ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់​ធ្លាក់​ក្នុង​ដៃ​សមត្ថកិច្ច ព្រោះតែ​គ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រោយ​ពី​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន របស់​កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​ស្នង កា​ដ្ឋា​ន​នគរបាល​ខេត្តកំពត​ដូច​ភ្លៀងរលឹម​រយៈពេល​កន្លង​មក

ខេត្តកំពត ៖ ក្រោយ​ពី​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន របស់​កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​ស្នង កា​ដ្ឋា​ន​នគរបាល​ខេត្តកំពត​ដូច​ភ្លៀងរលឹម​រយៈពេល​កន្លង​មក តាំងពី​មុន​យុទ្ធនាការ​ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ​សង្កាត់​នា​ពេល​កន្លង​មក​ក្នុង​ក្រុង​កំពត សភាព​ការ​បទល្មើស​ការ​ជួញដូរ ការ​ចែកចាយ​គ្រឿងញៀន គេ​ឃើញ​មានការ​ថយ​ចុះ​ច្រើន និង​មានការ​ស្ងប់ស្ងាត់​ក៏​ច្រើន​ដែរ​។ ហើយ​ក្នុង​នោះ​ដែរ បទល្មើស​ផ្សេង​ៗ​ដែល​កើតឡើង​ដោយ​ខ្សែរយៈ​គ្រឿងញៀន ដូច​ជា ចោរលួច ចោរឆក់ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេង​ៗ​ក៏​មានការ​ថយ​ចុះ​ផង​ដែរ​។

ប៉ុន្តែ​រាល់​សភាព​ការ​ដែល​បទល្មើស​ខាងលើ​មានការ​ស្ងៀមស្ងាត់​ច្រើន​យ៉ាងនេះ​ក៏​ដោយ​ក៏​កម្លាំង​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​នៅ​បាន​ចុះ​សហការ​គ្រប់​បណ្តា កងកម្លាំង​នៅ​ទូ​ទាំង​ខេត្ត ចុះ​ក្តាប់ និង​ស៊ើបអង្កេត ស្រាវជ្រាវ​នូវ​មុខសញ្ញា​ជាប់​ជា​ប្រចាំ​។ ជាក់ស្តែង​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​របស់​ស្នងការ​ខេត្ត​បាន​សហការ​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​ដែល​កំ ពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​(​ជក់​)​មួយ​កន្លែង​ស្ថិត​ក្នុង ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត កម្លាំង សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ប្រើប្រាស់​ប្រុស​ស្រី​ចំនួន​៣​នាក់ និង​រឹបអូស​វត្ថុ​តាង ឧបករណ៍​សម្រាប់​ជក់​២​កំ​ប្លេ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​បី​នាក់​រួម​មាន​៖ ទី​១-​ឈ្មោះ ប៉ុក ភា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។ ទី​២-​ឈ្មោះ មាស ចាន់​វិ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត​។ ទី​៣-​ឈ្មោះ ទន់ ច​ន្ធី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។ សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ជនសង្ស័យ​ប្រុស​ស្រី ទាំង​បី​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕