ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ហួសចិត្ត ​ប្តី​ឈឺ​ធ្ងន់​បញ្ជូន​ពី​ពន្ធនាគារ​ទៅ​សង្គ្រោះ​ លុះ​ព្រឹក​ឡើងស្រាប់តែ​ឲ្យនាង​យក​ស.ព​ធ្វើបុណ្យ

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គ្រាន់តែ​ស្តាប់​សម្តី​ស្ត្រី​ក្រីក្រ​វ័យក្មេង​ម្នាក់​រៀបរាប់​ស្ទើរ​ខ្លោចចិត្ត ខណ​:​នាង​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​នឹង​ខាង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដោយ​ប្តី​នាង​តែងតែ​ពោល​ប្រាប់​ថា ស្ពឹក​ដៃជើង ឈឺ​ចុកចាប់​ក្នុង​ក្រពះ​ពោះវៀន ដើរ​លែង​រួច​ត្រូវ​គេ​ទុក​ឱ្យ​នៅ​ឈឺ​នៅ​ក្នុង​កន្លែង​ពន្ធនាគារ​រហូត​ដល់​ប្តី​នាង​ឈឺ​ធ្ងន់​ទើប​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​ក្រោយ​ពេល​ប្តី​ស្លា​.​ប់​ទើប​គេ​ទៅ​ប្រាប់​ឱ្យ​យកស​.​ព​ប្តី​ធ្វើបុណ្យ​តែ​ម្តង​។ ហេតុការណ៍​ស្ត្រី​វ័យក្មេង​ក្រីក្រ​ម្នាក់​រៀបរាប់​ពី​បញ្ហា​ប្តី​ខ្លួន​ស្លា​.​ប់…

ខេត្ត​ប៉ៃលិន ៖ គ្រាន់តែ​ស្តាប់​សម្តី​ស្ត្រី​ក្រីក្រ​វ័យក្មេង​ម្នាក់​រៀបរាប់​ស្ទើរ​ខ្លោចចិត្ត ខណ​:​នាង​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​នឹង​ខាង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដោយ​ប្តី​នាង​តែងតែ​ពោល​ប្រាប់​ថា ស្ពឹក​ដៃជើង ឈឺ​ចុកចាប់​ក្នុង​ក្រពះ​ពោះវៀន ដើរ​លែង​រួច​ត្រូវ​គេ​ទុក​ឱ្យ​នៅ​ឈឺ​នៅ​ក្នុង​កន្លែង​ពន្ធនាគារ​រហូត​ដល់​ប្តី​នាង​ឈឺ​ធ្ងន់​ទើប​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​ក្រោយ​ពេល​ប្តី​ស្លា​.​ប់​ទើប​គេ​ទៅ​ប្រាប់​ឱ្យ​យកស​.​ព​ប្តី​ធ្វើបុណ្យ​តែ​ម្តង​។

ហេតុការណ៍​ស្ត្រី​វ័យក្មេង​ក្រីក្រ​ម្នាក់​រៀបរាប់​ពី​បញ្ហា​ប្តី​ខ្លួន​ស្លា​.​ប់ ដោយ​មិន​ទាន់ដង្ហើម​នេះ​បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុង​ទីធ្លា​វត្ត​ពោធិ៍​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជា​កន្លែង​តម្កល់​ស​.​ព​ប្តី​របស់​នាង​បណ្តោះអាសន្ន​មុន​បូជា​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ស​.​ព​បុរស​រង​គ្រោះ​ដែល​ស្លា​.​ប់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​មានឈ្មោះ រ៉េ​ត ណា​រ៉ាត់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ទណ្ឌិត មាន​ប្រពន្ធ ឈ្មោះ ថឹ​ង ណេ​ង អាយុ​៣០​ឆ្នាំ មុខរបរ​ដើរ​លក់​នំ​ផ្គត់ផ្គង់​គ្រួសារ មានកូន​៥​នាក់ ក្នុង​បន្ទុក ប្រុស​៣​នាក់ ស្រី​២​នាក់ កូន​ទី​១ អាយុ​៩​ឆ្នាំ និង​កូនពៅ​ទី​៥. អាយុ​១​ឆ្នាំ​កន្លះ បច្ចុប្បន្ន​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃ លិ​ន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​វ័យក្មេង​ក្រីក្រ​ឈ្មោះ ថឹ​ង ណេ​ង បាន​យំ​បណ្តើរ​រៀបរាប់​បណ្តើ​រទាំង​មាន​ទឹកភ្នែក​ហូរ​រហាម​ដៃ​ទាំង​ពីរ​បាន​បីកូន​តូច​ឈរ​នៅ​ខាង​មុខ​ម្ឈូស​ស​.​ព​ប្តី​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ប្តី​របស់​នាង​បាន​ជាប់​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​អស់​រយ​:​ពេល​ជិត​១​ឆ្នាំ​មក​ហើយ ដោយ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀ​.​ន​។

នាង​បន្ត​ទៀត​ទាំង​អួល​ដើម​ក​.​ថា ៖ កាលពី​ខែសីហា ឆ្នាំ​២០២២​នេះ ប្តី​របស់​នាង​បាន​ប្រាប់​ថា រូបគេ​កើត​មាន​បញ្ហា​ជំងឺ​រមាស ឈឺ​ចុកចាប់​ក្នុង​ខ្លួន ស្ពឹក​ដៃជើង ហើយ​គ្មាន​លុយ​ទិញ​អ្វី​ហូប​ឡើយ រូបគេ​ឃ្លាន​ណាស់ ជា​ពិសេស គឺ​ឈឺ​ចុក​ឆ្អល់​ខ្លាំង នៅ​ក្នុង​ក្រពះ​ពោះវៀន ហើយ​បើសិនជា​នាង​មាន​ថវិកា សូម​ឱ្យ​ជួយ​ទិញ​ថ្នាំ​ឱ្យ​ប្តី​លេប​ផង​។ តែ​នាង​បាន​ឆ្លើយ​ថា គ្មាន​លុយកាក់​អ្វី​ច្រើន​ទេ ព្រោះ​រាល់ថ្ងៃ​នាង​ដើរ​លក់​នំ យក​មក​ផ្គត់ផ្គង់​ឪពុក​វ័យ​ចំណាស់ និង​កូន​តូច​ៗ​ស្ទើរតែ​មិន​គ្រប់​។

នាង​បន្ថែម​ទៀត​ថា ក្រោយមក​នាង​បាន​សុំ​គេ​ចូល​ទៅ​មើល​ប្តី​របស់​ខ្លួន ឃើញ​សភាព​ប្តី​កាន់តែ​ទ្រុឌទ្រោម ដោយ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ ហើយ​គេ​មិន​អាច​ឱ្យ​ចេញ​មក​ក្រៅ ដើម្បី​ព្យាបាល​ជំងឺ​នោះ​ទេ ព្រោះ​ខាង​អនុរក្ស​ពន្ធនាគារ​ប្រាប់​ថា ទាល់តែ​អ្នកជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង ទើប​គេ​អនុញ្ញាត​ឱ្យ​យក​អ្នកជំងឺ​មក​ព្យាបាល​ខាងក្រៅ​។

លុះដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២២​នេះ ស្រាប់តែ​មាន​នគរបាល​ប្រាប់​នាង​ឱ្យ​ប្រញាប់​ទៅ​យកស​.​ពនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើបុណ្យ​ដែល​ពិតជា​ធ្វើ​ឱ្យ​នាង​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ខណ​:​ប្តី​របស់​ខ្លួន​ឈឺ​ធ្ងន់​មិនដឹង ហើយ​មិន​ទាន់ដង្ហើម​។

ទោះបីជា​យ៉ាងណា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២២​នេះ ស​.​ព​ប្តី​របស់​នាង​នឹង​ត្រូវ​គេ​យក​ទៅ​បូជា​នៅ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ខណ​:​ខ្វះខាត​ថវិកា ដើម្បី​រៀបចំ​ធ្វើបុណ្យ​ឱ្យ​ត្រឹមត្រូវ តែ​ក៏​បាន​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ផង​របង​ជាមួយ​ជួយ​រៃ​អង្គាស​គ្នា​បាន​មួយ​ចំនួន​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត កឹ​ម សំណាង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ មាន​បញ្ហា​ជំងឺ​ម្យ៉ាង គឺ​មេរោគ​ក្នុង​គ្រា​.​ប់​ឈា​.​ម​ធ្ងន់ធ្ងរ​ស៊ី​សុះសាច់​អស់ ខណ​:​គេ​បញ្ជូន​ពី​ពន្ធនាគារ​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត គឺ​គាត់​មាន​សភាព​ខ្លាំង​បាត់​ទៅ​ហើយ ពោល គឺ​មិន​អាច​ជួយ​សង្គ្រោះ​បាន​នោះ​ទេ​។

លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា លោកគ្រូ​ពេទ្យ​បាន​ខិតខំ​ខ្វះ​ខ្វែង ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែរ តែ​ពិតជា​មានការ​សោកស្តាយ​។ ទោះបីជា​យ៉ាងណា ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​របស់​លោក រ័​ត្ន ទី ប្រធាន​ពន្ធនាគារ ខេត្ត​ប៉ៃលិន ដើម្បី​បញ្ជាក់​ពី​បញ្ហា​ជំងឺ​របស់​ជន​រង​គ្រោះ និង​សួរនាំ​ពាក់ព័ន្ធ​ការ​លើក​ឡើង​របស់​ស្ត្រី​ជា​ប្រពន្ធ តែ​ទាក់ទង​ចូល​ច្រើន​លើក​ច្រើន​សារ អត់​មាន​អ្នក​ទទួល​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ