ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេត ខៃ មាន​ទោស​ក្នុង​សំណុំ​រឿង៤​ជាប់គុក​ចំនួន​១៩ឆ្នាំ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាលពី​រសៀល​ថ្ងៃទី​២៨ តុលា សាលាដំបូង​រាជធានីភ្នំពេញ បាន​ប្រកាស​ផ្តន្ទាទោស​​នេត ខៃ ឱ្យ​ជាក់​គុក​១ឆ្នាំ និង​សងជំងឺ​ចិត្ត​ដល់​នារី​រងគ្រោះ​៤០លាន​រៀល​ និង​២លាន​រៀលទៀត​បង់​ចូល​ថវិកា​រដ្ឋ។ នេះជាការ​ផ្តន្ទា​ទោស​លើ​សំណុំ​រឿង​ទី៤ ដែលសំណុំ​រឿងទី១ ត្រូវ​ជាប់គុក​១ឆ្នាំ និង​តំរូវ​ឱ្យ​សងជំងឺ​ចិត្ត​៤០លានរៀល ឯ​សំណុំ​រឿង​ទី២ និងទី៣ ដែល​ទាក់ទិន​ទៅ​នឹង​នារី​ជាអនីតិ​ជន​​​ជាប់គុក​១៧​ឆ្នាំ និង​សង​ជំងឺ​ចិត្ត​១០០​លាន​រៀល

រាជធានីភ្នំពេញ​ ៖  កាលពី​រសៀល​ថ្ងៃទី​២៨ តុលា សាលាដំបូង​រាជធានីភ្នំពេញ បាន​ប្រកាស​ផ្តន្ទាទោស​​នេត ខៃ ឱ្យ​ជាក់​គុក​១ឆ្នាំ និង​សងជំងឺ​ចិត្ត​ដល់​នារី​រងគ្រោះ​៤០លាន​រៀល​ និង​២លាន​រៀលទៀត​បង់​ចូល​ថវិកា​រដ្ឋ។ នេះជាការ​ផ្តន្ទា​ទោស​លើ​សំណុំ​រឿង​ទី៤ ដែលសំណុំ​រឿងទី១ ត្រូវ​ជាប់គុក​១ឆ្នាំ និង​តំរូវ​ឱ្យ​សងជំងឺ​ចិត្ត​៤០លានរៀល ឯ​សំណុំ​រឿង​ទី២ និងទី៣ ដែល​ទាក់ទិន​ទៅ​នឹង​នារី​ជាអនីតិ​ជន​​​ជាប់គុក​១៧​ឆ្នាំ និង​សង​ជំងឺ​ចិត្ត​១០០​លាន​រៀល។

គួររំលឹក​ថា កាលពីរ​សៀល​ថ្ងៃទី​២១ តុលា សាលាដំបូង​រាជធានី បាន​បើក​​សវនាការ​កាត់​ទោស​រឿង​ក្តី​ជន​កំហូច​នេត ខៃ ដែល​​ជាប់​ចោទ​ក្នុង​អំពើ​ផលិត​រូប​ភាព​អាស​អាភាស​លើ​កុមារ។ អង្គសវនាការ​ មាន​លោក​ឌិន ស៊ីវុទ្ធី​ ជា​ប្រធាន​ក្រុម​ប្រឹក្សា ​​លោក​សួន សំណាង និង​លោក​ស្រី​សែម សក្តិកូឡា ចៅក្រម​​អម​តំណាង​អយ្យការ​ មាន​លោក​ប្លង់​ សុផល ព្រះរាជ​អាជ្ញា​រង​ដើម​បណ្តឹង​ក្នុងរឿង​នេះ។

សវនាការ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជន​កំហូច​នេត ខៃ និង​មេធាវី​ការពារ​ក្តី​ ក្នុង​នោះ​ក៏​មាន​ជនរង​គ្រោះ​២​នាក់​សុទ្ធតែ​ជាអនីតិជន​បាន​ចូលរួម​ផងដែរ។ សវនាការ​ត្រូវ​បាន​ប្រធាន​​ក្រុម​ប្រឹក្សា​​លោក​ស្រីចៅ​ក្រម​ ព្រមទាំង​ព្រះរាជអាជ្ញា​សួរ​ដេញ​ដោល​តាម​នីតិវិធី ប៉ុន្តែ​សវនាការ​នេះ​ធ្វើ​ឡើង​ជា​អសាធារណៈ មាន​ន័យ​ថា ចំពោះ​មុខ​តែជន​ដែល​ត្រូវ​ចោទ​និងជន​រង​គ្រោះ។ សវនាការ​​បាន​សួរ​ដេញ​ដោល​អស់​រយៈ​ពេល​ជាង​១ម៉ោង​ប្រធាន​ក្រុម​ប្រឹក្សា​បាន​សំរាក​ដើម្បី​ពិចារណា​សំរេច​ផ្តន្ទាទោស។

តាម​ប្រភព​ព័ត៌មាន​ថា អ្នក​រង​គ្រោះ​ដោយ ការ​លួច​ថត​មាន​ចំនួន​ជាង​៦០០​នាក់ ដោយ​ជនឈ្មោះ​នេ​ត ខៃ ប្រើ​ល្បិច​ឱ្យ​ចូល​ក្នុង​បន្ទប់​ទឹកដោះ​សំលៀក​បំពាក់​នៅ​ខ្លួន​ននលគក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្ដិយស​ស្ដ្រី​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ
បំផុត។ មន្ដ្រី​តុលាការ​និយាយ​ថា បណ្ដឹង​ជន​រង គ្រោះជា​អនីតិជន​នេះ​គ្រប់គ្រាន់​ពេក​ទៅ​ហើយ សំរាប់​តុលាការ​ផ្ដន្ទាទោស​ទៅ​លើ​ជន​កំហូច​នេ​ត ខៃ ព្រោះ​ជន​រង​គ្រោះជា​អនីតិជន គឺ​បើ​ជន​រង គ្រោះជា​អនីតិជន តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ ផលិត និង​ចែកចាយ​រូប​អាសអាភាស​ក្នុង​កថា ខណ្ឌ​ទី​១ ទី​២ មាត្រា​៤១ តំរូវ​ផ្ដន្ទាទោស​លើ​ជន ជាប់ចោទ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ឬ​ពី​១០​ឆ្នាំទៅ២០​ឆ្នាំ។

នេ​ត ខៃ ត្រូវ​បាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស តាំងពី​ថ្ងៃ ទី​២៩ មិថុនា ដើម្បី​រង់ចាំ​ការ​បើក​សវនាការ វិនិច្ឆ័យ​ទោស​ជា​ផ្លូវការ។ តាម​ប្រភព​ច្បាស់​ការណ៍​នៅ​សាលាដំបូង​រាជធានី តំណាង​អយ្យ ការ គឺ​លោក​ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​រង​បាន​ធ្វើការ​ឆែកឆេរ និង​រក​ឃើញ​រូបភាព​ស្ដ្រី អាក្រាត​កាយ​ក្នុង​ម៉េ​ម៉ូ​រី​កុំព្យូទ័រ​ជន​កំហូច​ឈ្មោះ នេ​ត ខៃ នេះ​មាន​ចំនួន ៦២៧​នាក់ ដែល​បាន​ទៅ ងូតទឹក​មន្ដ​ក្នុង​បន្ទប់៕