ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រើ.សអើ.ង​ពូ.ជសាសន៍​កើត​លើ​កីឡាករ​បារាំង ក្រោយ​ការ​បរាជ័យ World Cup 2022

3 ឆ្នាំ មុន

បារាំង ៖ ពិភព​បាល់ទាត់​បាន​ថ្កោលទោស ចំពោះ​សកម្មភាព​រើ.សអើ.ង​ពូជសាសន៍​ដែល​បាន​កើតឡើង​លើ​កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង​២​រូប បន្ទាប់​ពី​ការ​បរាជ័យ​ដ៏​គួរ​ឱ្យ​សោកស្ដាយ​ជាទី​បំផុត ក្រោម​ថ្វី​ជើង​ក្រុម​អា​ហ្ស​ង់​ទី​ន ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ World Cup 2022 នៅ​កា​តា កាលពី​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ​។

កីឡាករ Kingsley Coman

ក្រុម​មេឃ​ខៀវ​អា​ហ្ស​ង់​ទី​ន បាន​យកឈ្នះ​លើ​ក្រុម​មាន់គក​បារាំង ដែល​ជា​ក្រុម​ការពារ​តំណែង ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៤-២ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ កន្លង​ទៅ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត ១២០​នាទី បាន​ត្រឹម​ស្មើគ្នា ៣-៣ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក World Cup 2022​។

កីឡាករ Aurelien Tchouameni

ពិភពលោក​បាន​ចាត់​ទុក​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​នៅ​កា​តា គឺជា​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ World Cup នៅ​ពេល​គ្រប់​គ្នា​បានឃើញ កំពូល​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ធ្វើ​បាន Hat-trick និង​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi អាច​ឈ្នះ​ពានមាស World Cup ជា​លើក​ដំបូង​ក្នុង​អាជីព ដើម្បី​ពង្រឹង​តំណែង​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup 2022 ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ការ​រំលោ.ភ​បំពា.ន និង​ការ​រើ.សអើ.ង​ពូ.ជសាសន៍​យ៉ាងធ្ងន់ធ្ងរ ដែល​សំដៅលើ​កីឡាករ​បារាំង​២​រូប​គឺ ខ្សែបម្រើ​ស្លាប Kingsley Coman និង​ខ្សែបម្រើ​ការពារ Aurelien Tchouameni បន្ទាប់​ពី​អ្នក​ទាំង​២ មិន​អាច​សម្រេច​គ្រាប់​បញ្ចូល​ទី​នៃ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ដោយ​ការ​ទាត់​របស់ Coman ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នកចាំទី Emiliano Martinez និង​ការ​ទាត់​ចេញ​ក្រៅ​របស់ Tchouameni ។

ក្រោយមក កីឡាករ​ទាំង​២​រូប បាន​រង​នូវ​ការ​បញ្ចេញមតិ​វា.យប្រហារ​គ្រប់​ទម្រង់ និង​ការ​រើ.សអើ.ង​ពូ.ជសាសន៍​យ៉ាងច្រើន នៅ​លើ​បណ្ដាញ​សង្គម​របស់​ពួក​គេ ខណៈ​ដែល​អ្នកគាំទ្រ​មាន​ប្រតិកម្ម​ខ្លាំង​ៗ ចំពោះ​ការ​បរាជ័យ​នេះ​។

សកម្មភាព​នេះ បាន​រំលឹក​យើង​មក​វិញ​នូវ​ការ​ចង​ចាំ​នៃ​ការ​រើ.សអើ.ង​ពូ.ជសាសន៍​ដ៏​អាក្រក់​បំផុត កើតឡើង​លើ​កីឡាករ​នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​៣​រូប​គឺ ខ្សែបម្រើ​ស្លាប Bukayo Saka ខ្សែប្រយុទ្ធ Marcus Rashford និង​ខ្សែបម្រើ​ស្លាប Jadon Sancho បន្ទាប់​ពី​អង់គ្លេស​បាន​ចាញ់​អ៊ី​តា​លី នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Euro 2020​។

ជាមួយនឹង​សកម្មភាព​រើសអើង​ពូជសាសន៍​លើ​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​បារាំង Coman និង Tchouameni បង្ក​ជា​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង នៅ​លើ​បណ្តាញ​សង្គម ដោយ​ហៅ​ការ​បំពា.ន​នេះ​ថា ទ​ង្វើ​គួរ​ឱ្យ​ស្អប់ខ្ពើម និង​មិន​គួរ​មាន​ទាល់តែ​នៅ​ក្នុង​ពិភព​បាល់ទាត់​៕ (​ដកស្រង់​ចេញពី SPORTbible)