​នេះ ត្រូវ​យល់ព្រម​ជាមួយ​គ្នា​ឲ្យ​ល្អ ។ ការ​មាន​ជម្លោះ​កើតឡើង​ដោយសារ​ដីធ្លី​ជា​ញឹកញាប់ វា​មិនល្អ​ឡើយ ។ ការ​ព្រមព្រៀង​ជាមួយ​គ្នា​ឲ្យ​ល្អជា​មុន គឺ​ដើម្បី​មិន​ឲ្យ​កើត​បញ្ហា ឬ​ខកបំណង​នៅ​ពេល​ក្រោយ ។

ត្រៀមខ្លួន​ឲ្យ​ល្អ ព្រោះ​ការ​វិនិយោគ​មិនមែន​ជា​ការ​លេងឆ្នោត​ទេ គួរតែ​អនុវត្ត​ឲ្យ​បាន​ច្រើន រក​ព័ត៌មាន​ពី​គ្រប់​ផ្នែក ដើម្បី​ទទួល​បាន​ថ្លៃ​តបស្នង​សម​នឹង​ការ​វិនិយោគ ៕