ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមកីឡា​ចំបាប់​កម្ពុជា​ដណ្តើម​មេដាយមាស​៣​គ្រឿង​ពី​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​កីឡាករ​-​កីឡា​ចំបាប់​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​៣គ្រឿងក្នុង​ចំណោម​មេដាយ​សរុប​១៩​គ្រឿង​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​នាម​ម្ចាស់ផ្ទះព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើសជើងឯក​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២២​ដែល​រៀបចំធ្វើ​ក្នុង​បរិវេណ​សាល​ដំបូលទូក​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​១៩​គ្រឿង រួម​មាន​មេដាយមាស ៣ គ្រឿង ប្រាក់​៣ គ្រឿង និង​សំរឹទ្ធ​១៣ គ្រឿង ខណៈ​វៀតណាម ឈ្នះ​មេដាយ​សរុប​៣០​គ្រឿង មេដាយមាស​១៨គ្រឿង ប្រាក់​១១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង នាំមុខ​ឥណ្ឌូ​នេ​ស៊ី មេដាយ​សរុប​១៨​គ្រឿង មាស​៦​គ្រឿង ប្រាក់​៩​គ្រឿង និង​សំរឹទ្ធ​៣​គ្រឿង​។

ចំណែក​ហ្វី​លី​ពី​នរក​បាន​មេដាយ​សរុប​១១​គ្រឿង មាស​១​គ្រឿង ប្រាក់​៥​គ្រឿង និង​សំរឹទ្ធ​៥​គ្រឿង នាំមុខ​ថៃ មេដាយ​សរុប​៩​គ្រឿង មាស​១ គ្រឿង ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​៦​គ្រឿង និង​សិង្ហ​បុរី មេដាយ​សរុប​៣​គ្រឿង មាស​១​គ្រឿង និង​សំរឹទ្ធ​២​គ្រឿង រីឯ​ឡាវ​ពុំ​ទទួល​បាន​មេដាយ​ឡើយ​។

ការ​ប្រកួត​នេះ​មាន ៧ ប្រទេស​ចូលរួម​រួម​មាន ម្ចាស់ផ្ទះ កម្ពុជា ឡាវ សិង្ហ​បុរី ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន ថៃ និង វៀតណាម ប្រកួត​លើ វិញ្ញាសា​ក្រិ​ច​កូ​រ៉ូ​ម៉ាំង​១០​ប្រភេទ​ទម្ងន់ ចំបាប់​សេរី​នារី ១០​ប្រភេទ​ទម្ងន់ និង​ចំបាប់​សេរី​បុរស ១០​ប្រភេទ​ទម្ងន់ ៕