ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលម្នាក់ ជិះម៉ូតូបុករថយន្តដឹកថ្មស្លា.ប់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ម្នាក់ មាន​ឋានន្តរសក្តិ​ជា​អនុសេនីយ៍ឯក បាន​ស្លា.ប់​យ៉ាង​អាណោចអាធម្ម ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេ​ល​ម៉ោង​០៣​និង​៤៥​នាទី ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ខាងលិច​ខ្លោងទ្វារវត្ត​សូ​រិ​យា​ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សូ​រិ​យា ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ម្នាក់ មាន​ឋានន្តរសក្តិ​ជា​អនុសេនីយ៍ឯក បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេ​ល​ម៉ោង​០៣​និង​៤៥​នាទី ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ខាងលិច​ខ្លោងទ្វារវត្ត​សូ​រិ​យា​ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សូ​រិ​យា ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី សួន នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​ឈ្មោះ ខុ​ង វែង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មាន​តួនាទី​ជា​នាយ​ផ្នែក​រដ្ឋបាល នៃ​ការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។ លោកនាយ​រង​ការិយាល័យ​ចរាចរណ៍ បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ជន​រង​គ្រោះ​បាន​វិល​ត្រលប់​ពី​ធ្វើការ​ទៅ​ផ្ទះ ដោយ​ធ្វើ​ដំណើរ​ដោយ​ជិៈ​ម៉ូតូ​ម៉ាក Honda Dream ពណ៌​ខ្មៅ ស៊េរី​២០១៧ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ១Q-៥៩៥០ ពី​ទិស​ខាងកើត​ទៅ​លិច ដោយ​ដឹក​អង្ករ​ដាក់​ពីមុខ​ម៉ូតូ​១​ការុង និង​ការ​បូ​ប​ខ្មៅ​១​ពីមុខ​ផង​ដែរ ។ ពេល​ទៅ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ម៉ូតូ​ជន​រង​គ្រោះ​បាន​រេ​ទៅ​កណ្តាលផ្លូវ ឆ្លង​ចូល​ទៅ​ខាងឆ្វេង​ដៃ ស្រប​ពេល​នោះ មាន​រថយន្ត​បែន​១​គ្រឿង​ច្នៃ​ដឹក​ដី​ឬ​ថ្ម ម៉ាក FUZU ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ៣A-០៧៩៧  បើកបរ​ដោយ​ឈ្មោះ លន ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ បាន​ធ្វើ​ដំណើរ​ច្រាសទិស​គ្នា ពី​លិចទៅ​កើត ម៉ូតូ​បាន​បុក​រថយន្ត​នៅ​ខាងឆ្វេង​ដៃ​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បែកក្បាល​ធ្លាយ​ខួរ​ជាប់​នឹង​ទ្រុង​រថយន្ត​ចំហៀង​ខាងស្តាំ រួច​រថយន្ត​បាន​បន្តដំណើរ​មក​ដល់ទី​រួម​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខេត្ត​ស្ទាក់​ចាប់​បាន នៅ​ចំណុច​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ នាំ​យក​មក​រក្សា​ទុក ។ បើ​តាម​ការ​សន្និដ្ឋាន សង្ស័យ​ម៉ូតូ​ជាប់ដៃ​ចង្កូត​ខាងឆ្វេង​នឹង​ការុង​អង្ករ ទើប​ទាញ​ចង្កូត​ទៅ​បុក​រថយន្ត ។ តាម​សម្ដី​អ្នកបើកបរ​ឈ្មោះ លន ជី​វ័​ន្ត បាន​និយាយ​ថា ៖ មុន​ពេល​កើតហេតុ រូបគេ​បាន​បើករថយន្ត​ដឹក​ថ្ម ពី​ភ្នំ​ធំ​ទៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ពេល​ត្រលប់​មក​វិញ ដល់​កន្លែង​កើតហេតុ គេ​ឃើញ​នគរបាល​ជិៈ​ម៉ូតូ​បាន​រេ​ចង្កូត​មក​រក​រថយន្ត​របស់​ខ្លួន ស្រប​ពេល​នោះ គេ​បាន​បើករថយន្ត​គេច​មក​ខាងឆ្វេង​ដៃ ដើ​ម្ប​ឲ្យ​ផុត​ម៉ូតូ តែ​មិន​ផុត ម៉ូតូ​បាន​បុក​ចំ​កង់​រថយន្ត​ខាង​មុខ​ផ្នែក​ខាងស្តាំ ហើយ​មនុស្ស​បាន​បោក​ក្បាល​នឹង​ទ្រុង​រថយន្ត​ដួល​ទៅ​នឹង​ផ្លូវ ។

លោក​វរសេនីយ៍ត្រី សួន នី​ប៉ូ នាយ​រង​ការិយាល័យ​បាន​បញ្ជាក់​ថា ៖ សព​ជន​រង​គ្រោះ​បាន​ប្រគល់​ជួន​ក្រុម​គ្រួសារ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នកបើកបរ​រង​យន្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​មាន​វិធានការ​តាម​និ​តិ​វិធី​ច្បាប់ ៕