មនុស្សយ៉ាងហោចណាស់ ៣៦នាក់បានរងរបួសដោយក្នុងនោះមាន ១១នាក់រងរបួសធ្ងន់ បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុន Hawaiian Airlines រងការវា.យប្រហារដោយខ្យល់បក់ខ្លាំង។
ហេតុការណ៍នោះកើតមានឡើងភ្លាមៗនៅពេលយន្តហោះដែលមានដឹកអ្នកដំណើរចំនួន ២៧៨នាក់ និងបុគ្គលិក ១០នាក់បានធ្វើការចុះចតកាលពីថ្ងៃអាទិត្យ ទី ១៨ ធ្នូម្សិលមិញនេះ។ យន្តហោះបានធ្វើដំណើរពីទីក្រុង Phoenix ទៅកាន់ទីក្រុង Honolulu នៃរដ្ឋ Haiwai សហរដ្ឋអាមេរិក។
មានសេចក្តីរាយការណ៍ថា មានផ្គររន្ទះកើតឡើងនៅពេលមានខ្យល់ខ្លាំង។ ជើងហោះហើរ Flight HA35 បានចុះចតនៅព្រលានយន្តហោះអន្តរជាតិ Daniel K. Inouye នៅម៉ោង ១០:៥០នាទី
មនុស្សចំនួន ២០នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរបួសចាប់ពីស្នាមជាំ បាត់បង់ស្មារតី និងរបួសក្បាល។
កុមារអាយុ ១៤ខែ និងក្មេងជំទង់ម្នាក់ក៏ស្ថិតក្នុងចំណោមអ្នករងគ្រោះផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airline បាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតឱ្យហ្មត់ចត់លើយន្តហោះ Airbus A330 មុនពេលវាត្រឡប់ទៅធ្វើប្រតិបត្តិការវិញ៕ (យោងតាមប្រភព៖ BBC)





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ