ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូបុករបងផ្ទះ សន្លប់ស្ដូក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​បេតុង​ខ្លោងទ្វារវត្ត​ជន្លង់ម្លូរ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េ​រ៊ី​ឆ្នាំ​២០០៩ ព​ណ៍​ខ្មៅ ពាក់​ស្លាក់​លេខ កណ្តាល ១I-១៩០៨ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ បើក​ម៉ូតូ​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ផ្លូវ​មាន​សភាព​រៀង​កោង​បន្តិច ធ្វើ​ឲ្យ​ជន​រង​គ្រោះ​បួង​ចង្កូត​មិន​ទាន់ បាន​បើក​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​លាន់​សូរ​សន្ធឹក​ម៉ូតូ​យ៉ាង​ខ្លាំង ដោយ​បាន​បុក​ផើងផ្កា​នៅ​ជិត​របង​ផ្ទះ បណ្តាល​ឲ្យ​បែក​អស់​ចំនួន​៣​ផើង ហើយ​បាន​បុក​របង​ផ្ទះ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ភ្លាម​ៗ​នោះ​ដែល ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​ដឹក​យក​ទៅ​ព្យាបាល​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​ដឹក​យក​ទៅ​ព្យាបាល​បាត់ ហើយ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង​ចាំ​ម្ចាស់​យក​ឯកសារ​ប្រគល់​ឲ្យ​វិញ ៕