ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកដាក់វៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេសពាក់ព័ន្ធនឹងការរំលោ.ភសេរីភាពសាសនា

1 ឆ្នាំ មុន

វៀតណាម​បាន​ប្រឆាំង​ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក​ដែល​បាន​ដាក់ខ្លួន​ក្នុង​បញ្ជី​ខ្លាំង​មើល​ពិសេស​ពី​បទ​ចូលរួម និង​ការ​រំ​លោ​.​ភ​បំពាន​លើ​សេរីភាព​សាសនា និង​បាន​ហៅ​ការ​សម្រេចចិត្ត​នោះ​ថា​ធ្វើ​ឡើង​ដោយ​មិន​មាន​ព័ត៌មាន​ត្រឹមត្រូវ​។ អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​វៀតណាម Phạm Thu Hằng ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ថា «គោលនយោបាយ​របស់​វៀតណាម​គឺ​គោរព និង​ធានា​សិទ្ធិ​មនុស្ស…

វៀតណាម​បាន​ប្រឆាំង​ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក​ដែល​បាន​ដាក់ខ្លួន​ក្នុង​បញ្ជី​ខ្លាំង​មើល​ពិសេស​ពី​បទ​ចូលរួម និង​ការ​រំ​លោ​.​ភ​បំពាន​លើ​សេរីភាព​សាសនា និង​បាន​ហៅ​ការ​សម្រេចចិត្ត​នោះ​ថា​ធ្វើ​ឡើង​ដោយ​មិន​មាន​ព័ត៌មាន​ត្រឹមត្រូវ​។

អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​វៀតណាម Phạm Thu Hằng ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ថា «គោលនយោបាយ​របស់​វៀតណាម​គឺ​គោរព និង​ធានា​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​សេរីភាព​ខាង​សាសនា និង​ជំនឿ​»​។

លោកស្រី​ថ្លែង​ថា «​សេរីភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៣ ព្រមទាំង​ឯកសារ​ច្បាប់​ពាក់ព័ន្ធ ហើយ​ត្រូវ​បាន​ធានា និង​គោរព​ក្នុង​ការ​អនុ​វ​ត្ត»​។

អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា វៀតណាម​បាន​កែ​លម្អ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ប្រព័ន្ធ​ច្បាប់ ក៏​ដូច​ជា​គោលនយោបាយ​សាសនា និង​ជំនឿ ហើយ​ការ​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធិ​ផល​របស់​វៀតណាម​ក្នុង​ការ​ធានា​សេរីភាព​សាសនា និង​ជំនឿ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​។

«ការ​ដែល​អា​មេ​រិ​ក​ដាក់​វៀតណាម​ក្នុង​បញ្ជី​ឃ្លាំមើល​ពិសេស​ទាក់ទង​នឹង​សេរីភាព​សាសនា​គឺ​ផ្អែក​លើ​ការ​វា​.​យ​តម្លៃ​គ្មាន​គោលបំណង ព្រមទាំង​ជា​ព័​ត៏​មាន​មិន​ពិត​អំពី​ស្ថានភាព​សេរីភាព​សាសនា និង​ជំនឿ​នៅ​វៀតណាម»​។

«​វៀតណាម​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ពិភាក្សា​ជាមួយ​អា​មេ​រិ​កលើ​បញ្ហា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដោយ​ផ្អែក​លើ​ភាព​បើកចំហ ស្មោះត្រង់ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក រួមចំណែក​ដល់​ការ​ពង្រឹង​ភាព​ជា​ដៃគូ​លើ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​»៕ (​យោង​តាម​ប្រភព​៖ Vietnam News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ