ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

E-Sports​ត្រៀម​បញ្ជូន​ក្រុម​Burn X Flash​តំណាង​ឱ្យ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​នា​ដើមឆ្នាំ​២០២៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​តំណាង​កម្ពុជា Burn X Flash នឹង​ទៅ​ចូលរួម​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​កម្រិត​ពិភពលោក M4 World Championship ហៅ​កាត់ M4 សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោកនេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ដំណាក់កាល​គឺ​វគ្គ
សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ចាប់ពី​ថ្ងៃ​ទី​១ ដល់ទី​៤ ខែមករា និង​វគ្គ​ចាញ់​ធ្លាក់ ឈ្នះ​ឡើង​រហូត​ដល់​វគ្គ​ផ្តាច់
ព្រ័ត្រ ចាប់ពី​ថ្ងៃ​ទី​៧ ដល់ទី​១៧ ខែមករា ឆ្នាំ​២០២៣ ។ ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​មាន​ក្រុម​ចំនួន​១៦​មក​ពី​ប្រទេស​ផ្សេង​ៗ​ទូ​ទាំង​ពិភពលោក និង​ត្រូវ​បាន​បែងចែក​ជា​៤​ពូ​ល ហើយ​ក្នុង​១​ពូ​ល​មាន​៤​ក្រុម​។ ដោយឡែក​សម្រាប់​ក្រុម​កម្ពុជា Burn X Flash ស្ថិត​នៅ​ក្នុង A ដែល​មាន​ក្រុម​ខ្លាំង​ៗ​ដូច​ជា Blacklist International របស់​ប្រទេស​ហ្វី​លី​ពី​ន ជា​ក្រុម​ការពារ​តំណែង​ជើងឯក​ឆ្នាំ​ចាស់ ក្រុម Falcon Esports ជា​ជើង​ខ្លាំង​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ក្រុម Incendio Supremacy របស់​តួ​ក​គី​។

សម្រាប់​ព្រឹត្តិការណ៍​នេះ មាន​ប្រាក់​រង្វាន់​សរុបចំនួន​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​មានការ​បែង
ចែក​ប្រាក់​រង្វាន់​ទាំងនេះ​ទៅ​តាម​ចំណាត់ថ្នាក់​ចាប់ពី​លេខ​១ ដល់​លេខ​១៦​។

វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល
-​ពូ​ល A៖ Blacklist International (​ហ្វី​លី​ពី​ន​), Burn X Flash (​កម្ពុជា​), Falcon Esports (​មី​យ៉ា​ន់​ម៉ា​) និង Incendio Supremacy (​តួ​ក​គី​)​។
-​ពូ​ល B៖ Malvinas Games (​អា​ហ្ស​ង់​ទី​ន​), MDH Esports (​វៀតណាម​), ONIC Esports (​ឥណ្ឌូ​ណេ​ស៊ី​) និង TODAK (​ម៉ា​ឡេ​ស៊ី​)​។

-​ពូ​ល C៖ ECHO (​ហ្វី​លី​ពី​ន​), Occupy Thrones (​អេ​ហ្ស៊ី​ប​), RRQ Hoshi (​ឥណ្ឌូ​ណេ​ស៊ី​), និង RSG Singapore (​សិង្ហ​បុរី​)​។
-​ពូ​ល D៖ RRQ Akira (​ប្រេ​ស៊ី​ល​), S11 Gaming Angentina (​បូ​ឡា​វី​), Team HAQ (​ម៉ា​ឡេ​ស៊ី​), និង The Valley (​អា​មេ​រិ​ក​ខាងជើង​)​។

កាលពី​ឆ្នាំ​២០២១ ដែល​ជា​ព្រឹត្តិការណ៍ M3 ឆ្នាំ​២០២១ រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី ក្រុម​កម្ពុជា See You Soon ធ្វើ​បាន​ល្អ​ដែរ ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៩ ក្នុង​ចំណោម​១៦​ក្រុម ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០០​ដុល្លារ​អា​មេ​រិ​ក ។ ដូច្នេះ​សម្រាប់​ការ​ទៅ​ចូលរួម​លើក​នេះ​សង្ឃឹមថា ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​នៅ​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​កាលពី​ពេល​ថ្មី​ៗ​មកនេះ​ ៕