ចង់​សាក​​អ្វី​ដែល​ចម្លែក ស្រាប់តែ​រួម​រ័ក​ជា​មួយ​គ្រំ


ទីភ្នាក់​ងារ​ «Telegraph» កាល​ពី​ថ្ងៃទី​១៥ មិថុនា បាន​ចុះ​ផ្សាយ​រឿង​រ៉ាវ​ដ៏​ចម្លែក​មួយ​នៅ​ពេល​បុរស​សិង្ហបុរី​អាយុ​២៦​ឆ្នាំ​ម្នាក់ នៅ​ក្រុង​អាវ​កាំង វិះ​នឹង​បាត់​បង់​លិង្គ ព្រោះ​រូប​គេ​មាន​គោល​គំនិត​ចង់​សាក​ល្បង​អ្វី​ចម្លែក ដោយ​រួម​រ័ក​ជា​មួយ​គ្រំ​ដែល​ទិញ​ពី​ផ្សារ​លក់​គ្រឿង​សមុទ្រ ។

ជា​ចុង​ក្រោយ​លទ្ធ​ផល​ដែល​ទទួល​បាន​ក្នុង​កិច្ច​ព្យា​យាម​រួម​រ័ក​ជា​មួយគ្រំ​ធ្វើ​​ឱ្យ​លិង្គ​របស់​គែ​ត្រូវ​មុត​សម្បក​គ្រំ​ហូរ​ឈាម​ដាម មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង ត្រូវ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ និង​ត្រូវ​ដេក​លិង្គ​ដល់​ទៅ​៦៧​ថ្នេរ ។

របាយ​ការណ៍​បាន​ផ្សាយ​ដោយ​យោង​តាម​សម្តី​​របស់​បុរស​ខាងលើ​បាន​បញ្ជាក់ថា ចំណង់​ចិត្ត​ដែល​តម្រូវ​ឱ្យ​រូប​គេ​ចង់​មាន​សិច​ជា​មួយ​គ្រំ ព្រោះ​ឃើញ​ស្ថាន​ភាព​របស់​គ្រំ​មាន​លក្ខណៈ​ដូច​អវៈយវៈ​ភេទ​ស្រី ។

លើស​ពី​នេះ លោក​បញ្ជាក់​បន្ត​ទៀត​ថា រឿង​រ៉ាវ​ដែល​កើតឡើង​ទាំង​អស់​ដោយ​សារ​តែគេ​ធ្លាប់​អាន​រឿង​កាលពី​២​ឬ​៣​សប្តាហ៍​មុន ទាក់​ទង​នឹង​ស្ត្រី​ម្នាក់​ត្រូវ​ដង្កៀប​ក្តាម​គាបជាប់​ប្រដាប់​ភេទ ទើប​ធ្វើ​ឱ្យ​គេ​ចង់​សាក​ល្បង​រួម​រ័ក​ជា​មួយ​គ្រំ ។

បច្ចុ​ប្បន្ន​រូបគេ​កំពុង​ស្ថិត​ក្នុង​ការ​សំរាក​ព្យា​បាល​នៅ​ឯ​មន្ទីរពេទ្យ និង​បញ្ជាក់​ប្រាប់​ទីភ្នាក់​ងារ​ក្នុង​ស្រុក​ថា ខ្លួន​សង្ឃឹម​ថា​រឿង​ហេតុ​របស់គេ​នឹង​ក្លាយ​ជា​រឿង​មួយ​ជួយ​ដាស់​តឿ​ដល់​បុរស​គ្រប់​រូប​ដែល​មាន​អារម្មណ៍​ចង់​សាក​ល្បង​រួម​រ័ក​ជា​មួយ​វត្ថុ​ចម្លែក​ដូចជា​គ្រំ ឬ​សត្វ​សមុទ្រ​ជាដើម ៕

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ